KPT+
ប្រុសៗមានចរិតកែមិនឡើងទាំងនេះ ទើបសង្សារបោះបង់ចោលគ្មានស្ដាយស្រណោះ
ស្ត្រីរឹងមាំហើយឯករាជ្យនឹងមិនដែលខ្លាចចាកចេញពីមនុស្សប្រុសនោះទេ ប្រសិនបើនាងឃើញថា អ្នកមានចរិតយ៉ាប់ៗ កែមិនឡើងពេលសេពគប់គ្នា។ ដើម្បីកុំឲ្យនាងដេញចេញទាន់ អ្នកជាបុរសក៏អាចចាកចេញពីនាងបានដែរ បើដឹងខ្លួនថាប្រកាន់ចំណុចទាំងប៉ុន្មានខាងក្រោមនេះ ៖
១. ព្យាយាមគ្រប់គ្រងនាង

ស្ត្រីឯករាជ្យមិនត្រូវការឲ្យអ្នកបញ្ជារនាងឆ្វេងស្ដាំទេ។ ប្រសិនបើគិតថា អ្នកមានអំណាចនិងចង់គ្រប់គ្រងនាង នោះអ្នកយល់ខុសហើយ។ សូមប្រាប់ទៅចុះថា នាងអាចមើលឃើញពីចិត្តគំនិតរបស់អ្នកបានយ៉ាងច្បាស់។ ដូច្នេះបើកំពុងមានបំណងមិនល្អ អ្នកក៏អាចបោះបង់មុនពេលដែលព្យាយាមធ្វើវាចេញមក។ នាងនឹងបោះបង់ចោលអ្នកលឿនជាងអ្វីដែលអ្នកបានគិតទៅទៀត បើអ្នកមានគំនិតបែបនេះ។
២. មិនគាំទ្រក្ដីសុបិនរបស់នាង

ក្នុងនាមជាស្ត្រីរឹងមាំម្នាក់នាងមានគោលដៅនិងក្តីសុបិនជាច្រើន។ នាងមានមហិច្ឆតា ហើយនាងតែងតែចង់ដើរតាមអ្វីដែលនាងចង់បាន។ ប្រសិនបើអ្នកមកបន្ថែមទម្ងន់ ឬបាំងផ្លូវដែលនាងចង់បាន នាងនឹងដើរចេញពីអ្នក គ្មានស្រណោះឡើយ។ នាងមិនខ្លាចបោះបង់ទំនាក់ទំនងដែលមានមនុស្សមិនពេញចិត្តនឹងក្តីសុបិនរបស់នាងទេ។
៣. កុហកនាង
![Sageun Yongdap Bridge [사근용답간인도교] – Korean Dramaland](https://koreandramaland.com/wp-content/uploads/2018/05/goblin-2016-17-filming-location-episode-13-sageun-yongdap-bridge-koreandramaland-b-1451x800.jpg)
ភាពមិនស្មោះត្រង់និងការបោកបញ្ឆោតនៅក្នុងទំនាក់ទំនងជាមួយនាងនឹងត្រូវកាត់ផ្ដាច់ បើអ្នកហ៊ានកុហក។ នាងមិនដែលចង់ភ្ជាប់ខ្លួនទៅនឹងបុរសដែលក្បត់ វៀចវេរនឹងនាងឡើយ។ ដូច្នេះប្រសិនបើគិតថា អ្នកអាចកុហកនាងដើម្បីឱ្យខ្លួនរួចផុតពីបញ្ហា អ្នកនឹងមានរឿងមួយទៀតកើតឡើង នោះគឺចប់ជាមួយនាង។
៤. មានលេសច្រើន

នៅពេលណាធ្វើខុសក្នុងស្នេហា រឿងបន្ទាប់របស់អ្នក គឺទទួលខុសត្រូវលើវា។ នាងនឹងមិនអត់ឱននឹងបុរសម្នាក់ ដែលបដិសេធមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់គេឡើយ។ ប្រសិនបើធ្វើខុស ហើយចេះបន្ទាបខ្លួននិងសុំទោស នោះអាចជារឿងល្អ។ ប៉ុន្តែបើព្យាយាមដោះសារ បដិសេធការសុំទោស ហើយមានលេសមិនចេះអស់ ប្រាកដណាស់អ្នកមិនអាចបន្តជាមួយនាងទៀតទេ។ សូមកុំគិតថា នាងមើលមិនដឹងថា អ្នកកុហកឲ្យសោះ។
៥. គ្មានមនោសញ្ចេតនាច្បាស់លាស់

នាងមិនដែលចង់មានទំនាក់ទំនងជាមួយមនុស្សគនោះទេ។ ជាការពិតប្រសិនបើនៅជាមួយនាង នោះអ្នកពិតជាត្រូវនិយាយអ្វីដែលចេញពីបេះដូង។ វាមានន័យថា អ្នកត្រូវតែមានភាពក្លាហានគ្រប់គ្រាន់ ដើម្បីប្រាប់នាងឱ្យច្បាស់ពីអារម្មណ៍របស់ខ្លួន។ ប្រសិនបើស្ងៀមៗ ស្ងាត់ៗជ្រុលពេក ឬឆេវឆាវខ្លាំងពេក នាងក៏នឹងគ្មានអារម្មណ៍ចំពោះអ្នកដែរ។
៦. មិនដែលស្ដាប់នាងនិយាយ

ការប្រាស្រ័យទាក់ទង ជាចំណុចសំខាន់នៃទំនាក់ទំនងស្នេហា។ កុំគិតថាការប្រាស្រ័យទាក់ទងគ្រាន់តែ និយាយគ្នាគ្រប់ពេល។ មិនគួរគិតតែពីនិយាយច្រើនតែម្នាក់ឯងនោះទេ អ្នកគួរដើរតួជាអ្នកស្តាប់ដ៏ល្អផងដែរ។ គ្មាននរណាគេចូលចិត្តអង្គុយស្ដាប់យើងគ្រប់រឿង និងគ្រប់ពេលឡើយ! ដូច្នេះពេលនាងនិយាយអ្នកស្ដាប់ ហើយពេលអ្នកនិយាយ នាងស្ដាប់អ្នកវិញម្ដង។
៧. មិនគោរពឲ្យតម្លៃនាង

ជាការពិតក្នុងនាមជាស្ត្រីម្នាក់ នាងតែងតែប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូររបស់ខ្លួន ដើម្បីទទួលបានការគោរព។ ត្រង់នេះមានន័យថា នាងនឹងមិនអត់ឱនចំពោះការមិនគោរពណាមួយដែលអ្នកមើលរំលងឡើយ។ ប្រសិនបើចង់រក្សានាងក្នុងជីវិត អ្នកត្រូវគោរពនាងជានិច្ច ព្រោះថាអ្នកណាៗក៏មានតម្លៃរបស់ខ្លួនដែលគួរទទួលការគោរពដែរ។ វារឿងជាសាមញ្ញប៉ុណ្ណោះ គ្រាន់តែគោរពឲ្យតម្លៃនារីម្នាក់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ និយមន័យស្នេហាមានន័យយ៉ាងណា? ម្ដេចមនុស្សគ្រប់គ្នាតែងឈឺចាប់នឹងវា?
ចុចអាន៖ សង្កេតឃើញសញ្ញា ៤ នេះបញ្ជាក់ថា អ្នកកំពុងមានស្នេហាងប់ងល់ខុសរបៀប

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?