បាក់ទឹកចិត្តមិនទទួលការព្យាបាល អាចនាំឱ្យអ្នកជំងឺឈានដល់ការសម្លាប់ខ្លួន
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

បាក់ទឹកចិត្តមិនទទួលការព្យាបាល អាចនាំឱ្យអ្នកជំងឺឈានដល់ការសម្លាប់ខ្លួន

បានផុស

នៅ

មនុស្សដែលតែងតែមានអារម្មណ៍​សោកសៅ​លើសពី​២​សប្ដាហ៍ឡើង ដោយ​ធ្វើ​ឲ្យ​រំខាន​ដល់​ការងារនិង​ការប្រាស្រ័យ​ទាក់ទង​ប្រចាំថ្ងៃ​ត្រូវបានចាត់ថ្នាក់ចូលជាអ្នកជំងឺបាក់ទឹកចិត្ត។ ​ជំងឺ​បាក់ទឹកចិត្ត​គេ​ឧស្សាហ៍​ជួបប្រទះណាស់ ជាពិសេសយុវវ័យ ហើយវាក៏អាចជា​ឃាតក​លាក់​មុខ ដែល​អាច​ឆក់យក​ជីវិតមនុស្សជាច្រើន​ ​ប្រសិនមិនស្វែងរកជំនួយឬការព្យាបាល​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ស្ថិតិ​របស់​អង្គការ​សុខភាព​ពិភពលោក ក្នុង​មួយឆ្នាំៗ មាន​មនុស្ស​យ៉ាងតិចណាស់ ​៣៥០ ​លាន​នាក់​បានកើត​ជំងឺ​ធ្លាក់ទឹក​ចិត្ត​។

ដោយឡែកអ្នកជំងឺនេះច្រើន​តែមាន​រោគសញ្ញា​សំខាន់ៗ​រួមមាន ​អារម្មណ៍​សោកសៅ​ បាត់បង់ចំណង់ដែលធ្លាប់ចូលចិត្ត ​ អស់កម្លាំង​ជាប់​ជាប្រចាំ រសេះរសោះឬ​អាច​ទៅជា​និយាយស្ដី ឬ​ធ្វើ​សកម្ម​ភាពយឺតៗ​ ពិបាក​ផ្ចង់អារម្មណ៍ ភ្លេចភ្លាំង​ច្រើន​ គេង​ឆាប់​ភ្ញាក់ឬ​​ចង់​តែគេង​ មិន​ឃ្លាន​អាហារ ឬ​អាច​ទៅជា​ញ៉ាំ​ច្រើន​ខុសពី​ធម្មតា លែងមាន​ជំនឿ​ជាក់​លើ​ខ្លួនឯង​ តែងតែបន្ទោស​ខ្លួនឯង ស្អប់​ខ្លួនឯង គិតថា​ជីវិត​គ្មាន​ន័យ ឬ​គិតដល់​ការសម្លាប់​ខ្លួន​ក៏មាន។

Chhattisgarh News | Husband Tortures Wife For Money After Going To Job,  Hanged | नौकरी जाने के बाद पैसों के लिए पत्नी को प्रताड़ित करता था पति,  लगाई फांसी | Hari Bhoomi

អ្នកជំងឺបាក់ទឹក​ចិត្តដែល​មិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ នឹងបណ្ដាលឱ្យសមត្ថភាព​ការងារ ការសិក្សា ក៏ដូចជា​ការប្រាស្រ័យ​ទាក់ទង​របស់​ពួកគេ​ធ្លាក់ចុះ​។

ផលវិបាក​ធ្ងន់ធ្ងរ​បំផុតនៃ​ជំងឺបាក់​ទឹកចិត្ត នាំឱ្យអ្នកជំងឺ​អស់សង្ឃឹមដោយ​អាច​ឈានដល់​ការធ្វើអត្តឃាត​។ ក្នុងនោះ WHO បញ្ជាក់ថា មូលហេតុ​ធំជាងគេនៃ​ការ​សម្លាប់ខ្លួនគឺ​ដោយសារជនរងគ្រោះមាន​ជំងឺ​បាក់​ទឹកចិត្តដោយមិន​បានទទួល​ការព្យាបាល​ត្រឹមត្រូវ​ហ្នឹងឯង។​

Study: Black, Asian, Pacific Islander populations in U.S. see rise in  suicides - UPI.com

ចំពោះការ​ព្យាបាល​ប្រកបដោយ​ប្រសិទ្ធភាព​សម្រាប់​ជំងឺ​បាក់​ទឹកចិត្ត​​ភាគច្រើន​ត្រូវ​រួមផ្សំ​នឹងការព្យាបាល​បែប​វេជ្ជសាស្ត្រផង និង​បែប​ចិត្តសាស្ត្រផង​។ ការព្យាបាល​បែប​វេជ្ជសាស្ត្រ​សំដៅលើ​ការប្រើ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត រីឯ​ការព្យាបាល​បែប​ចិត្តសាស្ត្រមានដូចជា ការលើកទឹកចិត្តពីអ្នកជុំវិញខ្លួន ធ្វើសមាធិ ​និងរៀន​ពី​របៀប​ដោះស្រាយ​ជាមួយ​ភាព​តានតឹង​ចិត្ត​ជាដើម​៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Healthline

ចុចអាន៖ បើ​ដឹង​ខ្លួនថាស្រ្តេសខ្លាំង ហើយមិនរកពេលលំហែខ្លះ អាចឈានដល់ដំណាក់កាលកាន់តែយ៉ាប់

ចុចអាន៖ ផឹកស្រាមិនអាចជួយបំបាត់ទុក្ខទេ តែធ្វើឲ្យ​មានវិបត្តិផ្លូវចិត្តកាន់តែធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៤ ម៉ោង មុន

បន្ទាន់ទាំងយប់ រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ខេត្ត​ជាប់ព្រំដែន​ថៃ​ទាំងអស់ និង​ខេត្ត​សៀមរាប

កូវីដ-១៩៤ ម៉ោង មុន

កម្ពុជា​សម្រេច​បិទ​ខេត្ត​ជាប់​ព្រំដែន​ថៃ ក្រោយ​រក​ឃើញ​ឆ្លង​មេរោគកូវីដ១៩ បម្លែងថ្មី Delta ចូលសហគមន៍

កូវីដ-១៩៥ ម៉ោង មុន

ខេត្តកំពង់ឆ្នាំង​រក​ឃើញ​អ្នក​វិជ្ជមាន​ថ្មី​កូ​វីដ​១៩​ថ្មី ៦៥ នាក់ នៅ​ថ្ងៃទី ២៧ ខែកក្កដា

ព័ត៌មានជាតិ៦ ម៉ោង មុន

ពស់ថ្លាន់​២៦​ក្បាល​ ត្រូវ​មន្ត្រី​ឧទ្យាន​នុរក្ស​សហការ​ជាមួយ​ក្រុម​អន្តរាគមន៍​ប្រលែង​ចូល​ព្រៃ​អភិរក្ស​ធម្មជាតិ​ក្នុង​ឃុំ​ផ្លូវ​ទូក

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជារកឃើញ​អ្នក​ចាក់​វ៉ាក់សាំង​ការពារកូវីដ-១៩ លើក​ទី៧លាន ស្មើនឹង៧០ភាគរយ នៃប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services