Connect with us

សុខភាព

យល់ដឹង​ពី រោគសញ្ញា និង​មូល​ហេតុ ដែល​បង្ក​ជា​ជំងឺ​មហារីក​ថ្លើម

បានផុស

នៅ

១. អ្វី​ទៅជា​ជំងឺ​មហារីក​ថ្លើម​?

​ជំងឺមហារីក​ថ្លើម ជា​ជំងឺ​ដែល​កើតឡើង​ដោយ​ការលូតលាស់​ខុស​ប្រក្រតី​នៃ​កោសិកា​ថ្លើម។ វា​អាច​ផ្តើមចេញពី​សាច់​ថ្លើម​ខ្លួនឯង ឬមួយ​ពី​ការឆ្លង​រាលដាល​ពី​សរីរៈ​ដទៃ (Métastase)​។

ជំងឺ​មហារីក​ថ្លើម​មាន​ច្រើន​ប្រភេទ ប្រភេទ​ដែល​យើង​ជួបប្រទះ​ញឹកញាប់​ជាងគេ គឺជា​ពួក​ប្រភេទ​មហារីក​ដែល​កើត​លើ​អ្នក ​ដែល​មាន​ជំងឺ​ក្រិន​ថ្លើម​ ដែល​គេ​ឲ្យ​ឈ្មោះថា CHC (Carcinome Hépato-Cellulaire) ប្រភេទ​ផ្សេងទៀត​គឺ​កម្រ​ជួប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. តើ​ជំងឺ​មហារីក​ថ្លើម​មាន​រោគសញ្ញា​អ្វីខ្លះ​?

​រោគសញ្ញា​នៃ​ជំងឺមហារីក​ថ្លើម​មានដូចជា​៖

– ឈឺពោះ​

– អស់​កម្លាំង មិនសូវ​ឃ្លាន ស្លេកស្លាំង ស្រក​ទម្ងន់​

– មាន​ដុំ ដោយ​ស្ទាប​ប៉ះ​នៅ​ពោះ​

៣. មូលហេតុ​អ្វីខ្លះ​ ដែល​បង្ក​ជា​ជំងឺ​មហារីក​ថ្លើម​?

​កត្តា​មួយចំនួន ដែល​ជា​មូលហេតុ​បង្ក​ជា​ជំងឺ​មហារីក​ថ្លើម​មាន​៖

– ពិសា​ស្រា និង​បារី ដែល​បង្ក​ឲ្យ​ក្រិន​ថ្លើម​

– ជំងឺ​រលាក​ថ្លើម បេ និង សេ (B, C)

– ជំងឺ​ទឹកនោមផ្អែម បា​រ៉ា​ស៊ីត ថ្នាំ​ពន្យារ​កំណើត​

– វិទ្យុសកម្ម​

– សារ​ធាតុគីមី​មួយ​ចំនួន​

– ការ​សាយភាយ​ពី​សរីរាង្គ​ដទៃ​

​ជាទូទៅ​ជំងឺមហារីក​ថ្លើម ​ច្រើន​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ហេតុដូចនេះ​ត្រូវ​គប្បី​តាមដាន​សុខភាព​ជាប្រចាំ និង​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​បើមិន​ចង់​កើត​ជំងឺ​៣​មុខ​នេះ ត្រូវឈប់ផឹកទឹកសុទ្ធដបជ័រត្រូវកម្តៅថ្ងៃភ្លាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១០ នាទីutes មុន

ជនសង្ស័យ ហង្ស សំណាង និងបក្សពួក ០២ នាក់ ត្រូវតំណាងអយ្យការ បើកការស៊ើបសួរ ០៣ បទល្មើស

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ទាមទារឱ្យស៊ើបអង្កេតជាបន្ទាន់ ក្នុងឧប្បត្តិហេតុហិង្សា បណ្តាលឱ្យទាហានខ្មែរស្លាប់នៅតំបន់មុំបី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តម្លៃប្រេងកើនជាង ២% នៅថ្ងៃចន្ទ ជុំវិញផលិតកម្មប្រេង OPEC+

ព័ត៌មានជាតិ២ ម៉ោង មុន

សួន​កុលាប ​និង​កេសរកូល ​ទាក់ទាញ​ទេសចរ​បំផុត​​នៅ​សួន​រុក្ខជាតិ​អង្គរ

ជីវិតកម្សាន្ដ២ ម៉ោង មុន

គូស្វាមីភរិយាអ្នកផលិតមាតិកាដ៏ល្បី បរិច្ចាគថវិកា ១ម៉ឺនដុល្លារ ជូនមន្ទីរពេទ្យចំនួនពីរ និងកងទ័ពឈរជើងនៅព្រំដែន

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ពរុស្ស៊ី ៥កន្លែង កម្ទេចយន្តហោះចម្បាំងអស់ ៤០គ្រឿង

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ឈឺចាប់ខ្លាំងបំផុតនៅពេលទាហានថៃចូលមកបាញ់សម្លាប់ទាហានខ្មែរលើដីខ្មែរដែលសម្ដេចធ្លាប់ទៅដល់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេទ័ពអាល្លឺម៉ង់ ព្រមានថា រុស្ស៊ី អាចវាយ «ណាតូ» ៤ឆ្នាំទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាជិករដ្ឋសភា-ព្រឹទ្ធសភា ឈរគោរពវិញ្ញាណក្ខន្តព្រិន្ធបាលឯក សួន រោន ដែលពលីជីវិតពីការវាយឆ្មក់ពីពួក​ឈ្លានពាន

Sokha Hotels

ព័ត៌មានពេញនិយម