សុខភាព
មកដឹងពីមូលហេតុដែលបណ្តាលឱ្យលើសសម្ពាធឈាមក្នុងសួត លើទារកទើបនឹងកើត
ការបរាជ័យក្នុងការផ្លាស់ប្ដូររបត់ឈាមពីទារកក្នុងផ្ទៃ មកជារបត់ឈាមធម្មតាដូចជាមនុស្សពេញវ័យក្រោយពេលសម្រាលរួច នឹងអាចបង្កឱ្យមានការលើសសម្ពាធឈាមនៅក្នុងសួត បណ្តាលឱ្យមានការឡើងសំបុរស្វាយលើទារកទើបនឹងកើត (refractory cyanosis) ការខ្វះកម្រិតអុកស៊ីហ្សែនក្នុងខ្លួន(Desaturation) និងការខ្សោយបេះដូងដែលអាចឈានដល់ការបាត់បង់ជីវិត។

បើតាមប្រភពពីមន្ទីរពេទ្យកាល់ម៉ែត អត្រានៃការលើសសម្ពាធឈាមក្នុងសួតលើទារកទើបនឹងកើត មានចំនួនប្រហែលជា ២នាក់ ក្នុងចំណោមទារក ១០០០នាក់។ ចំពោះមូលហេតុដែលបង្ក គឺការឈ្លក់ទឹកព្រៃ ការឆ្លងរោគពីម្តាយមកកូន ជាពិសេសដោយមេរោគStreptococcus Group B, ទារកមិនគ្រប់ខែ ដែលមិនទទួលបានការបន្ទុំសួតត្រឹមត្រូវ (No antenatal corticosteroid therapy)។ ខ្សោយនៅកំឡុងជុំវិញកំណើត (perinatal birth asphyxia), ការខ្សោយខ្លាំងតាំងពីនៅក្នុងផ្ទៃពោះ (chronic in utero asphyxia) និងការលូនសន្ទះទ្រូងចូលក្នុងសួត(Congenital diaphragmatic hernia)។
មុននឹងធ្វើរោគវិនិច្ឆ័យថា ជាការលើសសម្ពាធឈាមក្នុងសួត វេជ្ជបណ្ឌិតឯកទេសត្រូវរកមើល ថាមិនមានជំងឺបេះដូងពីកំណើតមួយចំនួនជាមុនសិន ដូចជា Transposition of great arteries, Tetralogy of Fallot, Pulmonary atresia,Tricuspid atresia, Total anomalous pulmonary venous return, Ebstein anomaly, Common Trunk។ រីឯរោគសញ្ញាវិញ គឺទារកស ឬឡើងស្វាយ ទោះផ្ដល់អុកស៊ីសែនឱ្យក៏នៅតែស្វាយ, ដកដង្ហើមញាប់, ចង្វាក់បេះដូងដើរញាប់, ភាពខុសគ្នានៃកំរិត Saturation (Pre ductal / Post ductal> 5-10%) នៅលើដៃស្តាំ និងជើង។

ចំណែក ការព្យាបាលគឺទៅតាមមូលហេតុដែលបង្ក ដូចជា ការផ្ដល់អុកស៊ីហ្សែន (Pulmonary vasodilator therapy),ការចាក់ Exogenous Surfactant Therapy សម្រាប់ទារកមិនគ្រប់ខែសំរាប់ជំងឺ Hyaline Membrane disease, ការផ្តល់ថ្នាំផ្សះសម្រាប់ការឆ្លងមេរោគពីក្នុងផ្ទៃ (Fetal-maternal infection), ការព្យាបាលដោយវះកាត់ចំពោះ congenital diaphragmatic hernia។ ជៀសវាងការបង្កការឈឺចាប់ដល់ទារក ឬបង្កស្ដ្រេសលើទារក, ការឱ្យថ្នាំ Sildenafil ឬ Milrinone ដើម្បីបញ្ចុះសម្ពាធឈាមនៅក្នុងសួត, ការផ្ដល់ថ្នាំInotrope ដើម្បីឱ្យ Mean arterial Pressure > 50mHg, Assisted ventilation (conventional or HFOV), NO inhaler, ECMO ប្រសិនបើ Oxygenation index > 35-40។
ការតាមដាន និងពិនិត្យផ្ទៃពោះឱ្យបានត្រឹមត្រូវ និងចាក់ថ្នាំជំនួយសួតទៅលើគត៌ដែលគំរាមសម្រាលមុនខែ ក៏ជាវិធីសាស្ត្រមួយជួយកាត់បន្ថយក្នុងការលើសសម្ពាធឈាមក្នុងសួតទៅលើទារកទើបនឹងកើតផងដែរ៕


ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


