Connect with us

KPT+

ហេតុផល​ធំៗ ដែល​ឆ្ងល់​ថា​សមត្ថភាព​ដូចគ្នា​សោះ ម្ដេច​គេ​ជោគជ័យ​យើង​បរាជ័យ

បានផុស

នៅ

ផ្នត់គំនិតតែងតែ​នាំ​យើង​ទៅ​រក​បរាជ័យ​ឬ​ជោគជ័យ មិន​មែន​ជា​សមត្ថភាព​ទេ។ ផ្នត់គំនិត​ជា​អ្នក​ដឹកនាំ សមត្ថភាព​ជា​កម្លាំង​សម្រាប់​ចែវ​ទូក ចំណែក​ទូក​នៅ​វិលវល់​ព្រោះ​គំនិត​ដែល​គ្មាន​គោលដៅ។

ហេតុផល​ធំៗ​ក្នុង​សង្គម​ខ្មែរ ដែល​មនុស្ស​ខ្លះ​មាន​សមត្ថភាព​ប្រហែលគ្នា​តែ​មាន​លទ្ធផល​ខុស​គ្នា​ហៅ​មិន​ឮ ៖

១ ម្នាក់​ចចេស​រកដំណោះស្រាយក្នុងឧបសគ្គ​ ចំណែកម្នាក់ទៀត​យកឧបសគ្គធ្វើលេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ទីមួយ​មិនដែលរអ៊ូរទាំទេ។ ពួកគេស្វែងរកដំណោះស្រាយ និង​អនុវត្ត​ដើម្បី​ផ្លាស់ប្ដូរ​ថា​ហេតុអ្វី​លទ្ធផល​មិនដូចការ​ចង់បាន ។ គេ​ផ្ដោត​អារម្មណ៍​ពីប​ញ្ហានានា​ដែល​មាន ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ។ អ្នកទីពីរ​ត្អូញត្អែរហើយរកឃើញបញ្ហានៅគ្រប់កន្លែង។ ពួកគេ​ផ្តោត​លើ​អ្វី​ដែល​ពួកគេ​មិន​អាច​គ្រប់គ្រង​បាន ជាជាងមើលឃើញអ្វីដែលពួកគេអាចគ្រប់គ្រងបាន។ គេយល់​ថា​ម្នាក់​ទៀត​ប្រហែល​ជាមាន​ជំនួយ​ទើប​ជោគជ័យ ប្រហែលជា​មាន​អ្វី​អាថ៌កំបាំង​ឬប្រហែលជា….។ល។

២ ម្នាក់គិតវែងឆ្ងាយ​ម្នាក់ទៀតគិតខ្លីៗ

អ្នកទីមួយ​មានទម្លាប់គិតវែងឆ្ងាយ​ចង់បានលទ្ធផលពិត​ម្នាក់ទៀត​ ឈ្លក់វង្វេងនឹង​ផ្នត់គំនិតដែលជោគជ័យ​ភ្លាមៗ​ទាន់ហន់ទាំងខ្លួនមិនពេញ​សមត្ថភាពក៏បាន​ឲ្យតែមានឱកាសបន្លំ​។ បែបនេះពួកគេមិនដែលមាន​ផែនការច្បាស់​ទេ គឺ​ធ្វើតាមពីក្រោយខ្នង​អ្នកផ្សេង។ ក្នុង​លោក​នេះ រាល់​​អំពើធ្វើត្រាប់មិនដែលជោគជ័យ បានយូរយារឡើយ។

វា​ដូចគ្នា​នឹង​អ្នកក្រ​ដែលគិតខ្លីៗ ពួកគេ​ត្រូវការលទ្ធផលរហ័ស ប្រសិនបើពួកគេបានវិនិយោគ​ប្រាក់ បន្ទាប់មក​ពួកគេចង់​កើនឡើង ១០ ដងក្នុងមួយខែដោយធ្វើសកម្មភាពដដែល។

៣ ម្នាក់ធ្វើអ្វីៗតាមបញ្ញា ចំណែកម្នាក់ទៀត​ផ្អែកលើអារម្មណ៍

អ្នកណា​ដែល​សម្រេច​ធ្វើអ្វីៗតាមបញ្ញាមិនសូវដែលបរាជ័យ​ទេ ខ្លាច​តែ​ការ​ធ្វើការ​តាមអារម្មណ៍​បាន​ន័យថា​​ប្រសិនគេ​មិនសប្បាយចិត្ត​គេនឹង​មិនអ្វីទាល់តែសោះពេញមួយថ្ងៃ ឬយូរ​ជាងនេះ ឬប្រញាប់ចាត់ថាខ្លួនបាក់ទឹកចិត្ត ។ ជាទូទៅការប្រើអារម្មណ៍ហួសហេតុនាំទៅដល់ជំងឺផ្លូវចិត្ត។ ដូច្នេះចាប់ផ្តើមប្រើខួរក្បាលនិងបញ្ញាហើយកុំធ្វើការសម្រេចចិត្តដោយផ្អែកលើអារម្មណ៍ហួសហេតុពេកទំាងដឹងហើយថា​​អារម្មណ៍នាំទៅរកកំហុស។

នេះជាមូលហេតុ​ដែលអ្នកទីមួយ​កាន់តែជោគជ័​យទៅ ហើយ​អ្នកទីពីរកាន់តែមាន​វិបត្តិឡើងៗក្នុងជីវិត៕

ប្រែសម្រួល៖ស្រស់

ចុចអាន៖ទម្លាប់​មនុស្ស​ជោគជ័យ ​ដែល​តែង​ធ្វើ​ខុស​ពី​មនុស្ស​ធម្មតា​ផ្សេង​ទៀត

ចុចអាន៖ប្រកាន់​ចំណុច​ទាំង​៥​នេះ​បាន ធានា​ថា​ជីវិត​ការងារ​តែងតែ​ជោគជ័យ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ២ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម