សុខភាព
តើអាចប្រើថ្នាំបំបាត់ការឈឺចាប់មុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩បានទេ?
កុំប្រើថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំង ប៉ុន្តែប្រសិនមានករណីចាំបាច់ដែលគ្រូពេទ្យអនុញ្ញាត ក្រោយពេលចាក់ថ្នាំបង្ការកូវីដ អ្នកអាចប្រើបាន។

ការហាមប្រាមមិនឱ្យប្រើថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំង ដោយសារថ្នាំទាំងនោះអាចរារាំងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ដោយធ្វើឱ្យវ៉ាក់សាំងមិនមានប្រសិទ្ធភាពដើម្បីការពារប្រឆាំងនឹងវីរុស។ ជាការពិតដែលក្រោយពេលចាក់វ៉ាក់សាំងអាចបណ្តាលឱ្យឈឺដៃរយៈពេលខ្លី គ្រុនក្តៅ ឈឺសាច់ដុំ ឬរោគសញ្ញាផ្សេងទៀត ប៉ុន្តែសញ្ញាទាំងនេះបញ្ជាក់ថា វ៉ាក់សាំងកំពុងបំពេញមុខងាររបស់វា មិនគួរប្រើថ្នាំផ្ដេសផ្ដាសទេ។
ការស្រាវជ្រាវខ្លះបានបង្ហាញថា ថ្នាំបំបាត់ការឈឺចាប់មួយចំនួនរួមមាន ថ្នាំ Advil ថ្នាំ Motrin និងម៉ាកផ្សេងទៀត អាចបន្ថយការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាលើសត្វកណ្តុររកឃើញថា ថ្នាំទាំងនេះអាចបន្ថយសមត្ថភាពផលិតអង់ទីគ័រដែលរារាំងវីរុសពីការឆ្លងទៅកាន់កោសិកា។

ការស្រាវជ្រាវផ្សេងទៀតបានបញ្ជាក់បន្ថែមថា ថ្នាំបំបាត់ការឈឺចាប់ក៏អាចធ្វើឱ្យថយចុះនូវប្រសិទ្ធភាពវ៉ាក់សាំងសម្រាប់កុមារផងដែរ។ ដូច្នេះគ្រូពេទ្យកុមារជាច្រើនណែនាំឱ្យឪពុកម្តាយចៀសវាងឱ្យក្មេងលេបថ្នាំមុនពេលចាក់វ៉ាក់សាំងដាច់ខាត។
ចំណែកមជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក(CDC) ថ្មីៗនេះ បានណែនាំមិនឱ្យប្រើថ្នាំបំបាត់ការឈឺចាប់នោះទេ មុនពេលចាក់វ៉ាក់សាំងកូវីដ-១៩ ពីរថ្ងៃ។ CDC និយាយថា ការប្រើថ្នាំនានាចាំបាច់ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ។
ស្របពេលគ្នាដែរ វេជ្ជបណ្ឌិត Jonathan Watanabe មកពីសាកលវិទ្យាល័យ កាលីហ្វញា មានប្រសាសន៍ថា ក្នុងករណីដែលអ្នកកំពុងប្រើថ្នាំបំបាត់ការឈឺចាប់ស្រាប់ ឬលេបថ្នាំព្យាបាលជំងឺប្រចាំកាយ អ្នកមិនគួរឈប់នោះទេ ហើយក៏មិនចាំបាច់សួរគ្រូពេទ្យដែរ។
វេជ្ជបណ្ឌិតរូបនេះបន្ថែមថា ប្រសិនចង់ប្រើថ្នាំបំបាត់អាការមិនប្រក្រតី បន្ទាប់ពីទទួលវ៉ាក់សាំង ថ្នាំ អាសេតាមីណូហ្វេន (acetaminophen) អាចពិចារណាបានព្រោះវាមានប្រសិទ្ធភាពជាងថ្នាំបំបាត់ការឈឺចាប់ដទៃ។

ទាក់ទិនការលើកឡើងនេះ វេជ្ជបណ្ឌិត William Schaffner មកពីសាកលវិទ្យាល័យ Vanderbilt សហរដ្ឋអាមេរិក បានយល់ស្របថា ប្រសិនមានរោគសញ្ញាមិនស្រួល ការប្រើថ្នាំអាសេតាមីណូហ្វេនអាចជាជម្រើសល្អ ។ លោកថា ភាពស៊ាំដែលបង្កើតដោយវ៉ាក់សាំងខ្លាំងល្មមដែលផលប៉ះពាល់នៃថ្នាំបំបាត់ការឈឺចាប់ទំនងស្រាល ហើយមិនធ្វើឱ្យប៉ះពាល់ដល់ការចាក់ថ្នាំបង្ការរោគឡើយ។
ជាការល្អ ប្រសិនឈឺចាប់ក្រោយចាក់វ៉ាក់សាំង CDC បានណែនាំឱ្យយកកន្សែងត្រជាក់(ដាក់ទឹកកក)ស្អំដៃ។ ចំពោះអ្នកគ្រុនក្តៅគួរផឹកទឹកឱ្យបានច្រើន និងស្លៀកពាក់រលុងៗ។ ប្រសិនបើដៃឡើងក្រហមមិនឈប់ ឬមានផលរំខានផ្សេងមិនបាត់ទៅវិញ ពីរបីថ្ងៃជាប់គ្នា សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតជាបន្ទាន់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ AP
ចុចអាន៖ ពីរថ្ងៃមុនចាក់វ៉ាក់សាំង ហាមប្រើថ្នាំបំបាត់ការឈឺចាប់ បើមិនចាំបាច់
ចុចអាន៖ ថ្នាំបំបាត់ការឈឺចាប់អាចធ្វើឲ្យធូរស្បើយទាំងអារម្មណ៍ផ្លូវចិត្ត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


