KPT+
យុទ្ធសាស្ត្របង្កើតគំនិតច្នៃប្រឌិតសម្រាប់ខ្លួនឯង នៅពេលកំពុងជាប់គាំងគិតអ្វីមិនចេញ
គំនិតច្នៃប្រឌិតមិនមែនចេះតែកើតមានឡើងតាមចិត្តចង់ ឬអារម្មណ៍ដែលមានបានឡើយ។ បើសិនមនុស្សនោះគ្មានគំនិតច្នៃប្រឌិត គ្មានអីថ្មីសម្រាប់ខ្លួនឯង រឿងអស់នោះក៏វាមិនកើតឡើងដែរ។
Kpt Plus សូមណែនាំនៅយុទ្ធសាស្ត្របង្កើតគំនិតច្នៃប្រឌិតសម្រាប់ខ្លួនឯង នៅពេលអ្នកកំពុងជាប់គាំងគិតអ្វីមិនចេញ៖
១ បន្ថែមរុក្ខជាតិបៃតងខ្លះៗនៅកន្លែងធ្វើការរបស់យើង

មនុស្សច្នៃប្រឌិតតែងត្រូវការអ្វីថ្មី ហើយប្លែកជានិច្ច។ ប្រសិនបើយើងត្រូវការការបំផុសគំនិតច្រើនសម្រាប់ខ្លួនឯង សូមហ៊ុមព័ទ្ធដោយរុក្ខជាតិនៅជុំវិញដូចជាដាក់ថូផ្កាលើតុតាំងលំអជាដើម។ យោងតាមការស្រាវជ្រាវរបស់ Human Spaces បានបង្ហាញថា មនុស្សដែលធ្វើការនៅក្នុងបរិស្ថានដែលរួមបញ្ចូលធាតុធម្មជាតិ បានបង្ហាញថាពួកគេមានផលិតភាព ៦ ភាគរយនិងច្នៃប្រឌិតជាង ១៥ ភាគរយ។
២ អានសៀវភៅនិងអត្ថបទខ្លីៗបន្ថែមជាពិសេសសៀវភៅកំណត់ហេតុ
យើងក៏អាចរកឃើញការបំផុសគំនិតនៅក្នុងសៀវភៅរឿងជាច្រើន ប៉ុន្តែសៀវភៅកំណត់ហេតុនឹងជាអនុស្សាវរីយ៍មួយដែលធ្វើឲ្យយើងស្ថិតនៅក្នុងកម្រិតនៃអារម្មណ៍ជ្រាលជ្រៅ។ សៀវភៅកំណត់ហេតុបានបន្សល់នូវអនុស្សាវរីយ៍ដែលកើតចេញពីមនុស្សនៅជុំវិញយើង ហើយវាបានរំលឹកការចងចាំពិសេសៗ នោះគឺមិនថាយើងថាជីវិតយើងដើរទៅមុខយ៉ាងណា តែបេះដូងនិងអ្វីដែលបានកសាងមករួមគ្នា គឺពិតជាមិនអាចបំភ្លេចបាន ហើយវាវាក៏ជាគំនិតមួយឈានទៅរកការបង្កើតអ្វីថ្មីដែរ។
៣ ព្យាបាលខ្លួនឯងដោយចិត្តសាស្រ្ត

មនុស្សមិនមែនកើតមកពូកែនិយាយគ្រប់គ្នាទេ ពេលខ្លះយើងមានគំនិតតែមិនពូកែនិយាយ ក៏មិនអាចបង្កើតអ្វីដែលយើងចង់បានមកដែរ។ នៅពេលដែលអ្នកមានអារម្មណ៍បែបនេះឬជាប់គាំងខាងផ្លូវចិត្ត សូមព្យាបាលខ្លួនឯងមួយថ្ងៃនៃការទំនាក់ទំនងសង្គម។ និយាយជាមួយមនុស្សច្រើនជាងធម្មតា សួរសំណួរដែលអ្នកគិតថាចង់សួរពួកគេ ហើយស្ដាប់ចម្លើយនោះ។ មនុស្សនៅជុំវិញយើងរស់នៅដោយសម្បូរបែប ជីវិតអ្នកខ្លះអាចជាទីគួរចាប់អារម្មណ៍ ជាពិសេសគឺបទពិសោធន៍របស់ពួកគេ អាចជំរុញការសម្រេចចិត្តដ៏មានឥទ្ធិពលដូចជាការប្ដេជ្ញាចិត្តចំពោះគោលដៅរកប្រាក់ចំណេញ។
៤ បង្កើតរបស់លេងដោយខ្លួនឯង
នៅក្នុងពិភពទំនើបនាពេលបច្ចុប្បន្ននេះ យើងអាចទិញអ្វីដែលត្រូវការដោយមិនចាំបាច់ចំណាយពេលព្យាយាមធ្វើវាដោយខ្លួនឯង។ ប៉ុន្តែពេលខ្លះវាជាគំនិតល្អក្នុងការចំណាយពេលវេលា ដើម្បីធ្វើវា។ ប្រសិនបើអ្នកប្រើវាតាមរបៀបត្រឹមត្រូវ អ្នកអាចជំរុញខ្លួនឯងឲ្យបង្កើតរបស់ដែលអ្នកពេញចិត្ត។
៥ វឹកហាត់ការងារច្នៃប្រឌិត

ការធ្វើលំហាត់ប្រាណដ៏ល្អ គឺការរៀបចំខួរក្បាលសម្រាប់ការបំផុសគំនិតដោយផ្ទាល់។ យកការងារច្នៃប្រឌិតណាមួយដែលយើងចូលចិត្ត ដូចជាការអានរឿងប្រលោមលោកឬខ្សែភាពយន្តហើយព្យាយាមកែប្រែចំណុចខ្សោយរបស់រឿង។ ឧទាហរណ៍ប្រសិនបើយើងគិតថាការសន្ទនារវាងតួអង្គគួរឲ្យធុញទ្រាន់ ចូរសរសេរវាឡើងវិញនូវរបៀបដែលយើងចង់បាន។ គំរូនេះនឹងធ្វើឲ្យអ្នកផ្ដោតអារម្មណ៍លើការដោះស្រាយបញ្ហាបាន ហើយងាយស្វែងរកដំណោះស្រាយនីមួយៗដើម្បីឈានទៅរករកលទ្ធភាពថ្មី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖ជំនាញទីផ្សារ៖ ការច្នៃប្រឌិតហេតុអ្វីសំខាន់សម្រាប់អ្នកគ្រប់គ្រងទីផ្សារ?
ចុចអាន៖មនុស្សធ្លាប់ឆ្លងកាត់ពេលវេលាលំបាក ទើបអាចរឹងមាំមកដល់ថ្ងៃនេះបាន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?