សុខភាព
អាណាព្យាបាលគួរប្រយ័ត្ន ១០ ជំងឺ កុមារភាគច្រើនបានទៅព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា
ទារក និងកុមារ ជាវ័យក្មេងខ្ចី ដែលងាយនឹងប្រឈមជំងឺ ព្រមទាំងគ្រោះថ្នាក់នានា។ សុខភាពរបស់ពួកគេ ពិតជាទ្រព្យសម្បត្តិ និងជាការយកចិត្តទុកដាក់ពីសំណាក់មាតាបិតា ឬអាណាព្យាបាល និងត្រូវការការព្យាបាលជាបន្ទាន់ នៅពេលពួកគេមានជំងឺ។

លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា នៅរយៈពេល ២ខែ ដើមឆ្នាំ២០២២ នេះ មាន ១០ ជំងឺ កុមារភាគច្រើន បានទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
១. គ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់ផ្សេងៗ មានបែកក្បាល ហូរឈាមក្នុងខួរក្បាល បាក់ដៃ បាក់ជើង បែកសរីរាង្គគ្រឿងក្នុង ធ្លាយពោះវៀន ជាដើម ដែលអ្នកជំងឺភាគច្រើនមានសភាពធ្ងន់ធ្ងរពេលមកដល់មន្ទីរពេទ្យ។
២. ជំងឺរលាកផ្លូវដង្ហើម ប្រហែល ៣០-៤០ភាគរយ នៃជំងឺកុមារទូទៅ មានដូចជា រលាកបំពង់ក ក្ដៅខ្លួន រលាកសួត រលាកទងសួត និងរលាកស្រោមសួត ជាដើម ដែលបណ្ដាលមកពីវីរុសផ្សេងៗ និងពួកបាក់តេរី។ ករណីខ្លះមានសភាពធ្ងន់ធ្ងរ ពិសេសកុមារអាយុក្រោម ៣ឆ្នាំ។
៦. ជំងឺវះកាត់ផ្សេងៗ ដូចជា រលាកខ្នែងពោះវៀន រលាកស្រោមពោះ
៧. ជំងឺប្រព័ន្ធប្រសាទ ដុំសាច់ក្នុងខួរក្បាល
៨. ជំងឺបេះដូងពីកំណើត ត្រូវការវះកាត់
៩. ជំងឺរបេងកុមារនៅតែមាន ប៉ុន្តែបានថយចុះ
១០. ជំងឺហឺតកុមារ មានច្រើន។

លោកសាស្ត្រាចារ្យ គី សង់ទី បានឱ្យដឹងបន្តទៀតថា នៅ២ខែ ដើមឆ្នាំ២០២២នេះ មន្ទីរពេទ្យគន្ធបុប្ផាបាន ពិគ្រោះ ពិនិត្យព្យាបាលជំងឺក្រៅ ចំនួន ៨២ ០៩១ នាក់, ព្យាបាលជំងឺសម្រាកពេទ្យ ចំនួន ១៣ ០៩៨ នាក់, ជំងឺវះកាត់កុមារ ចំនួន ៣ ៤៤៧នាក់, វះកាត់បេះដូង ៨៩ នាក់, ជំងឺគ្រុនឈាម ចំនួន ៨៤ នាក់, ពិនិត្យ និងតាមដានផ្ទៃពោះ នៅផ្នែកពិគ្រោះក្រៅផ្នែកសម្ភព ចំនួន ១២ ៣៤០នាក់ និងសម្រាលកូន ចំនួន ២ ៨០៩ នាក់។
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា រូបនេះបានផ្ដាំផ្ញើ សូមប្រជាពលរដ្ឋ អាណាព្យាបាលរក្សាអនាម័យ រស់នៅស្អាត មើលថែកូនចៅឱ្យបានល្អ កុំទិញថ្នាំ ឬប្រើថ្នាំដោយខ្លួនឯង ដោយមិនមានវេជ្ជបញ្ជា ត្រូវរកពេទ្យជំនាញ មកព្យាបាលឱ្យទាន់ពេល ព្រមទាំងអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានម៉ឹងម៉ាត់ និងនាំកូនចៅទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងដែលអាជ្ញាធរផ្ដល់ឱ្យ ឬនៅមន្ទីរពេទ្យគន្ធបុប្ផា ផ្ទាល់។

គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ ទោះបីអាណាព្យាបាល និងអ្នកជំងឺមកមន្ទីរពេទ្យគន្ធបុប្ឆា ហើយមានវិជ្ជមានកូវីដ-១៩ ក្ដី ក៏ក្រុមគ្រូពេទ្យនៅតែព្យាបាលអ្នកជំងឺ ប៉ុន្តែមុននឹងអនុញ្ញាតឱ្យពួកគាត់ចូលពិនិត្យព្យាបាល ឬសម្រាកគេងនៅពេទ្យ គឺត្រូវធ្វើតេស្តរកមេរោគកូវីដ-១៩ សិន៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


