KPT+
បញ្ហាផ្លូវចិត្តមួយប្រភេទ ធ្វើឲ្យអ្នកខ្លះថាខ្លួនឈឺនេះឈឺនោះរហូត
គ្នាយើងធ្លាប់ដឹងទេថា មនុស្សមួយចំនួនចេះតែបារម្ភពីបញ្ហាសុខភាព ខំតាមដានព័ត៌មានផង ស្វែងរកព័ត៌មានផង និងទៅពិនិត្យសុខភាពផង ហើយលទ្ធផលចេញមកមិនមានជំងឺអ្វីទេ ឬគ្រាន់តែឈឺបន្តិចបន្តួច តែអ្នកនោះនៅតែបារម្ភដដែល។ ចំណែកអ្នកខ្លះនៅតែគិតថាខ្លួនមានជំងឺនេះ ជំងឺនោះ ឬជំងឺកាចសាហាវដូចជាមហារីក ទោះបីជាគ្រូពេទ្យថាមិនអីក៏ដោយ។ បើសិនយើងនៅតែមិនអស់ចិត្តបែបនេះ វាអាចជាសញ្ញាណនៃជំងឺថប់បារម្ភខាងសុខភាព។
អ្នកដែលមានជំងឺនេះ គឺច្រើនតែភ័យខ្លាចថា ខ្លួនមានជំងឺធ្ងន់ធ្ងរដែលមិនអាចព្យាបាលបាន ទើបចំណាយពេលវេលា និងលុយកាក់លើការពិនិត្យសុខភាពញឹកញាប់ជ្រុលទៅតាមអារម្មណ៍របស់ខ្លួន។
១.ធ្វើម៉េចដឹងថាយើងមានជំងឺថប់បារម្ភខាងសុខភាព?

ការព្រួយបារម្ភអំពីសុខភាព គឺមិនដូចគ្នាទៅនឹងជំងឺថប់បារម្ភខាងសុខភាពនោះទេ។ វាជារឿងធម្មតាប៉ុណ្ណោះ ដែលយើងគិតគូរដល់សុខភាពម្ដងម្កាល។ ប៉ុន្តែ សម្រាប់អ្នកមានជំងឺថប់បារម្ភខាងសុខភាពវិញ ងាយនឹងយល់ឃើញខុសអំពីរោគសញ្ញាធម្មតា ឬស្រាល ថាជារឿងធ្ងន់ធ្ងរ។ អ្នកជំងឺនេះ ជាទូទៅ មានរោគសញ្ញាដូចខាងក្រោម៖
- ភ័យខ្លាចថាខ្លួនឯងឈឺ ទោះគ្មានរោគសញ្ញា
- ទោះជាគ្រូពេទ្យបញ្ជាក់ថា មិនមានជំងឺអ្វីក៏ដោយ ក៏នៅតែមានអារម្មណ៍អន្ទះអន្ទែងនៅមិនសុខ
- ចេះតែស្វែងរកព័ត៌មានសុខភាពលើប្រព័ន្ធអនឡាញ
- អានអត្ថបទទាក់ទងនឹងជំងឺណាមួយ ហើយចាប់ផ្ដើមព្រួយបារម្ភថាខ្លួនកើតជំងឺនោះ
- ការព្រួយបារម្ភពីបញ្ហាសុខភាពកំពុងតែជ្រៀតជ្រែកក្នុងជីវិត គ្រួសារ ការងារ ឬចំណង់ចំណូលចិត្ត ក៏ដូចជាសកម្មភាពប្រចាំថ្ងៃ។
២.ការព្យាបាលជំងឺថប់បារម្ភខាងសុខភាព

ជាទូទៅ អ្នកមានជំងឺនេះ តែងជួបប្រទះបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្ត រសាប់រសល់ និងស្រ្តេសជាដើម។ ដូចនេះហើយ មានតែការព្យាបាលដោយប្រើថ្នាំ និងព្យាបាលផ្នែកចិត្តសាស្ត្រប៉ុណ្ណោះ ដែលអាចជួយយើងក្នុងការគ្រប់គ្រង និងបំភ្លេចចោលនូវទុក្ខកង្វល់ទាំងនោះបាន។
៣.ព្យាបាលផ្នែកចិត្តសាស្ត្រ

ការព្យាបាលប្រភេទនេះ ពិតជាមានប្រសិទ្ធិភាពក្នុងការព្យាបាលជំងឺថប់បារម្ភខាងសុខភាព ដោយសារតែវាផ្ដល់នូវគន្លឹះផ្សេងៗក្នុងការគ្រប់គ្រងជំងឺថប់បារម្ភបានល្អ។ អត្ថប្រយោជន៍នៃការព្យាបាលផ្នែកចិត្តសាស្ត្រមានដូចជា៖
- កំណត់នូវការព្រួយបារម្ភ និងជំនឿផ្សេងៗទាក់ទងនឹងផ្នែកសុខភាព
- ធ្វើឲ្យយើងយល់ដឹងកាន់តែច្បាស់អំពីផលប៉ះពាល់នៃការព្រួយបារម្ភ
- រៀនចេះពីរបៀបគ្រប់គ្រងបញ្ហាថប់បារម្ភ និងស្រ្តេស
- ជំរុញការបំពេញមុខងារទាំងនៅផ្ទះ កន្លែងធ្វើការ សាលារៀន ឬសង្គមខាងក្រៅ ក៏ដូចជាបង្កើនទំនាក់ទំនងជាមួយអ្នកដទៃ។
- ត្រួតពិនិត្យថាតើអ្នកមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការធ្លាក់ទឹកចិត្តដែរឬទេ។
៤.ការប្រើប្រាស់ថ្នាំ

ជាមួយគ្នានេះដែរ ប្រសិនបើការព្យាបាលផ្នែកចិត្តសាស្ត្រតែមួយមុខ មិនអាចធ្វើឲ្យជំងឺនេះបានធូរ ស្បើយទេនោះ អ្នកជំងឺអាចនឹងឈានដល់ការប្រើប្រាស់ថ្នាំបន្ថែម។ ប៉ុន្តែ ការប្រើថ្នាំព្យាបាលជំងឺថប់បារម្ភខាងសុខភាពនេះ ក៏អាចមានហានិភ័យធ្ងន់ធ្ងរ និងមានផលប៉ះពាល់ជាច្រើនផងដែរ។ ដូច្នេះហើយ យើងគួរតែពិភាក្សាជាមួយនឹងគ្រូពេទ្យឲ្យបានម៉ត់ចត់ជាមុនសិនមុននឹងធ្វើការព្យាបាលប្រភេទនេះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការសិក្សា៖ ប្រុសៗតាំងខ្លួនរឹងមាំពេក ប្រឈមការធ្វើអត្តឃាតខ្ពស់
ចុចអាន៖ បាក់ទឹកចិត្តមិនទទួលការព្យាបាល អាចនាំឱ្យអ្នកជំងឺឈានដល់ការសម្លាប់ខ្លួន

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?