KPT+
មនុស្សប្រុសបែបណាដែលស្រីៗចង់បាន ហើយតាមស្រលាញ់ជាគូអនាគត?
មនុស្សប្រុសជាច្រើន មិនដឹងឡើយថា មនុស្សស្រីត្រូវការអ្វីឱ្យប្រាកដ?
គេគិតថានាងចង់បាន ឡានទំនើប ផ្ទះធំ និងជំនូនថ្លៃ?
ជាទូទៅគឺបែបនេះ ហើយក៏ដោយសារហេតុផលនេះដែលមនុស្សជាច្រើន បានងាកទៅចេះផិតក្បត់គ្នានៅក្រោយជីវិតប្តីប្រពន្ធ ឬលែងលះគ្នាតែម្តងបន្សល់កូនកំព្រារញង់ផ្ញើរវាសនាតាមព្រហ្មលិខិត។
KPT Plus មានគន្លឹះមួយចំនួនបង្ហាញពីតម្រូវការពិតនៃមនុស្សស្រី៖
១ ចរិតមនុស្សប្រុសកាចៗ?

ក្នុងប្រលោមលោកចាប់រំលោភឬស្រៀវស្រើបរំជួលបេះដូង គេចូលចិត្តតាក់តែងតួប្រុសជាបងធំ ឬអ្នកមានអំណាចមានចិត្តស្លុយៗដែលចាប់តួស្រីមករួមរស់នឹងគ្នា មុនពេលយល់ចិត្តយល់ថ្លើម តែនៅជីវិតខាងក្រៅចរិតបែបនេះ លទ្ធផលចុងក្រោយគឺដេកគុក។ មនុស្សស្រីចូលចិត្តមនុស្សប្រុសជាភាគីចាប់ផ្តើម តែពុំមែនចាប់បង្ខាំងឬរំលោភនាងឡើយ អំពើទំាងនេះត្រូវបានខារឃាំងដោយច្បាប់។ នាងត្រូវការមនុស្សដែលហ៊ានស្នេហ៍ ហ៊ានសារភាព មានចរិតសុភាព តែក៏មិនខ្លាចចូលជួបដល់ម៉ែឪនោះទេ។
២ មានលុយកាក់តួនាទី?

នាងស្រលាញ់អ្នកជាអ្នក! ប្រសិនអ្នកយកតួនាទីទៅដាក់មុខអ្នកនឹងបាននារីម្នាក់ដែលស្រលាញ់តួនាទីមិនមែនស្រលាញ់អ្នកឡើយ ភ្ញាក់ខ្លួនឡើង!
៣ កាយសម្បទាដូចអាតួ?

អ្នកជាមនុស្សប្រុស ធ្វើខ្លួនជាប្រុសទៅគ្រប់ហើយ មិនចាំបាច់សាច់ដុំ៦ផ្នត់ និងដើរទៅណាឆ្លុះកញ្ចក់ដូចតារាទេ។ មនុស្សប្រុសសំដៅលើអត្តចរិត និងសម្តីសំដៅអាកប្បកិរិយា និងចំណេះដឹងក្នុងសង្គម។ យើងផុសរូបប៉ុន្មានសន្លឹកក្នុងមួយថ្ងៃលើបណ្តាញសង្គម? សូម្បីមនុស្សស្រីធ្វើបែបនេះនៅតែមានក្លិន «ភ្លើតភ្លើន» មកតាម ចុះទម្រាំអ្នកជាប្រុស?
៤ សញ្ញាប័ត្រ?

សម័យណេះសញ្ញាប័ត្រដែលអ្នកមានមនុស្សស្រីក៏មានដែរ! ក្រែងតែទៅធ្វើតេស្តជាមួយគ្នាចាញ់នាងផងមិនដឹង? នាងមិនមែនស្រលាញ់អ្នកដោយសារកម្រិតវប្បធម៌ទេ តែទេពកោសល្យអ្នក លក្ខណៈពិសេសនៃជំនាញអ្នកដែលអាចធ្វើឱ្យនាងរំភើបបាន។ ការងារនិងជំនាញ ខុសគ្នា។ ការងារអាចបាត់ តែជំនាញមួយជីវិត។ តើអ្នកមានជំនាញអ្វី? នេះជាសំណួរដែលស្រីៗសួរខ្លួនគេមុនស្រលាញ់អ្នក។
៥ ចិត្តសាស្ត្ររ៉ូមែនទិក?

ត្រូវណាស់ មនុស្សស្រីចូលចិត្តរ៉ូមែនទិក តែមិនចាំបាច់លុតជង្គង់សុំរៀបការ ឬជូនផ្កាបង្ហិនលុយជានិច្ចទេ។ អ្នកអត់លុយកុំខំធ្វើដូចពួកសេដ្ឋី ហើយខ្ចីលុយគេ។ នាងត្រូវការការពិតរបស់អ្នក ចិត្តថ្លើមរបស់អ្នកជាជាងបាច់ផ្កាទំាងនោះ។ មនុស្សខ្លះគ្មានទំាងផ្កាចិត្តរឹតតែអត់ទៀត ធ្វើម៉េចមានស្រីតាមស្រលាញ់?
អត្ថបទ៖ ចម្រើន តារា
ចុចអាន៖ ជឿទេថា សុភាពបុរស មើលទៅសិចស៊ីខ្លាំង?
ចុចអាន៖ ដឹងខ្ទេច! ចរិតពិតអ្នកកើតខែមករា
-
ព័ត៌មានជាតិ១០ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


