ជំងឺ​សរសៃឈាម​ខួរក្បាល លែង​ជា​បញ្ហា ប្រសិន​យើង​អាច​បង្ការ​បាន​!
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

ជំងឺ​សរសៃឈាម​ខួរក្បាល លែង​ជា​បញ្ហា ប្រសិន​យើង​អាច​បង្ការ​បាន​!

បានផុស

នៅ

​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល(Stroke) គឺជា​មូលហេតុ​ចម្បង​ទីមួយ​នៃ ពិការភាព នៅ​ទូទាំង​សកលលោក ជាពិសេស​លើ​មនុស្ស​ដែល​មាន​អាយុ​លើសពី ៦៥​ឆ្នាំ​ឡើង​ទៅ​។ ក្នុង​រវាង​កន្លះ​សតវត្ស​ចុងក្រោយ​នេះ អត្រា​នៃ​ជំងឺ​នេះ​មានការ​ថយចុះ​ប្រហែល៤០ភាគរយ​នៅ​ប្រទេស​អភិវឌ្ឍន៍ តែមាន​ការកើនឡើង ១០០​ភាគរយ នៅ​បណ្តាល​ប្រទេស ដែលមាន​ចំណូល​ទាប និង​មធ្យម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ដោយសារតែ​ជំងឺ​នេះ ភាគច្រើន អាចមាន​សភាព​ធ្ងន់ធ្ងរ បណ្តាល​ឲ្យ​ស្លាប់ ឬក៏​បន្សល់​នូវ​ភាព​ពិការ​ច្រើន ទោះបី​បច្ចុប្បន្ននេះ​មានការ​ព្យាបាល​ដោយ​បច្ចេកវិទ្យា​ទំនើបៗ​ក៏ដោយ ទើប​មានការ​សិក្សា​ស្រាវជ្រាវ​ជាច្រើន ដើម្បី​ស្វែងរក​វិធី​បង្ការ​កុំ​ឲ្យ​កើតមាន​ជំងឺ​នេះ​។ កត្តា​ដែល​អាច​បង្ការ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ដែល​យើង​គ្រប់គ្នា​អាចអនុវត្ត​បាន​គឺ ការផ្លាស់ប្តូរ​ទម្លាប់​មួយចំនួន​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង​(Lifestyle change)​។​

​ក​) របប​អាហារ​ដែល​យើង​ទទួលទាន​រាល់ថ្ងៃ​៖

– ត្រូវ​ពិសា​អាហារ​ដែល​មាន​ជាតិ​អំបិល​តិច​បំផុត​

– ពិសា​បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​មុខ​

– ត្រូវ​បញ្ចូល​គ្រាប់​ធញ្ញជាតិ​ទៅក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​យើង​។​

​វា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​កាត់បន្ថយ​ជំងឺ Stroke នេះ ដោយ​ការ​ទទួលទាន​អាហារ​សុខភាព​(Healthy diet) អាច​កាត់បន្ថយ​ហានិភ័យ​នេះ​បាន​ដោយ​តាមរយៈ ការការពារ​ជំងឺ​មួយចំនួន​ដូចជា​:

– ជំងឺលើសឈាម​

– ជំងឺ​ទឹកនោមផ្អែម​

– លើស​ជាតិ​ខ្លាញ់​

– ជំងឺ​ធាត់​

– និង​ជំងឺ​សរសៃឈាម​បេះដូង​ជាដើម​ល​…

​ខ​) តើ​ត្រូវធ្វើ​លំ​ហាត់ប្រាណ​បែបណា ទើប​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​?

​ការធ្វើ​លំ​ហាត់ប្រាណ គឺអាច​កាត់បន្ថយ​ជំងឺលើសឈាម និង​មូលហេតុ​បង្ក​ផ្សេងៗ​ទៀត នៃ​ជំងឺ​សរសៃឈាម​។ យើង​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​យ៉ាងតិច ៣ ទៅ ៤​ដង​ក្នុង​មួយ​សប្តាហ៍ និង​ម្ដងៗ​មាន​រយៈពេល​យ៉ាងតិច ៣០​នាទី​។​

​គ​) កត្តា​ផ្សេងៗ​ទៀត ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​មាន​ដូចជា​៖

– ត្រូវ​រក្សា​លំនឹង​ទម្ងន់​ឲ្យ​បាន​សមស្រប​

• បុរស​: រង្វង់​ចង្កេះ​កុំ​ឲ្យ​លើសពី ៩០ សង់ទីម៉ែត្រ​

• នារី​: រង្វង់​ចង្កេះ​កុំ​ឲ្យ​លើសពី ៨០ សង់ទីម៉ែត្រ​

• BMI: សូមឲ្យ​តិចជាង ២៣​គីឡូ​ក្នុង​មួយ​ម៉ែត្រការ៉េ (< 23 Kg/m2)

– ត្រូវ​អញ្ជើញ​ពិនិត្យ និង​ព្យាបាល ជំងឺលើសឈាម ជំងឺ​ទឹកនោមផ្អែម លើស​ជាតិ​ខ្លាញ់ ជំងឺ​បេះដូង​និង​សរសៃឈាម​ឲ្យ​បាន​ត្រឹមត្រូវ​។​

​សរុបសេចក្តី​មក ដើម្បី​ជៀសវាង​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ យើងទាំងអស់គ្នា គប្បី​ថែរក្សា​សុខភាព​យើង​ឲ្យ​បានល្អ និង​ត្រូវធ្វើ​ការពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​ជាមួយនិង​ក្រុម​វេជ្ជបណ្ឌិត​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។ “​សូម​ចូលរួម​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​ជំងឺ​គ្រោះថ្នាក់​សរសៃឈាម​ខួរក្បាល ពីព្រោះ​ពិការភាព នាំ​ឲ្យ​ខាតបង់​ធំធេង​ណាស់ ចំពោះ​ជីវិត​យើង គ្រួសារ​យើង និង​សង្គមជាតិ​យើង​”៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អ្វី​ជាការ​ការវះកាត់​ដុំ​សាច់​ក្នុង​ស្បូន ដោយ​វិធី​ឆ្លុះ !

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

លោកជំទាវ ម៉ែន សំអន ស្នើឲ្យថ្នាក់ដឹកនាំក្រុងបាវិត ត្រូវបន្តតាមដាន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៤៩ នាទី មុន

រាជរដ្ឋាភិបាល បន្តផ្តល់ប្រាក់ឧបត្ថម្ភជូនគ្រួសារក្រីក្រ និងងាយរងគ្រោះដោយកូវីដ ជុំទី៦ លើកទី៣

ព័ត៌មានជាតិ៤ ម៉ោង មុន

ជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ ខេត្តបន្ទាយមានជ័យជាង ២ម៉ឺននាក់ និងមានស្លាប់ម្នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ដំណោះស្រាយ រវាងក្រុមរថយន្តដឹកផ្លែឈើ ជាមួយគយច្រកអន្តរជាតិដូង ត្រូវផ្អែកលើគោលការណ៍ ៣ចំណុច

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services