Connect with us

KPT+

ពិបាក​ដក​ដង្ហើម​​​​ពេល​ពាក់​ម៉ាស សាកល្បង​តិចនិកទាំង​នេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ម៉ាស​មាន​សារសំខាន់​ណាស់​ ដើម្បី​ការពារ​យើង​ពី​មេរោគ​កូវីដ​-១៩​​ ដែល​កំពុង​តែ​រាតត្បាត​នៅ​ពាសពេញ​ពិភពលោក​ ប៉ុន្តែ​​​វា​ក៏​អាច​​ធ្វើ​ឲ្យ​យើង​ពិបាក​ដក​​ដង្ហើម​ពេលពាក់ម៉ាកដូច​គ្នា ជា​ពិសេស​ ចំពោះ​អ្នក​ដែល​មាន​ជំងឺ​​ផ្លូវ​ដង្ហើម​តែ​ម្ដង​។

ម៉ាស​ជះ​ឥទ្ធិពល​ដល់​ការ​ដក​ដង្ហើម​ដោយ​របៀប​ណា​?

Mask တွေအချိန်ကြာကြာ တပ်လို့ မျက်နှာအသားအရေ ထိခိုက်နေပြီလား
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់​ស្ដែង សួត​របស់​យើង​មាន​តួនាទី​នាំ​យក​អុកស៊ីសែន​ទៅ​ក្នុង​ប្រព័ន្ធ​រាងកាយ​ និង​បញ្ចេញ​កាបូនឌីអុកស៊ីត​។ នៅ​ពេល​ដែល​យើង​ពាក់​ម៉ាស​តឹង​ពេក​ ឬ​រយៈពេល​យូរ​ វា​អាច​​បង្ខាំងកាបូនឌីអុកស៊ីត ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព។​ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ពង្រឹង​សុខភាព​សួត ដើម្បី​​អភិវឌ្ឍ​ភាព​ធន់​ប្រឆាំង​នឹង​ឧស្ម័ន​CO2។

គ្នា​យើង​​អាច​សាកល្បង​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​ជួយ​ឲ្យ​សួត​មាន​សុខភាព​ល្អ​។

១. លំហាត់​​ប្រាណ​ដក​ដង្ហើម​ពី​ពោះ

What is diaphragmatic breathing? Benefits and how-to

​លំហាត់​​ប្រាណ​​ដកដង្ហើម​ពី​ពោះ មាន​ការ​ពាក់ព័ន្ធ​នឹង​​ពោះ សាច់ដុំ​ពោះ និង​សន្ទះ​ទ្រូង​ នៅ​ពេល​ដែល​យើង​ដក​ដង្ហើម។​ វា​ជួយ​ឲ្យ​សន្ទះ​ទ្រូង​ទាញ​​ចុះ​ក្រោម​នៅ​រាល់​ពេល​ដកដង្ហើម​ចូល​។ កត្តា​នេះ​ធ្វើ​ឲ្យ​សួត​របស់​យើង​ដំណើរការ​កាន់​តែ​ប្រសើរ​ជាង​មុន​។

២. លំហាត់​ប្រាណ​

នៅ​ពេល​ដែល​យើង​ហាត់​ប្រាណ រាងកាយ​​យើង​​​អាច​ទទួល​បាន​អុកស៊ីសែន​ចូល​​ទៅ​ក្នុង​ចរន្ត​ឈាម​ និង​បញ្ជូន​វា​ទៅ​សាច់ដុំ​ដែល​ធ្វើការ​ កាន់​តែ​មាន​ប្រសិទ្ធភាព​។ ការ​ហាត់​ប្រាណ​ជា​ប្រចាំ​ អាច​ជួយ​​ឲ្យ​សាច់ដុំ​ត្រូវការ​អុកស៊ីសែន​ និង​កាបូនឌីអុកស៊ីត​តិច​ជាង​មុន​ ជា​ហេតុ​ធ្វើ​ឲ្យ​​សួត​មាន​សុខភាព​ល្អ​។ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​បង្កើន​ភាព​រឹងមាំ និង​មុខងារ​សាច់ដុំ​ផង​ដែរ​។

៣. រក្សា​ជាតិ​ទឹក​​ក្នុង​រាងកាយ​

The benefits of drinking water - #RECHARGE

ជាមួយ​គ្នា​នេះ​ដែរ ការ​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​មាន​សារសំខាន់​ណាស់​ ពីព្រោះ​នៅ​ពេល​ដែល​យើង​ខ្វះ​ជាតិ​ទឹក​ វា​អាច​ធ្វើ​ឲ្យ​ទឹក​រម្អិល​​ឡើង​ខាប់​ និង​ស្អិត​ ដែល​នាំ​​ឲ្យ​​ការ​ដកដង្ហើម​មាន​ភាព​យឺតយ៉ាវ និង​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ និង​អាលែកហ្ស៊ី​។ ហេតុ​នេះ​ហើយ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ពង្រឹង​សួត ព្រម​ទាំង​សុខភាព​រាងកាយ​ទាំង​មូល​។

​៣. កែ​លម្អ​ឥរិយាបថ​

ពិត​ណាស់​ ឥរិយាបថ​មិន​ល្អ​ក៏​អាច​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​សុខភាព​សួត​ដែរ ពីព្រោះ​វា​កាត់បន្ថយ​សមត្ថភាព​របស់​សួត​ និង​​ការ​ដក​ដង្ហើម​ចេញ​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​។ ដូច្នេះ​ហើយ​ គ្នា​យើង​គប្បី​អង្គុយ ឬ​ឈរ​ឲ្យ​ត្រង់​ខ្លួន​ជានិច្ច។

៤. របប​អាហារ​ត្រឹមត្រូវ​

There No Such Thing As Good Food And Bad Food

ផ្លែឈើ​ និង​បន្លែ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ដែល​អាច​ការពារ​សួត​ពី​ការបំផ្លាញ​អុកស៊ីតកម្ម​ ដោយ​​ទ្រទ្រង់​ដល់​​ជាតិ​សំណើម​នៃ​ផ្ទៃ​ផ្លូវ​ដង្ហើម​​។ ពពួក​ផ្លែ​ប៊ឺរី ផ្លែឈើ គ្រាប់​ផ្លែឈើ​ សូកូឡា​ តែ​បៃតង ប៉េងប៉ោះ ជា​ប្រភព​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដែល​យើង​គប្បី​បញ្ចូល​ទៅ​ក្នុង​របប​អាហារ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ពាក់​ម៉ាស​ការពារវីរុស ឬធូលីយូរម៉ោង អាចធ្វើឲ្យខ្វះ​អុកស៊ីសែន​ក្នុង​ខ្លួន នេះជារោគសញ្ញា

ចុចអាន៖ តិចនិកសម្អាតខ្យល់ក្នុងផ្ទះ ផ្ដល់ខ្យល់ស្រស់ថ្លា ជំនួយដល់សុខភាពផ្លូវដង្ហើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៤៧ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម