សុខភាព
ឫសដូងបាត ចែកជា ៤ ដំណាក់កាល ក្បួនបច្ចេកទេសពេទ្យ ហាមចាក់ថ្នាំឲ្យស្វិតឲ្យសោះ
ឬសដូងបាត ជាការរីកធំនៃសរសៃឈាមនៅនឹងក្រសាលគូថរបស់មនុស្សដែលមានពីធម្មជាតិ ។ ជំងឺឬសដូងបាត នេះត្រូវបានចែកចេញជា២ប្រភេទគី ដូងបាតខាងក្រៅ (Hémorroide externe) និង ឬសដូងបាតខាងក្នុង (Hémorroide interne) ។
ក្នុងនោះដែរ ជំងឺឬសដូងបាតខាងក្នុងគឺមានចែកចេញាជា ៤ដំណាក់កាល ៖
– ទី១: ស្ថិតនៅក្នុងក្រសាលគូថ (មិនមានលានធ្លាក់ចេញមកក្រៅ)
– ទី២: ធ្លាក់ចេញចុះបន្តិច ហើយអាចខំប្រឹងខ្ជឹបចូលទៅវិញដោយខ្លួនឯងបានក្រោយពេលបន្ទោបង់រួច
– ទី៣: ធ្លាក់ចុះផុតក្រសាលគូទចេញមកក្រៅ ហើយវាអាចចូលទៅក្នុងវិញដោយយកដៃរុញ បញ្ចូលទៅវិញ
– ទី៤: ធ្លាក់ចុះចេញផុតមកក្រៅហើយមិនចូលទៅវិញបានទេ (ទោះយកដៃទៅជួយរុញចូលក៏ដោយ) ។
ក) រោគសញ្ញា៖
– ធ្លាក់ឈាមស្រស់ពេលបន្ទោបង់
– ឈឺចាប់ ក្រហាយ ឫរមាសក្រសាលគូថ
– មានដុំសាច់ទុនៗ ធ្លាក់ជាប់នៅក្រៅក្រសាលគូថ ។
ខ) មូលហេតុ និងកត្តាប្រឈម ៖
កត្តាប្រឈមដែលធ្វើឲ្យអ្នកកើតជំងឺឬសដូងបាត រួមមាន
– ការទល់លាមក ឬ ការពិបាកបត់ជើងធំ និងការរាគរូសរ៉ាំរ៉ៃ
– ការអង្គុយយូ ដូចជាអ្នកបើកបរ រថយន្តឈ្នួល, អ្នកធ្វើការយូដែលមិនមានបំលាស់ទី ឬលំហាត់ប្រាណមិនបានគ្រប់គ្រាន់
– កង្វះអាហារដែលមានជាតិសរសៃរ (Fiber) ហើយដែលមាននៅក្នុងបន្លែបៃតង និង ផ្លែឈើ
– ការហូបសាច់ច្រើនហួសកំរិត
-ការពិសារទឹកតិចពេក ដែលបណ្តាលឲ្យលាមកក្តៀនរឹង
– ស្រ្តីមានទម្ងន់ដែលទារក និង ក្រោយសំរាល ។
គ) ការព្យាបាល៖
ការព្យាបាលគឺយើងផ្តល់ជូនទៅតាមតំណាក់កាលនៃជំងឺដែលមានដូចជា ៖
– តំណាក់កាលទី១ មិនតម្រូវអោយមានការព្យាបាលនោះទេដោយសារតែវាមិនស្តែងជារោគសញ្ញា និង ផលវិបាកនៅឡើយដែរ
– តំណាក់កាលទី២ និង ទីបីអាចធ្វើការព្យាបាលដោយការចង (Elastic band ligation)
– រីឯទី ៤ គឺភាគច្រើនអាចធ្វើឡើងដោយការវះកាត់ ។

* ចំណាំ ៖ ការប្រើថ្នាំចាក់ឲ្យស្វិត ឬរលួយជ្រុះត្រូវបានគេបោះបង់ចោលហើយទៅតាមក្បួនបច្ចេកទេសវេជ្ជសាស្ត្រព្យាបាលថ្មីៗនេះ ព្រោះដោយសារតែវាអាចបង្កនូវផលវិបាក និង វិបត្តិធ្ងន់ធ្ងរក្រោយការព្យាបាលសំរាប់អ្នកជំងឺជាច្រើនរាប់មិនអស់ ។ បច្ចុប្បន្ននេះមានអ្នកតាំងខ្លួនថាជាគ្រូព្យាបាលឬសដូងបាត ដែលពួកគាត់ធ្វើការព្យាបាលដោយចាក់ថ្នាំនៅក្រសាលគូថដែលធ្វើឲ្យរលួយ (ដោយមិនបានធ្វើរោគវិនិច្ឆ័យច្បាស់លាស់ថា ជាឬសដូងបាត រឺដុំសាច់មហារីក) ហើយជាលទ្ធផលចំពោះអ្នកជំងឺដែលតែងតែមាននោះ ៖
– ការឈឺចាប់ក្រោយការចាក់ថ្នាំ (ដែលមានសភាពខ្លាំង និង រយះពេលយូរ)
– ការធ្លាក់ឈាមក្រោយការចាក់
– ដំបៅរលួយបង្ករោគធ្ងន់ធ្ងរក្រោយការចាក់
– ឬពេលជាសះទៅ ធ្វើឲ្យខ្ជិបក្រសាលគូថ ។ល។
ការព្យាបាលដ៏ស្មុគស្មាញដែលជាដំណោះស្រាយនៃការព្យាបាលខុសបច្ចេកទេសនេះគឺអាចមាន ៖
– បំលែងផ្លូវលាមកដោយការវះកាត់ (បន្ទោរបង់តាមចង្កេះ)
– ព្យាបាលរបួសរយៈពេលយូរ
– ត្រូវវះកាត់ពង្រីកក្រសាលគូថ ២ ទៅ ៣ ដង នៅពេលក្រោយទៀត
– ចុងបញ្ចប់ត្រូវធ្វើការវះកាត់តពោះវៀនឲ្យបន្ទោរបង់តាមរន្ធគូថធម្មតាវិញ ហើយភាគច្រើនលទ្ធផលមិនបានល្អដូចដើមឡើយ ។
ប្រសិនបើលោកអ្នកមានអាការៈ ឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមមកពិគ្រោះ និងធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ជាមួយវេជ្ជបណ្ឌិតជំនាញនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីឈានទៅរកការព្យាបាលមួយដ៏ត្រឹមត្រូវប្រកបដោយជោគជ័យ ។ ជៀសវាងការព្យាបាលដោយគ្មានការធ្វើរោគវិនិច្ឆ័យ និងបច្ចេកទេសត្រឹមត្រូវ ដែលធ្វើឲ្យអ្នកជំងឺអាចគ្រោះថ្នាក់ដល់អាយុជីវិត និង ពិការភាព អស់មួយជីវិតព្រមទាំងខាតពេលវេលា និងលុយកាក់ជាច្រើនផងដែរ ៕
អត្ថបទ ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ