KPT+
ហេតុអ្វីពេលមេឃភ្លៀង មនុស្សខ្លះមានអារម្មណ៍ឯកាមិនចូលចិត្តមេឃភ្លៀង?
តើយើងធ្លាប់មានអារម្មណ៍ប៉ះពាល់ដល់ផ្លូវចិត្ត ពីភ្លៀងធ្លាក់ឬអត់? ជាពិសេសនៅពេលមានភ្លៀងជាប់គ្នាអស់រយៈពេលជាច្រើនសប្ដាហ៍។
ការសិក្សាដែលភ្ជាប់អារម្មណ៍ទៅនឹងអាកាសធាតុ ដោយលោក John Grohol ស្ថាបនិកនិងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលចិត្តសាស្ត្របានពន្យល់ ពីអាកាសធាតុនិងអារម្មណ៍ថា “ ភស្តុតាងទូទៅបង្ហាញថា អាកាសធាតុអាចមានឥទ្ធិពលដល់អារម្មណ៍របស់មនុស្សបាន ” ។
នេះជាហេតុផលដែលមនុស្សខ្លះមិនចូលចិត្តពេលមេឃភ្លៀង ៖
១. កក់ក្ដៅតែមិនបានប្រសើរឡើយ

ទោះមានភ្លៀងធ្លាក់មកត្រជាក់ដល់រាងកាយ រងាញាប់ញ័រក៏ដោយ តែខាងក្នុងចិត្តរបស់គេគឺសែនឯកា ធុញថប់ មិនកក់ក្ដៅ មានអារម្មណ៍ថាល្ហល្ហេវ រកកោះត្រើយមិនឃើញទៅវិញ។
បើទោះបីជាមេឃធ្លាក់ភ្លៀងដល់រហែកមេឃទៀត ក៏មនុស្សម្នាក់នោះ មិនសប្បាយអរជាមួយអាកាសធាតុឯកានោះដែរ។
២. ភ្លៀងតែងតែធ្វើឲ្យគេនឹករឿងចាស់ៗ

មនុស្សដែលមិនសូវចូលចិត្តភ្លៀង គឺខុសពីមនុស្សដែលចូលចិត្តភ្លៀង គេស្អប់អាកាសធាតុពេលមេឃស្រទំ ងងឹតមើលមិនសូវឃើញ ពពកបិទបាំងពន្លឺលើផ្ទៃមេឃ។ វាកាន់តែឲ្យគេនឹកឃើញនូវរឿងអតីតកាល ដែលកន្លងហួស ផ្សំនឹងការស្ដាប់តន្ត្រីអន្លង់អន្លោចថែមទៀត។
មនុស្សបែបនេះចូលចិត្តពេលផ្ទៃមេឃមានពណ៌ខៀវ ព្រះអាទិត្យរះចែងចាំងផ្ដល់ពន្លឺដល់ពិភពលោកនេះ។ វាក៏ជួយលើកទឹកចិត្តគេ ឲ្យផុតពីរឿងសៅហ្មងក្នុងពេលបច្ចុប្បន្ននេះ។
៣. គេធ្លាប់មានរឿងមិនល្អជាមួយមេឃភ្លៀង
កាលពីក្មេងៗឬប៉ុន្មានឆ្នាំមុន គេអាចជួបរឿងមិនល្អណាមួយក្នុងជីវិត ដែលមិនគួរចងចាំ។ គេចង់បំភ្លេចវាចោល ប៉ុន្តែឲ្យតែមេឃភ្លៀង គេក៏ចាប់ផ្ដើមនឹកឃើញឬពេលមេឃភ្លៀងស្រាប់តែឃើញហេតុការណ៍ណាមួយស្រដៀង។ វាក៏អាចធ្វើឲ្យគេមានអារម្មណ៍មិនល្អ សោះកក្រោះ មិនចង់ស្វាគមន៍មេឃភ្លៀងសូម្បីតែបន្តិចណា។
ជាពិសេសមនុស្សដែលទើបតែបែកបាក់ជាមួយគូសង្សារថ្មីៗ មកជួបជាមួយមេឃស្រអាប់ទៀត បេះដូងគេរិតតែឈឺពើតផ្សារលើសដើម។
៤. ខ្វះភាពកក់ក្ដៅ

គ្រាន់តែឃើញមេឃស្រទំក៏ចង់យំទៅហើយ! នេះជាអារម្មណ៍មួយដែលកើតឡើងសម្រាប់មនុស្សដែលមិនចូលចិត្តមេឃភ្លៀង។ គេខ្សឹកខ្សួលក្នុងចិត្ត ងាកទៅណាក៏មានតែខ្លួនឯង ក្នុងបន្ទប់មួយបិទជិត។
សមតែពេលនេះ ជាខែវស្សា មេឃមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នាទៀត គេកាន់តែមានអារម្មណ៍ធ្លាក់ទឹកចិត្ត គិតថាគ្មានអ្នកណាខ្វល់ និងផ្ដល់ភាពកក់ក្ដៅដល់គេ។
៥. ប្រឡាក់សំលៀកបំពាក់គួរឲ្យធុញទ្រាន់
រឿងចុងក្រោយដែលសាំញ៉ាំបំផុតក្នុងជីវិតពួកគេ គឺទទឹកសំលៀកបំពាក់ជោគពេញខ្លួនប្រាណ ពេលមកធ្វើការឬទៅសាលារៀន មានការបន្ទាន់ណាមួយ។ ជាពិសេសបើចំថ្ងៃពិសេសសម្រាប់គេ តែបែរជាមានមេឃភ្លៀងអួរអាប់ចាក់ភ្នែកទៀត រិតតែធ្វើឲ្យគេធុញទ្រាន់ លែងចង់ទៅណាទាំងអស់៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បែងចែកច្បាស់ឬនៅ រវាងទំនាក់ទំនងត្រឹមតែជាតណ្ហានិងស្នេហាពិត?
ចុចអាន៖ពិចារណាសិន មុនពេលសម្រេចចិត្តបើកគណនីរួមជាមួយមិត្តប្រុស
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


