Connect with us

KPT+

បុរស​មាន​ប្រតិកម្ម​ដូចម្តេច ​នៅ​ពេល​ពួកគេ​ទាក់ទង​ជាមួយ​ស្ត្រី​ឆ្លាត​ជាង​ខ្លួន

បានផុស

នៅ

មនុស្ស​ជា​ច្រើន​តែង​និយាយ​ថា ​ភាព​ឆ្លាតវៃ​នឹង​ក្លាយ​ជា​រឿង​សំខាន់​មួយ ​ដែល​បុរស​ច្រើន​មាន​​ទំនោរ​ទៅ​រក​ស្ត្រី។ បុរស​ជា​ច្រើន​និយាយ​ថា ​ពួកគេ​ចូលចិត្ត​មាន​ទំនាក់ទំនង​ជាមួយ​នារី​​ដែល​វ៉ៃឆ្លាត។ ប៉ុន្តែ​នៅ​ពេល​ដែល​ស្ត្រី​ឆ្លាត​បង្ហាញ​ភាព​ម្ចាស់​ការ​លើ​បុរស​ ពួកគេ​​ប្រែ​ជា​មាន​អារម្មណ៍មិនសូវ​ស្រួល​​ចិត្ត​ទៅវិញ។

ការ​សិក្សា​នា​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​រក​មើល​អ្វី​ដែល​បុរស​មាន​អារម្មណ៍​ នៅ​ពេល​ពួកគេ​នៅ​ជុំវិញ​ស្ត្រី​ឆ្លាត។ ការ​សិក្សា​បញ្ជាក់​ថា ​ចំណង់ចំណូលចិត្ត​អាច​ផ្លាស់ប្ដូរ​បាន ​អាស្រ័យ​លើ​ចម្ងាយ​ផ្លូវ​ចិត្ត។ នៅ​ពេល​ណា​ដែល​យើង​ព្យាយាម​វិភាគ​មនុស្ស​ម្នាក់ដែល​យើង​មាន​អារម្មណ៍​ថា​ គេ​មិន​បាន​នៅ​ជិត​យើង ​ឬ​ឃើញ​មួយ​ភ្លែត​ យើង​តែង​មាន​ទំនោរ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ​ទៅ​នឹង​លក្ខណៈ​នៃ​ការ​ទាក់ទាញ​របស់​មនុស្ស​ម្នាក់​នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ទូទៅ​គ្រប់គ្នា​តែង​ចូលចិត្ត​មនុស្ស​ដែល​មាន​ចរិត​ល្អ​ជាង​ខ្លួនឯង។ ប៉ុន្តែ​អ្វីៗ​ប្រែ​ជា​ខុសគ្នា​ទាំងស្រុង​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​នៅ​ក្បែរ​គ្នា។ នៅ​ពេល​ណា​ដែល​យើង​នៅ​ក្បែរ​មនុស្ស​ម្នាក់​ ការ​យល់​ឃើញ​របស់​យើង​ចំពោះ​បុគ្គល​នោះ​អាច​នឹង​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង។

ការ​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា ​បុរស​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ស្ត្រី​ដែល​មាន​ភាព​ឆ្លាតវៃ​ នៅ​ពេល​ពួកគេ​កំពុង​វិភាគ​នាង​ពី​ចម្ងាយ។ ប៉ុន្តែ​ការយល់ឃើញ​ដែល​ពួកគេ​មាន​ចំពោះ​ស្ត្រី​ អាច​ផ្លាស់ប្ដូរ​ នៅ​ពេល​ពួកគេ​មាន​វត្តមាន​ក្បែរ​ស្ត្រី​ទាំង​នេះ។

ការ​ស្រាវជ្រាវ​នេះ​គឺ​ជា​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ការ​សិក្សា​ចំនួន ៦ ផ្សេងគ្នា​ ដែល​មាន​ប្រធានបទ​បុរស​ចំនួន ៦៥០ ផ្សេងៗ​គ្នា។ ផ្អែក​លើ​ការ​វាយ​តម្លៃ​វិជ្ជាជីវៈ​របស់​អ្នក​និពន្ធ​វេជ្ជបណ្ឌិត Lora Park បុរស​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ដែល​មាន​ចម្ងាយ​រាងកាយ​រវាង​ពួកគេ​ ច្រើន​តែ​មាន​ប្រតិកម្ម​វិជ្ជមាន​ចំពោះ​អ្នក​ដែល​ពួកគេ​យល់​ថា ​ឆ្លាត​ជាង​ពួកគេ​ប៉ុណ្ណោះ។ បុរស​ជា​ធម្មតា​កាន់​តែ​មាន​ការ​ចាប់អារម្មណ៍​ចំពោះ​ស្ត្រី​ដែល​ពួកគេ​ដឹង​ថា​ អាច​ធ្វើ​ឲ្យ​គេ​ប្រសើរ​ជាង​មុន។

ប៉ុន្តែ​នៅ​ពេល​ដែល​បុរស​ទាំង​នេះ​ទាក់ទង​ជាមួយ​ស្ត្រី​ឆ្លាត​ទល់​មុខ​គ្នា​ ពួកគេ​មាន​ប្រតិកម្ម​និង​ការ​ឆ្លើយតប​ខុសគ្នា​ទាំងស្រុង។ ពួកគេ​មាន​ការ​ចាប់​អារម្មណ៍​តិច​ទៅ​លើ​ស្ត្រី​ឆ្លាត​ជាង​ខ្លួន​ នៅ​ពេល​បាន​រក​ឃើញ​ថា ​ពួកគេ​មិន​អាច​ធ្វើ​បាន​ល្អ​ជាង​ស្ត្រី​ទាំងនេះ​ ទាក់ទង​នឹង​បញ្ញា​និង​ចំណេះដឹង។

ផ្អែកលើ​ជំនាញ​វិជ្ជាជីវៈ​របស់​វេជ្ជបណ្ឌិត Park បញ្ជាក់​ថា​ បុរស​ជួប​ប្រទះ​នូវ​ការ​ផ្លាស់ប្ដូរ​ភ្លាមៗ​ ក្នុង​ការ​វាយតម្លៃ​ខ្លួនឯង។ និយាយ​​ឲ្យ​សាមញ្ញ ​បុរស​មាន​អារម្មណ៍​នៃ​ភាព​ទាក់ទាញ​បាន​តែ​ពី​ដំបូង ​បន្ទាប់មក​ពួកគេ​ក៏​មាន​អារម្មណ៍​ថា​ មាន​ការ​គំរាមកំហែង​ច្រើន​ជាង​ការ​ទាក់ទាញ​ទៅវិញ។

ជា​ទូទៅ​​ មនុស្ស​ម្នាក់​អាច​ផ្លាស់ប្ដូរ​ នៅ​ពេល​ណា​ដែល​ពួកគេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​ម្នាក់​ទៀត ​ដែល​មាន​ចរិត​លក្ខណៈ​ខុស​ពី​ពួកគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖relrule

ចុចអាន៖ហេតុផល​តូចៗ​ដែល​បុរស​ចូលចិត្ត​នារី​មាន​អត្តចរិត​ល្អ​នាំ​សុភមង្គល​ជូន​គ្រួសារ​សងខាង

ចុចអាន៖អាថ៌កំបាំងទាំង ៩ របស់ប្រុសៗ ស្រីៗគួរដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម