សុខភាព
តើអ្វីទៅជាកូនកណ្តុរដំបូង នៃដុំមហារីក
ជាមួយនិងភាពជឿនលឿនជាលំដាប់នៃបច្ចេកវិទ្យាព្យាបាលជំងឺមហារីក ក្នុងពេលបច្ចុប្បន្ន បានធ្វើឲ្យការព្យាបាល អោយជាសះស្បើយ និងបង្កើនគុណភាពជីវិតអ្នកជំងឺ មានកម្រិតខ្ពស់។


ការប្រើឧបករណ៍ Gamma Probe សម្រាប់រាវរកកូនកណ្តុរដំបូង របស់ដុំមហារីក មានតួនាទីសំខាន់ណាស់ក្នុងការ កំណត់ដំណាក់កាលជំងឺមហារីក ផ្តល់ផែនការព្យាបាល ព្រមទាំងបង្កើនគុណភាពជីវិតអ្នកជំងឺ តាមរយៈការកាត់បន្ថយផលវិបាកក្រោយវះកាត់។
១) តើអ្វីទៅជាកូនកណ្តុរដំបូងនៃដុំមហារីក?
កូនកណ្ដុរដំបូងគេបង្អស់ដែលទទួលច្រោះទឹករងៃ ពីដំបន់ដែលមានដុំសាច់មហារីក។

២) តើត្រូវធ្វើដូចម្ដេច ទើបអាចកំណត់ថា កូនកណ្តុរដំបូងមានកោសិកាមហារីកឬទេ?
ជាបឋម គ្រូពេទ្យត្រូវចាក់ថ្នាំនៅជុំវិញដុំមហារីក និងចាំមួយរយៈដើម្បីឲ្យជាតិថ្នាំជ្រាបទៅដល់កូនកណ្តុរដំបូង។ បន្ទាប់មកទៀត ឧបករណ៍ Gamma Probe រាវរកកូនកណ្តុរដំបូង ដើម្បីជំនួយដល់គ្រូពេទ្យវះកាត់យកកូនកណ្តុរទាំងនោះចេញ និងវិភាគមើលភ្លាមៗថា តើមានកោសិកាមហារីករាលដាលទៅដល់កូនកណ្តុរទាំងនោះឬទេ?

៣) តើអ្វីជាសារៈសំខាន់នៃការរកកូនកណ្តុរដំបូងនៃដុំមហារីក?
ចំពោះជំងឺមហារីកនៅដំណាក់កាលដំបូងមួយចំនួន ជាពិសេសមហារីកសុដន់ និងមហារីកស្បែក(Melanoma) ការព្យាបាលដោយវះកាត់ គឺជាគន្លឹះ ក្នុងការទទួលបានការជាសះស្បើយ។ការវះកាត់ត្រូវធ្វើឡើងដោយវះយកដុំមហារីកចេញ និងវះយកប្រព័ន្ធកូនកណ្ដុរដែលពាក់ព័ន្ធចេញទាំងអស់ដើម្បីធានាឲ្យបានអត្រាជាសះស្បើយខ្ពស់។


ថ្វីត្បិតតែ ការវះយកប្រព័ន្ធកូនកណ្ដុរ ដែលពាក់ព័ន្ធចេញទាំងអស់នេះ មានសារៈសំខាន់មែន តែវាអាចបង្កជាផលវិបាកមួយចំនួនដល់អ្នកជំងឺដូចជា ការហើមអវយវៈដោយចាល់ទឹករងៃ(lymphedema) ការចុះថយមុខងារអវយវៈដែលហើម និងការឈឺចាប់។ ហេតុដូចនេះ គ្រូពេទ្យត្រូវកំណត់ឲ្យដឹងមុនថា តើមានការរាលដាលកោសិកាមហារីកដល់កូនកណ្តុរនៅតំបន់ដុំសាច់មហារីកឬទេ ព្រោះថាបើគ្មានការរាលដាលទេ គ្រូពេទ្យអាចរក្សាទុកកូនកណ្ដុរទាំងនោះបាន និងអាចបង្ការផលវិបាកដែលបានរៀបរាប់ខាងលើ។

ជាមួយនិងឧបករណ៍ Gamma Probe ថ្មីនេះ ការព្យាបាលជំងឺមហារីកកាន់តែទទួលបានប្រសិទ្ធភាពខ្ពស់ ដែលជាតម្រូវការចាំបាច់ និងជាបំណងប្រាថ្នារបស់ក្រុមគ្រូពេទ្យឯកទេសយើង៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ យល់ដឹងពី រោគសញ្ញា និងមូលហេតុ ដែលបង្កជាជំងឺមហារីកថ្លើម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


