សុខភាព
អ្វីទៅជាការបែកទឹកភ្លោះមុនសម្រាលនៅត្រីមាសទី១ និងទី៣
ការបែកទឹកភ្លោះមុនសម្រាល ជាការបែកទឹកភ្លោះមុនពេលដែលស្រ្តីឈឺពោះ។ ការបែកទឹកភ្លោះជាបញ្ហាដែលជួបញឹកញាប់ ។
ក) មូលហេតុ អាចបណ្តាលមកពី៖
– ការឆ្លងមេរោគពេលពពោះ
– ទឹកភ្លោះច្រើន
– កូនភ្លោះ ឬកូនច្រើន
ខ) ការបែកទឹកភ្លោះមានផលវិបាក ទៅតាមអាយុនៃគ៌ភ៖
– ការបែកទឹកភ្លោះ មុនពេលគ៌ភគ្រប់ខែ(មុន ៣៧ អាទិត្យ)
– ការបែកទឹកភ្លោះ ពេលគ៌ភគ្រប់ខែ(ក្រោយ ៣៧ អាទិត្យ)
គ) ការព្យាបាល៖
ការព្យាបាល និងការថែទាំ គឺប្រែប្រួលទៅតាមអាយុនៃគ៌ភនៅពេលបែកទឹកភ្លោះ។ ថ្ងៃនេះយើងនឹងធ្វើការបង្ហាញជូន វគ្គទី១ អំពីការបែកទឹកភ្លោះ មុនពេលគ៌ភគ្រប់ខែ(ចន្លោះ ២៤-៣៤អាទិត្យ)៖
– ស្រ្តីត្រូវសម្រាកពេទ្យ និងត្រូវធ្វើការតាមដានដោយក្រុមគ្រូពេទ្យជំនាញ
– ការប្រើប្រាស់ថ្នាំរយៈពេលខ្លី (គ្រប់ករណី និងភ្លាមៗ)ដើម្បីបន្ថយការចម្លងរោគទៅលើម្តាយនិងកូន
– ការប្រើប្រាស់ថ្នាំដើម្បីជំនួយសួតកូន
– ការប្រើប្រាស់ថ្នាំកុំឲ្យស្បូនកន្ត្រាត់ ទុកពេលវេលាឲ្យថ្នាំជំនួយសួតកូនមានប្រសិទ្ធិភាព
ចំណាំ៖ ៥០% នៃស្រ្តីនឹងសម្រាលកូនក្នុងរយៈពេលយ៉ាងយូរ មួយអាទិត្យ។
ប្រសិនបើ បងប្អូនស្ត្រីៗ មានការបែកទឹកភ្លោះ និងមានការធ្លាក់ឈាម សូមអញ្ជើញមកពិគ្រោះជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ស្វែងរកមូលហេតុនិងព្យាបាលឲ្យបានត្រឹមត្រូវ៕
អត្ថបទ ៖ រស្មី
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត