និយមន័យ​ស្នេហា​មាន​ន័យ​យ៉ាង​ណា? ម្ដេច​មនុស្ស​គ្រប់គ្នា​តែង​ឈឺចាប់​នឹង​វា?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

និយមន័យ​ស្នេហា​មាន​ន័យ​យ៉ាង​ណា? ម្ដេច​មនុស្ស​គ្រប់គ្នា​តែង​ឈឺចាប់​នឹង​វា?

បានផុស

នៅ

គ្មាន​អ្នក​ណា​ឲ្យ​និយមន័យ​ស្នេហា​បាន​ទេ​ ព្រោះ​ស្នេហា​តែង​ប្រែប្រួល​ទៅ​តាម​បុគ្គល​ម្នាក់​ៗ​ដែល​បាន​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​ទោះ​មិន​អាច​ឲ្យ​ន័យ​​ពេញ​លេញ​បាន ​​គ្រប់គ្នា​ក៏​អាច​យល់​បាន​ថា​ស្នេហា​ជា​អ្វី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នេហា​មួយ​ល្អ​ទៅ​បាន​ គឺ​មាន​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​សង​ខាង ​គ្មាន​ការ​បង្ខិតបង្ខំ​​ដឹកញីបន្ស៉ីឈ្មោល​ឲ្យ​អ្នក​ណា​ម្នាក់​ ឬ​រើស​ដើម្បី​បញ្ចប់​រឿង​បញ្ចប់​បញ្ហា​កើត​មាន​ក្នុង​ជីវិត​ឡើយ។​ ស្នេហា​កើត​ឡើង​រវាង​បុគ្គល​ពីរ​នាក់​ ដែល​ព្រម​ផ្ដល់​ក្ដី​ស្រលាញ់​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ បុគ្គល​ដែល​ព្រម​លះបង់​ភាព​សប្បាយ​របស់​ខ្លួន​ ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​ឲ្យ​គ្នា។

ស្នេហា​ជា​ការ​មាន​ទៅ​មាន​មក ​រវាង​ប្រុស​ស្រី​ដែល​បាន​បង្កើត​ក្ដី​ស្រលាញ់​ឡើង​មក។ កុំ​ប្រឡូក​ឲ្យ​សោះ​ស្នេហា​ដែល​មាន​តែ​ម្ខាង​ ស្នេហា​ដែល​បំពេញ​ឲ្យ​តែ​ម្នាក់ ​ស្នេហា​ដូច​រាជបុត្រ​និង​ព្រះ​នាង។ ស្នេហា​ដូច​អំពិលអំពែក​មិន​ច្បាស់លាស់ ​ឬ​ស្នេហា​ជា​ការ​រុញ​ច្រាន​នរណា​ម្នាក់​ដើម្បី​ក្ដី​សុខ​ និង​ការ​ចង់​បាន​ជា​របស់​ខ្លួន។

រាល់​ទំនាក់ទំនង​ដែល​ល្អ គឺ​ត្រូវ​តែ​ថែរក្សា​គ្នា យកចិត្តទុកដាក់​ក្នុង​ការ​ថែរក្សា​ទំនាក់ទំនង​គ្នា មាន​ទាំង​ការ​ទទួល​និង​ការ​ឲ្យ។ បើ​រង់ចាំ​ឲ្យ​ម្នាក់​នោះ​ធ្វើ​ ម្នាក់​នេះ​ធ្វើ​វា​មិនមែន​ទំនាក់ទំនង​ទេ ប៉ុន្តែ​ជា​ការ​ប្រើប្រាស់​សេវាកម្ម​ម្ខាងៗ ​ដើម្បី​បំពេញ​មហិច្ឆតា​​ខ្លួន​ហ្នឹង​ឯង។

ស្នេហា​មិន​មែន​ចាំ​តែ​ម្ខាងៗ​ទេ​ បើ​អ្នក​មិន​ចេះ​ផ្ដល់​ឲ្យ​គ្នា​ នោះ​មិន​មែន​ជា​ស្នេហា​ឡើយ។ វា​ដូច​ជា​ទាសករ​នៅ​ចាំ​បម្រើ​យើង​គ្រប់​ពេល​ត្រូវការ​គេ​ប៉ុណ្ណោះ។

កុំ​សួរ​ថា​ម៉េច​ក៏​ខ្ញុំ​ជួប​ស្នេហា​មិន​សម​ប្រកប​ដូច​គេ? ម្ដេច​ខ្ញុំ​ជួប​តែ​ស្នេហា​បោកប្រាស់​ ការ​ឈឺចាប់​មិន​ចេះ​ចប់​ឬ​ស្នេហា​លឹប​ល ​ស្នេហា​គ្មាន​រស់​និយម​ដូច​គេ​សោះ​ចឹង។

មុន​សួរ​ ក្រឡេក​មើល​ខ្លួនឯង​សិន​ថា​ តើ​អ្នក​​បាន​ធ្វើ​ល្អ​អ្វី​ខ្លះ​ចំពោះ​អ្នក​ជុំវិញ​ខ្លួន។ រាប់​ចាប់តាំង​ពី​ការ​ស្រលាញ់​ខ្លួនឯង ​អ្នក​ជុំវិញ​ ជា​ពិសេស​នោះ​គឺ​មនុស្ស​ដែល​យើង​បាន​បង្កើត​ក្ដី​ស្រលាញ់​ជាមួយ​គេ។

ស្នេហា​អាច​ថា​អាត្មានិយម​ ស្រលាញ់​ងប់ងុល​ ប៉ុន្តែ​កុំ​ឲ្យ​វា​មក​ធ្វើ​ជា​មោហ៍បាំង​មុខ​ លែង​ស្គាល់​ល្អ​អាក្រក់​ខ្មៅ​ស​ឲ្យ​សោះ។ កុំ​បណ្ដោយ​ឲ្យ​ស្នេហា​ដឹក​មុខ ​យក​អាក្រក់​ថា​ល្អ​ ហើយ​តាំង​បន្ទោស​ខ្លួនឯង​ថា​នេះ​ជា​ជោគវាសនា។ ជោគវាសនា​យើង​អាច​កំណត់​បាន​ថា ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ត្រូវ​កែច្នៃ​យ៉ាងណា​បាន​ល្អ​ដូច​គេ។

យើង​គ្រប់គ្នា​អាច​ឲ្យ​និយមន័យ​ស្នេហា​បាន​ អាស្រ័យ​លើ​អ្នក​​ទាំងពីរ​នាក់​ប៉ុណ្ណោះ។ ស្នេហា​អាច​ថា​បែក​គ្នា ១០០ដង ​ឈឺចាប់​រាប់​ភ្លេច​ តែ​មិន​ព្រម​ឲ្យ​អ្នក​ជុំវិញ​ខ្លួន​ឈឺ​ទៅ​ជាមួយ​ដែរ៕​

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ជឿ​អត់​ថា​មនុស្ស​ស្រី មាន​ចរិត​ចាស់​ទុំ​ជាង​ប្រុសៗ?

ចុចអាន៖រឿង​ដែល​បុរសៗ​យកចិត្តទុកដាក់ ​ប៉ុន្តែ​នារីមិន​ដឹង​ខ្លួនថាសំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

Royal du Cambodge ៖ សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

ព័ត៌មានជាតិ៥ ម៉ោង មុន

គណបក្សហ្វ៊ុនស៊ិនប៉ិច ៖ ព្រះសព សម្ដេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់កម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន ថ្វាយសាររំលែកព្រះមរណទុក្ខ ជូនព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ចំពោះការយាងចូលទិវង្គត របស់សម្តេចក្រុមព្រះ

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចក្រុមព្រះ យាងចូលទិវង្គត ក្នុងព្រះជន្ម ៧៧ព្រះវស្សា នៅប្រទេសបារាំង

នយោបាយ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យចាប់ខ្លួន និងរឹបអូសទ្រព្យសម្បត្តិអ្នករំលោភដីបឹងទន្លេសាប

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services