Connect with us

សុខភាព

សារសំខាន់​នៃ​ការប្រើប្រាស់ Pompe à insuline សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​!

បានផុស

នៅ

​ដូចដែល​យើង​ដឹង​កន្លងមកហើយ អ្នកជំងឺ​ទឹកនោមផ្អែម​មាន ៣​ប្រភេទ​៖ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង ស្ត្រី​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​អំ​ទ្បុ​ង​ពេល​មាន​ផ្ទៃពោះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ចំពោះ​ការព្យាបាល ជា​អាទិភាព អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ គឺ​ត្រូវ​ប្រើប្រាស់ Insuline ហើយ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ អាច​នឹង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ខ្លះ ឬក៏​ប្រើប្រាស់ Insuline ផងដែរ​។ ចំណែកឯ​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ហើយ​មាន​ជំងឺ​ទឹកនោមផ្អែម​អំ​ទ្បុ​ង​ពេល​ដែលមាន​ផ្ទៃពោះ​នោះ Insuline គឺជា​ឱសថ​ដែលមាន​សុវត្ថិភាព​ជាងគេ បើ​ធៀប​ជាមួយនឹង Metformine​។​

Insuline ត្រូវបាន​គេ​រកឃើញ​មកទល់នឹង​ពេលនេះ គឺ​មួយ​សតវត្សរ៍​គត់ (1921-2021) ដោយ​អ្នកប្រាជ្ញ​ឈ្មោះ Frederick Banting និង Charles Best​។​

​គ្រូពេទ្យ​ប្រើប្រាស់ Insuline ទៅលើ​អ្នកជំងឺ​តាមរយៈ​ការចាក់​។ ការចាក់ យើង​អាច​ប្រើ Seringue ឬក៏​ប្រើ​ប៊ិច ហើយ​បច្ចេកវិទ្យា​ទំនើប ​គឺមាន​ការប្រើប្រាស់ Pompe à insuline​។​

​នៅ​ប្រទេស​កម្ពុជា​យើង មន្ទីរពេទ្យ​កាល់ម៉ែត គឺជា​មន្ទីរពេទ្យ​ទី​១ ដែល​ចាប់ផ្ដើម​ប្រើប្រាស់ Pompe à insuline សម្រាប់​ព្យាបាល​អ្នកជំងឺ​ដើម្បី​ជា​គុណប្រយោជន៍​។​

​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់ Pompe à insuline មានដូចជា​៖

– Pompe à insuline មាន​មុខងារ​ប្រហាក់ប្រហែល​ហ្នឹង​លំពែង​ដែរ​។​

– កាត់បន្ថយ​ចំនួន​ម្ជុល​ដែល​ត្រូវ​ចាក់ សម្រាប់ Pompe à insuline គឺ​យើង​ចាក់​តែ ម្ដង​រាល់ ៣​ថ្ងៃ​។​

– Pompe à insuline មាន​ភាព​សុក្រឹត​ជាង​ការចាក់​ដោយ​ប្រើ Seringue ឬក៏​ប្រើ​ប៊ិច​។​

– តាមរយៈ​ការប្រើប្រាស់ Pompe à insuline អាច​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ការចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​។​

– ប្រសិទ្ធិភាព​ក្នុងការ​គ្រប់គ្រង HbA1c របស់ Pompe à insuline គឺ​ខ្ពស់ជាង​ការប្រើប្រាស់ Insuline តាម​វិធី​ចាក់​។​

– កាត់បន្ថយ​ការឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ពេលព្រឹក ពីព្រោះ​គ្រូពេទ្យ​អាចធ្វើ​ការសម្របសម្រួល​ល្បឿន Insuline នាពេល​យប់​ដល់​អ្នកជំងឺ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​១ អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ ក៏ដូចជា​ស្ត្រី​ដែលមាន​ជំងឺ​នោម​ផ្អែម​អំ​ទ្បុ​ង​ពេល​មាន​ផ្ទៃពោះ អាច​ប្រឹក្សា​ជាមួយនឹង​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ក្រពេញ​អ័រម៉ូន និង ជំងឺ​ទឹកនោមផ្អែម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​បានទទួល​នូវ​អត្ថប្រយោជន៍​នៃ​ការព្យាបាល​ដោយ​ប្រើប្រាស់ Pompe à insuline៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ​មូលហេតុ និង​រោគសញ្ញា​ ដែល​អាច​បង្ក​ឲ្យ​មាន​ជា​ជំងឺ​ទាច​ទឹក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៥ នាទី មុន

កូវីដបំប្លែងខ្លួនឆ្លងលឿន កំពុងវាយលុកប្រទេសជិតខាងកម្ពុជា ដល់ថ្នាក់មានអ្នកស្លាប់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

តើវិបត្តិនៅសមុទ្រក្រហម បង្កឱ្យមានផលប៉ះពាល់អ្វីខ្លះដល់សហភាពអ៊ឺរ៉ុប?

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្តីពី​វិធាន​ការរួម​ដើម្បី​ទប់ស្កាត់​អគ្គិភ័យ​ក្នុង​វិស័យ​កម្ម​មន្ត​សាល និង​ឧស្សាហកម្ម​ទេសចរណ៍

ចរាចរណ៍៩ ម៉ោង មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជប៉ុន កាត់ទោសប្រហារជីវិតបុរសម្នាក់ ក្នុងករណីដុតស្ទូឌីយូគំនូរជីវចល KyoAni សម្លាប់មនុស្សជាង ៣០នាក់

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម