តើគួររួមភេទញឹកញាប់ប៉ុន​ណា ទើបឆាប់មានផ្ទៃពោះ?
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

តើគួររួមភេទញឹកញាប់ប៉ុន​ណា ទើបឆាប់មានផ្ទៃពោះ?

Published

on

ដៃគូ ឬ​ប្ដីប្រពន្ធ​ដែល​គិត​ចង់ ​ឬ​ព្យាយាម​យក​កូន តើ​ត្រូវ​រួម​ភេទ​ញឹកញាប់​ប៉ុនណា​ទើប​អាច​សម្រេច​បំណង​បាន? ដើម្បី​ឲ្យ​យើង​អាច​មាន​ផ្ទៃ​ពោះ​បាន​ យើង​ពិត​ជា​ដឹង​ហើយ​ថា​ភាគី​ទាំង​ពីរ​គួរ​តែ​មាន​សុខភាព​ល្អ​ ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ដល់​កូន និង​ម្ដាយ​ពេល​មាន​ផ្ទៃពោះ។​

​​យ៉ាងណា ពេល​នេះ​យើង​និយាយ​ពី​ដៃគូ​ដែល​មាន​សុខភាព​ល្អ មាន​មេជីវិត​ឈ្មោល​ល្អ អាច​បង្ក​កំណើត​បាន តើ​គួរ​រួម​ភេទ​ញឹកញាប់​ប៉ុនណា​ទើប​អាច​មាន​ផ្ទៃពោះ​?

តាម​ការ​ណែនាំ​ ដើម្បី​អាច​មាន​ផ្ទៃពោះ​បាន​ភាគី​ទាំង​ពីរ​គួរ​​រួមភេទ​យ៉ាង​តិច​ណាស់​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​សប្ដាហ៍។ បើ​ដៃគូ​ខាង​ប្រុស​មាន​គុណភាព​មេជីវិត​ឈ្មោល​ល្អ ការ​រួ​មភេទ​កាន់តែ​ញឹកញាប់​កាន់តែ​បង្កើត​ឱកាស​មាន​ផ្ទៃពោះ។

ការ​រួម​ភេទ​ត្រូវ​ធ្វើ​ឡើង​​ភ្លាមៗ​ក្រោយ​ភាគី​ខាង​ស្រី​អស់​ឈាម​រដូវ ព្រោះ​ថា​ក្នុង​រយៈពេល​នេះ អាច​ជួយ​ធានា​បាន​ថា​ជា​ពេល​ល្អ​បំផុត​សម្រាប់​ការ​បង្ក​កំណើត​។

ក្រៅពី​ការ​រួម​ភេទ​បាន​ទៀង​ទាត់ គ្នា​យើង​ចង់បាន​កូនក៏​ត្រូវ​ថែរក្សា​ទម្ងន់​ខ្លួន​ឲ្យ​បាន​ល្អ​ដែរ។ ចំពោះ​មនុស្ស​ស្រី​ដែល​ធាត់​ពេក ឬ​ស្គម​ពេក​ក៏​ប្រឈម​នឹង​បញ្ហា​ធ្លាក់​មេជិវិត​ញី​ផង​ដែរ​។​

ចំពោះ​គ្នា​យើង​ដែល​ចង់​បាន​កូន​ច្រើន​ឆ្នាំ​ហើយ​នៅ​មិន​ទាន់​បាន​ គួរ​តែ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ដើម្បី​​ទទួល​បាន​ការ​ប្រឹក្សា​ត្រឹម​ត្រូវ​៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ មូល​ហេតុ​ ដែល​បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ ចំពោះ​មនុស្ស​ពេញ​វ័យ​!

សូមចុចអាន៖ អ្វី​ទៅជា​ជំងឺ​សើស្បែក “​កមរមាស់ ឬ​អាត់​”

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ51 mins ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ5 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ5 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ6 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ6 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services