KPT+
ដោយសារមូលហេតុ ៥ នេះសោះ ទើបនារីវ័យជ្រេមួយចំនួនមិនទាន់សម្រេចចិត្តរៀបការ
គូជីវិតអ្នកណាក៏ចង់បានដែរ តែក៏គ្មានអ្វីប្លែកទេ ដែលខ្លះឆាប់មានគូ ឯខ្លះទៀតមិនងាយមាន។ ចំណែកមនុស្សស្រីរឹងមាំ ឈ្លាសវៃ ត្រូវបានមើលឃើញថា ក្រនឹងមានដៃគូ នៅលីវបានយូរជាងមនុស្សស្រីទូទៅ ដែលមូលហេតុពិតអាចជា៖
១. នាងរឹងមាំ មិនត្រូវការដៃគូដើម្បីបំពេញឲ្យខ្លួន

ស្ត្រីរឹងមាំម្នាក់ មិននិយមពឹងផ្អែកលើបុរសទេ អ្វីដែលនាងចង់បានគឺនៅជាមួយមនុស្សដែលផ្តល់តម្លៃដល់ជីវិតនាង មិនមែនមកបំពេញសេចក្ដីត្រូវការដែលនាងមានរួចហើយនោះឡើយ។
២. នាងមានស្តង់ដារខ្ពស់

នារីវៃឆ្លាត រមែងមានស្ដង់ដារខ្ពស់ពីដៃគូ ព្រោះនាងត្រូវការគូស្នេហ៍ដែលអាចធ្វើអ្វីដូចឬអាចស្រដៀងគ្នាទាំងសមត្ថភាព ចំណេះដឹង និងអាយុជាដើម ។ នាងពុំត្រូវការមនុស្សប្រុសខុសគ្នាហួសហេតុពេកឡើយ។ ហេតុនេះបានជានាងសុខចិត្តនៅម្នាក់ឯង ដោយសារបុរសខ្លះពុំមានចំណុចដែលនាងត្រូវការ។
៣. នាងមិនត្រូវការមនុស្សប្រុសបែបវីរៈបុរស

មនុស្សប្រុសខ្លះ គិតថា ស្រីៗទូទៅឲ្យតែឃើញទ្រព្យ សម្ភារៈនិយម ឬភាពហ៊ឺហាររបស់ខ្លួន នាងនឹងបាក់ចិត្តស្រឡាញ់។ ប៉ុន្តែស្ត្រីធំពេញវ័យតែងមានស្តង់ដារកំណត់និងគោលដៅជារបស់ខ្លួន។ នាងមិនមែនជាក្មេងស្រីវង្វេងស្មារតីជាមួយភាពឡូយឆាយ ឬមានចរិតដូចទៅនឹងតួឯកប្រុសក្នុងកុន ឬដូចព្រះអង្គម្ចាស់ឡើយ នាងត្រូវការតែដៃគូពិតប្រាកដច្បាស់លាស់ប៉ុណ្ណោះ។ បែបនេះបានជាប្រុសៗចូលចិត្តជះទ្រព្យសម្បត្តិមិនអាចយកបេះដូងនាងបាន។
៤. នាងប្រឹងប្រែងតស៊ូក្នុងជីវិតដោយខ្លួនឯង

ស្ត្រីឯករាជ្យមិនចូលចិត្តរង់ចាំឲ្យគេធ្វើអ្វីសម្រាប់ខ្លួនទេ ប៉ុន្តែនាងតែងចាត់វិធានការធ្វើវាដោយខ្លួនឯងជំនួសវិញ។ ដោយសារនាងជាមនុស្សស្រីឯករាជ្យ ទើបនាងមិនព្រួយបារម្ភពីរឿងអត់គូ ហើយនេះក៏ជាមូលហេតុដែលបុរសគ្មានសមត្ថភាពស្មើនាង មិនហ៊ានចូលទៅក្បែរ។
៥. នាងមិនចូលចិត្តធ្វើជាជម្រើសទី ២

ស្ត្រីឆ្លាតវៃមិនដែលអត់ធ្មត់នឹងក្លាយជាមនុស្សទី ២ របស់នរណាម្នាក់ឡើយ។ នាងស្គាល់ពីមានសមត្ថភាពរបស់ខ្លួនច្បាស់ ហើយក៏មិនអនុញ្ញាតឲ្យនរណាមានឥទ្ធិពលលើនាង ឬមើលងាយបាននោះទេ។ បុរសមួយចំនួនមានជម្រើសពីរបី ធ្វើឲ្យមនុស្សស្រីរងគ្រោះ ប៉ុន្តែនារីវៀងវៃមិនសម្ងំឲ្យគេជាន់ឈ្លី ដោយធ្វើឲ្យខ្លួននាងគ្មានតម្លៃក្លាយជាជម្រើសចុងក្រោយរបស់បុរសណាដាច់ខាត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ iheartintelligence
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


