Connect with us

KPT+

៧ ចំណុចធំៗ ត្រូវដឹងពីរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃនេះ

បានផុស

នៅ

ខណៈទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កំពុងបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ជាផ្លូវការ រយ:ពេល២ ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់១៣ ខែកញ្ញា ឆ្នាំ២០២១។

ខាងក្រោម ជាចំណុចធំៗ ដែលត្រូវដឹងនិង​ស្វែងយល់នៃ​ជីវប្រវត្តិ​ត្រួសៗ​ ពីរដ្ឋមន្ត្រីការបរទេស​​ប្រចាំ​ប្រទេសចិនរូបនេះ។

លោក វ៉ាងយី ឬ ភាសាចិន​ Wáng Yì កើតថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ១៩៥៣ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេសចិន។ភរិយារបស់វ៉ាង គឺជាកូនស្រីរបស់ Qian Jiadong ដែលជាលេខារបស់ Zhou Enlai ។ លោក វ៉ាង គឺជាអ្នកការ​ទូត​ ជា​អ្នក​នយោបាយ​ជាន់ខ្ពស់​របស់​ចិន ​និង​ជា​រដ្ឋមន្ត្រី​ការបរទេស​ចាប់តាំង ពីខែ​មីនាឆ្នាំ ២០១៣ មក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​កុមារ​ភាព​ក្រោយ​​បញ្ចប់​ការ​សិក្សានៅវិទ្យាល័យនា ខែ​ កញ្ញា ឆ្នាំ ១៩៦៩ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ចិន ​នៃ​ភាគ​ឦសាន។ ជា​បន្តបន្ទាប់ ​លោក​បាន​បម្រើការ​នៅ​ក្នុង​អង្គភាព​សំណង់​យោធា នៃ​ភាគឦសាន ក្នុង​ខេត្ត Heilongjiang អស់​រយៈពេល ៨ ឆ្នាំ។

នៅ​ខែ​ ​ធ្នូ ឆ្នាំ ១៩៧៧ លោក Wang បាន​ត្រលប់​ទៅ​ប៉េកាំង​វិញ​ ហើយ​នៅឆ្នាំដដែល​នោះ ​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​នាយកដ្ឋាន​ភាសា​អាស៊ី​និង​អាហ្វ្រិក​ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​ប៉េកាំង។ លោក​បាន​សិក្សា​ភាសា​ជប៉ុន​នៅ​ស្ថាប័ន​នេះ ​ដោយ​បញ្ចប់​ការ​សិក្សា​នៅ​ខែ កុម្ភៈ ឆ្នាំ ១៩៨២ ជាមួយ​នឹង​បរិញ្ញាបត្រ។ លោក​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ អាច​និយាយ​ភាសា​អង់គ្លេស​និង​ជប៉ុន​បាន​ស្ទាត់ជំនាញ​ផង​ដែរ។

អាជីព​ដំបូង នៅ​ពេល​បញ្ចប់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ​ លោក Wang ត្រូវ​បាន​បញ្ជូន​ទៅ​ផ្នែក​អាស៊ី​នៃ​ក្រសួង​ការ​បរទេស​ ដោយឪពុកក្មេក​របស់​លោក ​ជា​កន្លែង​ដែល​លោក​ចាប់ផ្ដើម​អាជីព​ជា​អ្នកការទូត។

នៅ​ខែកញ្ញាឆ្នាំ ១៩៨៩ លោក​ត្រូវបាន​បញ្ជូន​ទៅស្ថានទូតចិន​នៅ​ជប៉ុន ​ហើយ​បាន​បម្រើការ​នៅ​ទី​នោះ​អស់​រយៈ​ពេល ៥ ឆ្នាំ។ ក្រោយត្រលប់មក​​ចិន​នៅ​ខែ មីនា ឆ្នាំ ១៩៩៤ លោក​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធានផ្នែក​អាស៊ី​នៃក្រសួងការបរទេស​ ហើយ​ត្រូវ​បាន​ដំឡើង​ឋានៈ​ជា​ប្រធានផ្នែក​នៅ​ឆ្នាំក្រោយ។ ចាប់​ពីខែសីហាឆ្នាំ ១៩៩៧ ដល់ខែ ​ កុម្ភៈ ឆ្នាំ ១៩៩៨ លោក​គឺ​ជា​អ្នក​សិក្សា​នៅ​វិទ្យាស្ថាន​ទំនាក់ទំនង​បរទេសនៃសាកលវិទ្យាល័យ​ Georgetown នៅ​សហរដ្ឋអាមេរិក។ មិនយូរ​ប៉ុន្មាន​ បន្ទាប់ពី​ត្រលប់​មក​វិញ លោក​ត្រូវបានតែងតាំងជាជំនួយ​ការ​រដ្ឋមន្ត្រីនិងជា​ប្រធាន​ការិយាល័យ​ស្រាវជ្រាវ​គោលនយោបាយ។

ចាប់ពីខែកញ្ញាឆ្នាំ ១៩៩៩ លោក​វ៉ាង បានសិក្សាទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យកិច្ចការ​បរទេសចិន និងទទួលបាន​សញ្ញាបត្រ​វេជ្ជបណ្ឌិត។ នៅខែ កុម្ភៈ ឆ្នាំ ២០០១ លោក​បាន​ដំឡើង​ឋានៈ​ជា​អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ទទួល​បន្ទុកកិច្ចការអាស៊ី។ ពេលនោះ​លោក​គឺជា​អនុរដ្ឋមន្ត្រី​ក្មេង​ជាងគេបំផុត។

នៅខែកញ្ញាឆ្នាំ ២០០៤ លោកវ៉ាងត្រូវ​បានតែងតាំងជា​ឯកអគ្គរដ្ឋទូតចិន ​ប្រចាំ​ប្រទេសជប៉ុន។ លោក​បានបម្រើការងារនេះរហូតដល់ខែ កញ្ញា ឆ្នាំ ២០០៧។ នៅ​ខែ​ មិថុនា ​ឆ្នាំ ២០០៨ លោក​វ៉ាងបាន​ស្នងតំណែង Chen Yunlin ជា​ប្រធាន​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​ នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន។

នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៣ លោក​វ៉ាងត្រូវ​បាន​តែងតាំង​ជា​រដ្ឋមន្ត្រី​ការ​បរទេស ​បន្ទាប់ពី​លោក​ត្រូវ​បាន​សភា​អនុម័ត រហូតមកដល់បច្ចុប្បន្ន​នេះ។

គួរបញ្ជាក់ថា ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន ​លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា វៀតណាម សិង្ហបុរីនិងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖wikipedia

ចុចអាន៖ចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកបំពេញទស្សនកិច្ចនៅ កម្ពុជា

ចុចអាន៖ដឹងគោលបំណងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា

ចុចអាន៖លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស ចិន បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ចរាចរណ៍៥ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៥ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម