KPT+
៨ យុទ្ធសាស្ត្រ វាយបំបែកឧបសគ្គ ដើម្បីឈោងយកជោគជ័យក្នុងឆ្នាំនេះ
របស់ល្អតែងពិបាកឈោងយក ការងារជោគជ័យក៏ត្រូវឆ្លងកាត់នៅរឿងលំបាកៗមកច្រើនដូចគ្នា។ ឆ្នាំថ្មីមកដល់ហើយ កុំព្រោះតែរោគរាតត្បាតមករារាំងផ្លូវដែលអ្នកកំពុងដាក់គោលដៅឲ្យសោះ។
យើងមានយុទ្ធសាស្ត្រខ្លះៗ សម្រាប់យកឈ្នះឧបសគ្គទាំងនោះបាននៅឆ្នាំនេះតែម្ដង៖
១ នៅពេលមានភាពមិនប្រាកដប្រជាសូមបង្ហាញវាឡើងមក

ប្រសិនបើចង់ឲ្យអាជីវកម្មឬគម្រោងជោគជ័យ យើងត្រូវតែមើលឃើញខ្លួនឯងក្នុងនាមជាមេដឹកនាំ។ ក្នុងមួយសប្ដាហ៍ៗ ធ្វើឲ្យខ្លួនឯងមានកន្លែងដែលសកម្មភាព ហើយកត់សម្គាល់ពីរបៀបដែលមនុស្សប្រមូលផ្ដុំ ហើយប្ដេជ្ញាចិត្តឲ្យមាំទាំបង្ហាញភាពមិនប្រាកដប្រជានោះមក។
២ សុំជំនួយដើម្បីសម្រេចគោលដៅ
ជំនួយមិនមែនសុខៗគេមកជួយយើងទេ ទាល់តែយើងជាអ្នកសុំវា។ មានធនធាននិងការណែនាំជាច្រើនរាប់មិនអស់ដែលអាចជួយឲ្យយើងអាចឈានដល់គោលដៅក្នុងអាជីវកម្មបាន ដោយការស្នើសុំអ្នកជុំវិញ។
៣ រៀនអ្វីដែលជំរុញទឹកចិត្ត

គ្រប់មេរៀនមិនមែនសុទ្ធតែជំរុញយើងឲ្យធ្វើបានគ្រប់រឿងទេ បើគ្មានការចូលចិត្តពាំនាំមកជាមួយនោះ។ នៅពេលដឹងថាខ្លួនឯងកំពុងតែគ្មានកម្លាំងចិត្តឬពិបាក សូមចាប់ផ្ដើមធ្វើរឿងដែលជួយជំរុញឲ្យយើងកាន់តែចង់បានវាមក។
៤ កុំឲ្យភាពច្របូកច្របល់បាំងផ្នត់គំនិត
ភាពវឹកវរ ថ្ងៃពិបាកៗបច្ចុប្បន្ននេះ នឹងក្លាយជាការចងចាំថ្ងៃស្អែក ហើយរឿងអស់នេះអាចនឹងកន្លងផុតមិនខាន។ ដូច្នេះកុំអនុញ្ញាតឲ្យវាមកធ្វើជាការសម្រេចចិត្តរបស់យើង។ ដូចដែលអ្នកបានកំណត់គោលដៅសម្រាប់ឆ្នាំ ២០២១ សូមកុំទុកឲ្យជំងឺរាតត្បាតក្លាយជាកត្តាកំណត់ផែនការរបស់យើង។
៥ រៀនសម្របខ្លួន

ស្ថានភាពលំបាកដែលយើងមិនដែលជួប មិនមែនចេះតែសម្របបានលឿននោះទេ។ ពេលជួបបញ្ហាអ្វីក៏ដោយ យើងត្រូវប្រើចិត្តដើម្បីរៀនឲ្យខ្លួនឯងសម្របជាមួយរឿងលំបាកៗ។
៦ កំណត់អាទិភាពហើយចាប់ផ្ដើម
សមត្ថភាពក្នុងការកំណត់អាទិភាព គឺចាំបាច់សម្រាប់ជីវិតជោគជ័យទៅថ្ងៃអនាគត។ រៀនពីការសាកល្បងរឿងតូចៗ ហើយចាត់ទុកថាវាជាអាទិភាពនិងចាប់ផ្ដើមតែម្ដង។ កុំចាំយូរ!
៧ ថែរក្សាខ្លួនឲ្យមានសុខភាពល្អ
ការថែរក្សាខ្លួនអ្នក គឺជាជំហានដំបូងក្នុងការថែរក្សាអ្នកដទៃ។ ត្រូវប្រាកដថា អ្នកកំពុងធ្វើតាមការណែនាំជាមូលដ្ឋាន ដើម្បីថែរក្សាសុខភាពនិងប្រព័ន្ធភាពស៊ាំដូចជាចាក់ថ្នាំបង្ការជំងឺផ្សេងៗ។
៨ កំណត់គោលដៅជាក់ស្ដែងដើម្បីទទួលបានលទ្ធផលដែលចង់បាន

គ្រប់គ្នាខ្លះមានទំនោរទៅរកដំណោះស្រាយឆ្នាំថ្មី ដោយប្រកាន់យកវិធីសាស្ត្រប្រឆាំងឆ្នាំចាស់ ហើយកំណត់គោលដៅជាក់ស្ដែង ដែលនាំឲ្យមានលទ្ធផលដែលចង់បាននៅឆ្នាំថ្មីនេះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖មកដឹងពីអាថ៌កំបាំងរបស់មហាសេដ្ឋី តែងបង្កើតការចំណាយប្រាក់ដោយខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


