ព័ត៌មានជាតិ
ជាងពីរម៉ោងក្រោយ សម្តេចតេជោប្រាប់ពីសុខភាព ក្រោយចាក់វ៉ាក់សាំងរួច
ឆ្លើយតបសំនួរអ្នកកាសែតទាក់ទងអាការៈសុខភាព ក្រោយចាក់វាក់សាំង AstraZeneca រួច សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ជាងពីរម៉ោងនេះអត់មានបញ្ហាអីទេ ត្រឹមម៉ោងនេះសុខភាពធម្មតា សឹងតែមិនទទួលអារម្មណ៍ឈឺចាប់អីសោះក្រោយពេលចាក់រួច។
សម្តេចតេជោក៏លើកមូលហេតុដែលចាក់វ៉ាក់សាំងដៃឆ្វេងថា បើមានការឈឺចាប់អី សម្តេចអាចប្រើប្រាស់ដៃស្តាំពិិនិត្យឯកសារការងារ ដែលត្រូវចុះហត្ថលេខារាល់ថ្ងៃ។

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Astra Zeneca នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹក ថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១នេះ។
ប្រទេសកម្ពុជា បានចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងប្រឆាំង ជំងឺកូវីដ ១៩ លើកដំបូងកាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលជាវ៉ាក់សាំងស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន។
ប្រមុខរដ្ឋាភិបាល ក៏បានជ្រើសរើសថ្ងៃ ៤ មីនា បើកយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសលើពលរដ្ឋគ្រប់វ័យ។ រដ្ឋាភិបាលផ្តល់អាទិភាពខេត្តចំនួន ៣ខេត្ត ដែលកំពុងប្រឈមនឹងហានិភ័យខ្ពស់ នោះគឺ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តព្រះសីហនុ ដើម្បីទទួលបានវ៉ាក់សាំង AstraZeneca ដែលកម្ពុជាទើបទទួលបានពីគម្រោងកូវ៉ាករបស់អង្គការសុខភាពពិភពលោក៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


