កុំគិតថាប្រុសៗស្រឡាញ់​តែ​ស្អាត បើមានចំណុចប៉ុន្មាននេះ ​អ្នកមានប្រៀបជាងស្រីដទៃ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

កុំគិតថាប្រុសៗស្រឡាញ់​តែ​ស្អាត បើមានចំណុចប៉ុន្មាននេះ ​អ្នកមានប្រៀបជាងស្រីដទៃ

បានផុស

នៅ

មិនមែនបុរស​ទាំងអស់សុទ្ធតែ​ចាប់​អារម្មណ៍​ទៅលើរូបសម្រស់ ឬ​ខ្លួន​ប្រាណ​មនុស្ស​ស្រី​​ឡើយ។ ក្រៅ​ពីផ្លូវភេទនិង​រូប​សម្បត្តិ​ខាង​ក្រៅ នៅ​មាន​កត្តា​ផ្សេង​ជា​ច្រើន​ទៀតដែល​បុរសៗ​ចាប់​អារម្មណ៍។ ក្នុង​អត្ថបទ​នេះនឹងបង្ហាញ​ពីគុណសម្បត្តិមនុស្សស្រីដែល​បុរសៗ​ស្រឡាញ់​ ​ក្រៅ​ពី​ខ្លួន​ប្រាណរបស់នាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ចិត្តទូលាយ

cphfss - Tumblr blog | Tumgir

មនុស្សប្រុសនឹងបាក់ចិត្តស្រិបៗ ប្រសិនបើអ្នកជាមនុស្សស្រីមានចិត្តទូលាយ បើកចំហរ និងមិនប្រកាន់រករឿងច្រើន។ គ្មាននរណាចង់នៅក្បែរមនុស្សចិត្តចង្អៀត រឹតត្បិតសេរីភាពរបស់គេនោះទេ។ បើអ្នកឆ្លាតចេះដឹងរឿងនេះ បើកសិទ្ធឱ្យគាត់ ចេះយល់ចិត្តគាត់ ប្រុសៗពិបាកបែកចិត្តទៅអ្នកផ្សេងណាស់។

២. ពូកែស្ដាប់

Questions Answered by Pakho Chau | TVB and Thai Lakorns

បុរស​ចង់​ឱ្យ​មនុស្ស​ស្រី​ដែលខ្លួនស្រឡាញ់ក្លាយ​ជា​អ្នក​ស្តាប់​ដ៏ល្អម្នាក់។ គាត់នឹង​កោត​សរសើរ​ចំពោះ​មនុស្ស​ស្រីដែល​រង់ចាំ​ដោយ​ស្ងៀម​ស្ងាត់ និង​ស្តាប់​គាត់​យ៉ាង​អត់ធ្មត់ មិនចេះតែដេញដោលដោយគ្មានហេតុផល។ ដឹងទេ! មនុស្សប្រុសធុញបំផុត នារីតាប៉ែ រអ៊ូច្រើនជាងម្ដាយរបស់គាត់ទៀត។ កុំល្ងង់និយាយច្រើន បើគាត់ចង់ឱ្យស្ដាប់ អ្នកគួរជាស្ដាប់ដ៏ល្អ នោះក្រេឌីតរបស់អ្នកនឹងឡើងខ្ពស់មិនខាន។

៣. រឹងមាំ

MIRIAM YEUNG - Lyrics, Playlists & Videos | Shazam

មនុស្សប្រុសគ្រប់គ្នាតែងចង់ក្លាយជាខ្នងបង្អែកសម្រាប់មនុស្សស្រីដែលគាត់ស្រឡាញ់។ ប៉ុន្តែនេះមិនមែនមានន័យថា ស្រីៗយើងត្រូវតែទន់ខ្សោយ ​ចាំតែគាត់តាមទ្រនោះដែរ។ បុរស​ស្រឡាញ់ណាស់នារីរឹងមាំ ​​ព្រោះនាងនឹងក្លាយជាប្រពន្ធ និងជាម្ដាយដ៏ល្អទៅថ្ងៃក្រោយ ហើយបើគាត់ត្រូវឃ្លាតឆ្ងាយ ​គាត់ក៏មិនបារម្ភខ្លាំង។

៤. សុទិដ្ឋិនិយម

Miriam Yeung concert in Singapore - 8 FEB 2020

បុរសៗស៊ាំបំផុតជាមួយមនុស្ស​ស្រី​ដែល​ចូលចិត្តតម្អូញ ឬ​ចេះតែ​អង្គុយ​យំ។ ប៉ុន្តែគាត់​ស្រឡាញ់​ពេញ​ចិត្ត​នឹង​មនុស្ស​ស្រី​ដែលចេះ​ក្រោក​ឈរ ហើយ​ប្រយុទ្ធ​ប្រឆាំង និងមិន​កើត​ទុក្ខ​ចំពោះ​រាល់​បញ្ហា​រំខាន​ចិត្ត​នានា។ នាងជាមនុស្សរួសរាយ ​ក្លាហាន ហើយវិជ្ជមានជានិច្ច ទោះជួបការលំបាកប៉ុនណាក្ដី។

៥. ចេះធ្វើម្ហូប

Pakho Chau: My wife is the real Wonder Woman! | Nestia

សម័យនេះ គេលែងប្រកាន់រឿងចេះឬមិនចេះធ្វើម្ហូបទៀតហើយ តែសម័យនេះបើអ្នកជាចុងភៅល្អម្នាក់ បុរសមុខតែងប់ស្រឡាញ់ ដកចិត្តមិនរួចឡើយ។ គ្មានប្រុសណា ចង់តែបាយក្រៅនោះទេ គាត់ក៏ត្រូវការអាហារជួបជុំគ្រួសារ និងទទូួលទានរសជាតិម្ហូបដែលជាស្នាដៃមនុស្សជាទីស្រឡាញ់របស់គាត់ដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Useful Gen

ចុចអាន៖ មនុស្ស​ប្រុស​បែបណាដែលស្រីៗចង់បាន ហើយ​តាមស្រលាញ់ជាគូអនាគត?

ចុចអាន៖ ក្រោយរៀបការរួច ស្រីៗគួររៀបចំខ្លួនយ៉ាងណា ទើបស្អាតសមសួន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services