សុខភាព
ប្រធានមន្ទីរពេទ្យគន្ធបុប្ផា៖ មិនមែន កុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ២០២៤ ទេ
ស្របពេលមានការផ្សាយព័ត៌មាន និងផ្ទុះការភ្ញាក់ផ្អើលចែករំលែកបន្តគ្នាតាមបណ្ដាញសង្គមថា កុមារកម្ពុជាដែលមានអាយុចន្លោះ ពី៥ឆ្នាំ ដល់១០ឆ្នាំ ប្រមាណជិត ៧០០ នាក់ ត្រូវបានរកឃើញថា បានកើតជំងឺទឹកនោមផ្អែម ប្រភេទ១ ក្នុង១ឆ្នាំ ឬក្នុងឆ្នាំ២០២៤ នេះ សាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នេះថា ការណ៍ពិត មិនដូច្នោះទេ។

សាស្ត្រាចារ្យ គី សន់ទី បញ្ជាក់ថា ជំងឺទឹកនោមផ្អែមប្រភេទ១ ជាជំងឺដែលធ្វើឱ្យក្នុងខ្លួនកូនក្មេងលំពែងមិនអាចផលិតអាំងស៊ុយលីនបាន ដែលក្មេងត្រូវប្រើប្រាស់ការចាក់ថ្នាំអាំងស៊ុយលីន។ ចំណែកករណីថា បានរកឃើញកុមារជិត ៧០០ នាក់ កើតជំងឺទឹកនោមផ្អែកប្រភេទទី១ គឺមិនមែនរកឃើញក្នុងឆ្នាំ២០២៤ ទេ។
សាស្ត្រាចារ្យ គី សន់ទី មានប្រសាសន៍បន្តថា៖ ” មិនច្រើនអ៊ីចឹងទេ ជិត ៧០០ នោះ គឺជាចំនួនកុមារដែលបានមកតាមដាន និងកំពុងបន្តការព្យាបាលជាមួយមន្ទីរពេទ្យ ទាំងនៅភ្នំពេញ និងសៀមរាប ពិសេសចាប់ផ្ដើមពីភ្នំពេញមុនគេ ដែលយើងព្យាបាលទឹកនោមផ្អែមតាំងពីឆ្នាំ១៩៩៧ ឯណោះ បើគិតទៅគឺ ២៧ ឆ្នាំ ដែលបានរកឃើញក្បែរ ៧០០នាក់ហ្នឹង ដែលកំពុងបន្តការព្យាបាល”។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ ខាងលើបញ្ជាក់ថា ក្នុង ១ឆ្នាំៗ ករណីថ្មី នៃកុមារមានជំងឺទឹកនោមផ្អែមប្រភេទទី១ គឺមានតិចតួចទេ បើប្រៀបធៀបជំងឺទូទៅ ដែលបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដូចនេះលោកសូមកុំឱ្យមានការយល់ច្រឡំថា ចំនួន ៧០០នាក់ ក្នុងឆ្នាំ២០២៤ នោះ ពោលគឺមានតាំងពីយូរ ដែលបានព្យាបាល តាមដាន។
សាស្ត្រាចារ្យ គី សន់ទី មានប្រសាសន៍បន្តថា៖ “ព្រោះការព្យាបាលជំងឺទឹកនោមផ្អែមនេះ គឺរយៈមួយជីវិត ប្រើថ្នាំមួយជីវិត បើប្រើប្រាស់ត្រឹមត្រូវទៀងទាត់ទៅ កុមារអាចមានជីវភាពរស់នៅមានគុណភាពជីវិតដូចគេដូចឯង អ្នកខ្លះអាចចេញទៅប្រកបរបរ ធ្វើការ មានប្ដីប្រពន្ធក្រុមគ្រួសារធម្មតា ដល់កុមារមានអាយុ ២០ឆ្នាំអីទៅ អាចបន្តព្យាបាលនៅមន្ទីរពេទ្យផ្សេងៗអីទៀត”។

គួរបញ្ជាក់ថា ជំងឺទឹកនោមផ្អែមជាជំងឺ ដែលកើតតាមរយៈការកើនឡើងជាតិស្ករខ្ពស់នៅក្នុងឈាម ដែលបណ្តាលមកពីការស៊ាំជាមួយអកម៉ូនអាំងស៊ុយលីន និងការផលិតអកម៉ូនអាំងស៊ុយលីន មិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់។ ជំងឺទឹកនោមផ្អែម ប្រភេទទី១ គឺលេចចេញជារោគសញ្ញា ក្រោយពេលអាំងស៊ុយលីន បំប្លែងទៅក្នុងខ្លួនអស់លេចចេញរោគសញ្ញាភ្លាមៗ ហើយលឿនបំផុតនៅពេលចេញរោគសញ្ញហើយ ឪពុកម្តាយមិនបាននាំមកពេទ្យ ឬទៅព្យាបាលភ្លាមៗនោះទេ កូនក្មេងវិវត្តទៅជាសន្លប់ ឬស្លាប់។

រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ មន្ទីរពេទ្យគន្ធបុប្ផាទាំង ៥ទីតាំង នៅតែត្រូវការថវិកាជាប្រចាំប្រមាណ ៨៤ម៉ឺនដុល្លារក្នុង ១សប្តាហ៍ ឬត្រូវចំណាយប្រមាណ ៤០ លានដុល្លារ ក្នុង១ឆ្នាំ ដើម្បីធ្វើប្រតិបត្តិការមនុស្សធម៌សង្រ្គោះជីវិតកុមារនៅកម្ពុជា ដោយមានការជួយបំពេញបន្ថែមគ្នាទៅវិញទៅមក រវាងមូលនិធិគន្ធបុប្ផាស្វីស និងមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាពីសំណាក់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ការបរិច្ចាគនេះតែមួយអាចគ្រប់គ្រាន់នៅឡើយទេសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ព្រោះមន្ទីរពេទ្យនេះ មិនមែនជាស្ថាប័នដែលរកប្រាក់ចំណូល។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៨ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


