ស្អាតក៏ស្អាត ចរិតក៏ល្អ តែឯកាគ្មានគូ មកពីមូលហេតុប៉ុន្មាននេះសោះ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ស្អាតក៏ស្អាត ចរិតក៏ល្អ តែឯកាគ្មានគូ មកពីមូលហេតុប៉ុន្មាននេះសោះ

បានផុស

នៅ

ទាំងនេះជាហេតុផលមួយចំនួនដែលមនុស្សស្រីខ្លះ មិនទាន់មានស្នេហា ទោះបីខ្លួនជាមនុស្សចរិតល្អ និងស្រស់ស្អាតក្ដី៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រំពឹងមនុស្សល្អឥតខ្ចោះដូចក្នុងរឿង

Why K-pop star IU is more than just a pretty face who can sing | South  China Morning Post

ស្រីៗមួយចំនួនរំពឹងមានព្រះអង្គម្ចាស់ជិះសេះសដូចក្នុងព្រេងនិទាន ដែលនឹងលេចមុខមកក្នុងពេលដែលនាងធ្លាក់ដល់ចំណុចទាបបំផុត។ ឯមួយចំនួនរំពឹង មនុស្សប្រុសមានចរិតដូចនឹងតួប្រលោមលោកឬតួកុនដែលខ្លួនលួច Crush អ៊ីចឹងទៅ ទើបមិនធ្លាប់យកភ្នែកមើលមនុស្សប្រុសជិតបង្កើយ។

ការងប់ងុលនឹងភាពឥតខ្ចោះរបស់តួ ធ្វើមនុស្សស្រីយើង មិនអាចមើលឃើញអំពើល្អមនុស្សប្រុសនៅក្នុងពិភពពិត លុះដល់គេធ្វើល្អដាក់ ក៏គិតថា មិនទាន់គ្រប់គ្រាន់ ឬមិនដូចអ្នកនេះ មិនដូចអ្នកនោះ។ល។

ដរាបណាយើងមិនវិលមកស្ថានភាពជាក់ស្ដែងវិញទេ យើងនៅតែមិនអាចរកឃើញសុភាពបុរសនៅក្នុងបច្ចុប្បន្នភាព ទោះបីពួកគេជាបុរសល្អក៏ដោយ។

ចាញ់បោកការវិនិច្ឆ័យមនុស្ស

IU donates 500 million won to underprivileged on her birthday

រូបភាពដ៏សុភាពរាបសារបស់បុរសនៅក្នុងគំនិតរបស់ស្រីៗខ្លះ គឺមានលក្ខណៈជាបុរសស្រស់សង្ហារដែលមើលទៅល្អទាំងព្រម ទាំងសម្ភារប្រើប្រាស់ យានជំនិះ និងការស្លៀកពាក់ជាដើម។ ទោះជាយ៉ាងណាក៏ដោយរូបភាពស្រមៃ រមែងខុសគ្នាពីជីវិតពិត។ ជាញឹកញាប់ បុរសដែលមានមុខមាត់ស្រស់សង្ហារ ចូលចិត្តសម្ញែងទ្រព្យ រមែងជាសុភាពបុរសក្លែងក្លាយប៉ុណ្ណោះ។ នេះក៏ហេតុផលដែលស្រីៗតែងតែចាញ់បោកប្រុសព្រាន រហូតមិនអាចជួបស្នេហ៍ស្មោះ។

ចង់បានប្រុសអ្នកមានៗ

IU: kpics

ស្រីៗជាច្រើនជ្រើសរើសសុវត្ថិភាពលុយកាក់ ជំនួសឱ្យស្នេហាពិត ចេញពីបេះដូងខ្លួនឯង។ ពួកគេចូលចិត្តពឹងផ្អែកអ្នកដទៃ និងរំពឹងថា នឹងរៀបការជាមួយវេជ្ជបណ្ឌិត ឬមេធាវី ជាបុរសដែលមានប្រាក់ចំណូលខ្ពស់ ឬកូនសេដ្ឋីណាមួយ។ល។ ប៉ុន្តែរឿងទាំងអស់ដែលប៉ង មិនមែនសុទ្ធតែសមបំណងទេ ព្រោះអ្នកមានៗគេនឹងជ្រើសមនុស្សស្រីដែលមានឋានៈប្រហាក់ប្រហែលគេដែរ។ ម្យ៉ាងទៀត ការរស់នៅរំពឹងអ្នកដទៃ នឹងធ្វើឱ្យយើងដុនដាប នៅថ្ងៃណាមួយដែលគេចាកចោល។

មានឯករាជ្យ និងស្ថេរភាពហិរញ្ញវត្ថុ

IU commemorated her 'Lilac' release by making donations to two non-profits  under the name of IUAENA | PINKVILLA

ពីបុរាណកាល ស្រ្តីត្រូវបានចាត់ទុក ជាមនុស្សមិនសូវមានតម្លៃ និងពុំមានសិទ្ធិដូចបុរសឡើយ។ នេះជាមូលហេតុដែលស្រ្តីហាក់ចាញ់ប្រៀបបុរសគ្រប់យ៉ាង។ ប៉ុន្តែបច្ចុប្បន្នកាលពុំដូចគ្នាទេ ពួកគេមានសិទ្ធិស្មើនឹងបុរស ហើយអាចធ្វើអ្វីៗបានដោយខ្លួនឯងដោយមិនពឹងផ្អែកលើបុរសទៀតទេ។ ដូច្នេះបានជាស្រីៗសម័យទំនើបខ្លះ មិនសូវយកចិត្តទុកដាក់រឿងស្នេហានោះទេ ព្រោះនាងអាងថា អាចពឹងពាក់ខ្លួនឯងបាន។ ​នាងមានសមត្ថភាពរកលុយចាយខ្លួនឯង នាងមានអាជីពនឹងនរ ហើយក៏មានចំណេះដឹងក្នុងការតទល់ជាមួយបញ្ហាដោយខ្លួនឯង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ មនុស្សស្រី ៤ ប្រភេទ បុរសណាក៏ចង់បានជាគូជីវិត

ចុចអាន៖ ប្ដីប្រពន្ធរស់នៅជាមួយគ្នា អាចកាត់បន្ថយហានិភ័យជំងឺដំកាត់ផ្សេងៗ គ្រាន់តែកែសម្រួលរបៀបរស់នៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

ឃុំខ្សាយខ មានកុមារអាយុក្រោម ២ ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដ-១៩ បន្តទទួលសាច់ប្រាក់រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១៤ ម៉ោង មុន

ចាប់ខ្លួនស្រ្តីម្នាក់ តាមដីកាបង្គាប់របស់តុលាការ ហើយនៅតេស្ដរកឃើញ វិជ្ជមានកូវីដ-១៩

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កូរ៉េខាងត្បូង ជួបសីតុណ្ហភាពត្រជាក់បំផុតក្នុងរយៈពេល ៦៤ ឆ្នាំ តំបន់ខ្លះធ្លាក់ចុះដល់ក្រោមសូន្យ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងសុខាភិបាល បង្ហាញបញ្ជីឈ្មោះសណ្ឋាគារចំនួន ៥ សម្រាប់អ្នកដំណើរកក់ធ្វើចត្តាឡីស័ក

ចរាចរណ៍១៥ ម៉ោង មុន

សមត្ថកិច្ច បញ្ជូនបុរសម្នាក់ទៅតុលាការ ក្រោយបើករថយន្តបុករះ បណ្តាលឲ្យមនុស្ស ៣ស្លាប់ និង៣នាក់ទៀតរងរបួស

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services