Connect with us

KPT+

មូលហេតុដែលស្នេហាសម័យនេះ ងាយបរាជ័យឈានទៅដល់ការលែងលះគ្នា

បានផុស

នៅ

ស្នេហាដែលងាយបង្កើតឬឃើញភ្លាមស្រលាញ់​ភ្លែត ហាក់​ដូចជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ទំនើប ​ដែល​ស្ត្រី​និង​បុរស​ជួប​មនុស្ស​ជាច្រើន។ អ្នក​ខ្លះ​ស្គាល់​គ្នា​មិន​ទាន់​ដឹង​អី​ក៏​ឈាន​ចូល​ទៅ​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​យ៉ាង​រហ័ស។

គូ​ស្វាមី​ភរិយា​ខ្លះ​​ក៏​យូរ​អង្វែ​ង ​ខ្លះ​ក៏​រៀបការ​ហើយ​នៅ​ជាមួយ​គ្នា​មួយ​រយៈ ​ក៏​បាន​ប្រកាស​ចែក​ផ្លូវ​គ្នា។ មិនដូចកាលពីអតីតកាល​ដែល​ស្នេហា​ម្នាក់ៗ​ ​ឈាន​ដល់​អាពាហ៍ពិពាហ៍​ បង្កើត​គ្រួសារ ​ហើយត្រៀមខ្លួនប្រឈមមុខនឹងបញ្ហាទាំងអស់​ជាមួយ​គ្នា។

ប៉ុន្តែ​សង្គម​កាន់តែ​ស្មុគស្មាញ មនុស្ស​នៅ​ក្នុង​សង្គម​ផ្លាស់ប្ដូរ​ទៅ​តាម​នោះ។ ហើយនេះគឺជាហេតុផលមួយចំនួន​ដែល​ធ្វើ​ឲ្យ​គូស្វាមី​ភរិយា​សម័យ​ថ្មី​ មិន​អាចរស់នៅជាមួយគ្នាបានដូចកាលពីអតីតកាល។

១ ម្នាក់ៗ​ឯករាជ្យ​និង​ម្ចាស់ការ​លើ​ខ្លួនឯង​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នេហាសម័យនេះនៅមិនបានយូរ ដោយសារម្នាក់ៗខ្លាំងរៀងៗខ្លួន មិនចេះអត់អោនឲ្យគ្នាទៅវិញទៅមក។ ស្នេហាមួយនៅបានយូរមិន​ងាយរកាំរកូស ភាគី​ទាំងសងខាង​ត្រូវ​កាត់បន្ថយ​ភាព​ផ្ទាល់ខ្លួន​រៀងៗខ្លួន ហើយ​ងាកទៅរកការយោគយល់ ​លះបង់​ឬ​ធ្វើ​សម្បទាន​ច្រើន​ជាង​នេះ ​ជាមួយ​មនុស្ស​ជា​ទីស្រឡាញ់។

២ ខ្មាស​គេ​ខ្លាំង​ដែល​ខ្លួន​គ្មាន​អ្នក​ស្រលាញ់

អ្នកខ្លះដោយសារតែចង់បាន​សង្សារ​ ព្រោះតែ​មិត្តភ័ក្ដិ​ចំអក​ឡកឡឺយ​ឬ​ខ្លួនមានវ័យកាន់តែជ្រេជាដើម។ នេះមិនមែនជាស្នេហាពិតឡើយ យើងគ្រាន់តែរកមនុស្សដើម្បីបំពេញនូវភាពខ្វះខាតរបស់ខ្លួន ដែល​ទាមទារឲ្យជីវិតនេះពេញលេញ​ដូចគេឯង។ ទំនាក់ទំនងអស់​នេះ នឹងមានតែមួយឆាវ​ យូរៗទៅអ្នកទាំងពីរនឹង​រង​ទុក្ខ​ ឬ​មាន​តែ​សុភមង្គល​ក្លែងក្លាយ។

៣ គិតថាខ្លួនឯងមាន​ជម្រើស​ច្រើន

អ្នកខ្លះអាងថាខ្លួនស្អាត សង្ហាឡូឆាយ មានមួយមិនស្កប់ចង់បានបន្ថែមទៀត​ មាន​​ជម្រើសច្រើន​ដែល​គេ​ហៅថា​កង់សាគួរ។ ភាពលោភលន់ក្នុងទំនាក់ទំនង​ ដោយ​ហេតុផល​អ្វី​ក៏ដោ​យ ថ្ងៃណាមួយវានឹងចាកឆ្ងាយ​ពី​មនុស្ស​ប្រភេទនេះ។ចងចាំថា ស្នេហាជាការស្រលាញ់រវាង​បុគ្គល​និងបុគ្គល​ មិនមែនគិតថាខ្លួនឯង​អស្ចារ្យ​ ស្អាត ​ឆ្លាត ​ពូកែ ​ឯករាជ្យ​លើស​គេ​ទេ។ បើបែបនេះ​ ស្នេហា​នោះ​នឹង​ឈាន​ទៅ​រក​ការ​បែកបាក់ ​មើល​មុខ​គ្នា​មិន​ត្រូវ។

៤ ខ្លាច​ពេក​រើស​ប្រញាប់​ៗ​ក៏​ខុស​មនុស្ស

សម័យទំនើបនេះ មនុស្សដែលធ្លាប់ខូចចិត្តម្ដងហើយ តែងខ្លាចមិនហ៊ានស្រលាញ់នរណាម្នាក់ ខ្លាចក្នុងការសន្យា ខ្លាច​ការខកចិត្ត ដោយសារសេចក្តីស្រឡាញ់ ​រហូតឈានទៅរកទំនាក់ទំនង​ដែល​មិន​ល្អ។ ដល់ពេលមានបញ្ហាទើបដឹងថាខកខ្លួនខកចិត្តនិយាយលែងចេញ។

៥ រើស​ដើម្បី​បញ្ចប់​រឿង​ឬ​ចង់​ឈ្នះ​នរណា​ម្នាក់

ស្នេហា​លើលោកនេះពិបាកយល់ណាស់! អ្នកខ្លះឃើញស្រលាញ់គ្នា​បែប​នេះ​ បែបនោះ ​ឬទំរាំ​បាន​ជួបគ្នាសុទ្ធតែ​មាន​ហេតុផល​ផ្សេងៗ​គ្នា។ ស្នេហា​មិនមែន​រើស​ដើម្បី​បញ្ចប់​រឿង​ឬ​ចង់​ឈ្នះ​នរណា​ម្នាក់​ឡើយ! កុំ​រអ៊ូ ​កុំ​បន្ទោស​ខ្លួនមកពីអ៉ីចេះមកពីអ៉ីចុះ បានទៅចឹង។ ត្រូវមើល​លើ​ហេតុផល​ដើម​រឿង ​ដែល​ធ្វើ​ឲ្យ​ស្នេហា​យើង​មិន​សម​ប្រកប​ដូចគេ។

៦ ស្រលាញ់​ព្រោះ​តែ​ចំណង់​តណ្ហា

ស្នេហា​និង​ការ​រួមភេទ គឺ​ខុស​គ្នា។ នៅ​សម័យចាស់ៗជំនាន់​ឪពុកម្ដាយ​យើង ​ស្នេហា​បាន​នាំ​មក​នូវ​បំណង​ប្រាថ្នា​របស់​បុរស​​ស្ត្រី​ និង​ការកសាង​គ្រួសារល្អ។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ បំណង​ប្រាថ្នា​របស់​បុរស​និង​ស្ត្រី​អាច​កើត​ឡើងតែ​មួយ​យប់​គឺ​ចប់។

នេះ​ក៏​ដោយសារ​ចំណង់​មាន​រៀងៗ​ខ្លួន​ លែង​ស្គាល់​ល្អ​អាក្រក់​ ហើយ​ក៏​ចាប់ផ្ដើម​ជាមួយ​គ្នា​ដោយ​ការ​ដោះដូរ​ផល​ប្រយោជន៍​រៀង​ខ្លួន​ប៉ុណ្ណោះ៕

ប្រែសម្រួល៖​ សាង ​ស្រីល័ក្ខ

ប្រភព ៖sanook

ចុចអាន៖កុំរឹតត្បិតសេរីភាពមនុស្សដែលយើងស្រឡាញ់ពេក ចុងក្រោយ​ប្រយ័ត្ន​ទឹកភ្នែក

ចុចអាន៖ដោយសារមូលហេតុ ៥ នេះសោះ ទើបនារីវ័យជ្រេមួយចំនួនមិនទាន់សម្រេចចិត្តរៀបការ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម