ទាយលេង Nike និង Adidas មួយណាខ្លាំងជាង?
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ទាយលេង Nike និង Adidas មួយណាខ្លាំងជាង?

បានផុស

នៅ

អ្នកគាំទ្រខោអាវម៉ាកល្បីៗសម្រាប់កីឡា និយាយថា ត្បិតតែ  Nike ធ្លាប់ខ្លាំង ប៉ុន្តែ Adidas កំពុងតែព្យាយាម​វាយ​ផ្តួល​ ប្អូនក្រៅខោម្នាក់នេះ ដោយប្រើ​បច្ចេកវិទ្យាច្នៃប្រឌិតនិងស្ទីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបី Adidas ជារៀមច្បង កកើតមកតំាង​ពីឆ្នាំ ១៩២៤ រីឯ​Nike ទើប​តែ​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៤ ​ហើយ​សម្ពោធ​ស្បែកជើងក្នងឆ្នាំ ១៩៧២ តែ​យីហោ Nike នៅតែមើលឃើញធំជាង ​Adidas ឆ្ងាយ។

នៅខណៈដែល Adidas រកចំណូលបានត្រឹម ៥,៣ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ Nike រកបានធំជាង​បីដង គឺ​ដល់ទៅ​ ១៥,២ ពាន់លានដុល្លារឯណោះ។

ប្រហែលជាលទ្ធផលនេះដឹងដែលនាំឱ្យ Adidas រកគ្រប់វិធី ដើម្បី​ផ្តួល Nike?

យោងតាម investopeida.com ម៉ាកសញ្ញា​ Nike មិនមែន​ត្រូវបានគេប្រើ ព្រោះ​ចំណូល​ចិត្តនោះទេ ប៉ុន្តែព្រោះ​ភាពល្បីរបស់វា  ចំណែក Adidas បាននាំ​មុខក្នុងការផលិតសម្លៀកបំពាក់ និងផលិតផលនានាជាជាងស្បែកជើង។

មកដល់ឆ្នាំ ២០១៨ ក្រុមហ៊ុន Adidas បានបន្តរីកចម្រើន យ៉ាងគំហុក​ដោយបានផ្តល់ការងារដល់មនុស្សប្រមាណ ៥៧ ពាន់នាក់នៅទូទាំងពិភពលោកនឹង​ទទួលបានចំណូលប្រមាណ ២១,៩២ ពាន់លានអឺរ៉ូក្នុងខណៈ NIKE នៅតែនាំមុខ​ដោយ​បានកើនការបញ្ជាទិញ ៦% ហើយរកចំណូល​បានដល់ទៅ ៣៦,៤ ពាន់លានដុល្លារ នាំមុខ ​Adidas ដល់ទៅជាង ១៥ ប៊ីលានដុល្លារអាមេរិក។

ក្រុមហ៊ុន Adidas គ្រុបកំពុងកាន់កាប់ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡានេះរួមជាមួយ​ ម៉ាក Reebok ​ព្រមទំាងកាន់កាប់ ក្រុមហ៊ុនវាយកូនហ្គោល TaylorMade និង​ ៨,៣៣% នៃក្លឹបបាល់ទាត់អាឡឺម៉ង់ Bayern Munich ព្រមជាមួយក្រុមហ៊ុន Runtastic ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហាត់ប្រាណធំមួយនៅប្រទេសអូទ្រីស។

ប្រាក់ចំណូលរបស់ Adidas Group សរុបសម្រាប់ឆ្នាំ ២០១៨ លើផ្សារហ៊ុន​គឺ​ចំនួន ២១,៩១៥ ពាន់លានអឺរ៉ូ។ ចំណែកក្រុមហ៊ុន Converse បានគ្រប់គ្រងលើ ម៉ាក  Cole Haan ម៉ាកNike ម៉ាក់ Bauer Hockey។ល។

លោកសេដ្ឋី Phil Knight ស្ថាបនិកក្រុមហ៊ុនស្បែកជើង Nike បានចូលនិវត្តន៍តំាងពី​ខែមិថុនាឆ្នាំ ២០១៦ បន្ទាប់ពីបានកកើត​និងដឹកនាំ​ក្រុមហ៊ុនសម្ព័នគ្រុប Nike អស់រយៈពេលជិត ៥២ ឆ្នាំ។

ដូច្នេះ Nike និង Adidas មិនបាននៅក្រុមហ៊ុនជាមួយគ្នាដូចពាក្យ​ចចាមអារាមឡើយ។ ក្នុងឆ្នាំ ​២០២០ នេះទៀតសោត គេថែមទំាង​បានកំណត់ដៃគូប្រកួតប្រជែងធំៗ ដែលអាចគម្រាម​កំហែង​ដល់ទីផ្សារ​ចម្បង​របស់ក្រុមហ៊ុន Nikeរួម​មាន New Balance, Skechers, ASICS, Reebok, Adidas, Allbirds, Puma, Rothy’s, FILA, Steve Madden និង Under Armor ៕

ប្រែសម្រួល៖ ចម្រើន​ តារា

ចុចអាន៖ បង្ហាញ​មុខកីឡាករបាល់ទាត់មានជាងគេបំផុតនៅលើពិភពលោកឆ្នាំ​ ២០២០

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត TOYOTA HILUX VIGO ប្រ​លះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បាក់​អស់​១​ដើម​នៅក្នុង​បរិវេណ​បឹងកក់​

ព័ត៌មានជាតិ៣ ម៉ោង មុន

បិទ​ដំណើរការ​តូប​លក់ដូរ នៅ​ទីប្រជុំជន​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង រយៈពេល​៨​ថ្ងៃ ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្លឹប​កំសាន្ត​មួយ​ ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​ជា​លើក​ទី​២​អស់ទាំង​ស្រុង

កីឡា៤ ម៉ោង មុន

ជិត​ដល់​ថ្ងៃ​ឡើង​ការពារ​ខ្សែក្រវាត់​! Pacio បាន​បង្ហើប​អំពី​ការ​ជួបគ្នា​លើក​ទី​៣​ទល់នឹង Saruta

ព័ត៌មានជាតិ៦ ម៉ោង មុន

សប្បុរសជន​ផ្តល់​អង្ករ​១០​តោន ជូន​រដ្ឋបាល​រាជធានី ដើម្បី​ជួយឧបត្ថម្ភ​ជីវភាព ពលរដ្ឋ​រងគ្រោះ​ឬ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​មេរោគ​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services