ដឹងគោលបំណងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ដឹងគោលបំណងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា

បានផុស

នៅ

ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន ​លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា វៀតណាម សិង្ហបុរី និងកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ អំឡុងពេលដំណើរទស្សនកិច្ចមកកម្ពុជា ក៏ដូចជាប្រទេស ៣ ផ្សេងទៀតលោក វ៉ាង យី នឹងធ្វើការទំនាក់ទំនងយុទ្ធសាស្ត្រស៊ីជម្រៅ បង្កើនកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ និងជំរុញការកសាងសហគមន៍ដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ ។

ទន្ទឹមនោះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា “ប្រទេសកម្ពុជា ក៏ដូចជាប្រទេស ៣ ផ្សេងទៀតមានភាពជិតស្និទ្ធនឹងភូមិសាស្ត្ររបស់ប្រទេសចិន ហើយដំណើររបស់លោក វ៉ាង យី គឺនិយាយពីភាពស្មោះត្រង់របស់ចិន និងសារៈសំខាន់ដែលខ្លួនបានភ្ជាប់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងជ្រាលជ្រៅ” ។

ជាចុងក្រោយអ្នកនាំពាក្យរូបនេះនិយាយថា “ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសកម្ពុជា និងប្រទេស ៣ ផ្សេងទៀតដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗនៅក្នុងទំនាក់ទំនងទ្វេភាគី និងរួមគ្នាការពារពហុភាគីនិយម និងយុត្តិធម៌អន្តរជាតិ ក៏ដូចជាយុត្តិធម៌រួមបញ្ចូលថាមពលវិជ្ជមានបន្ថែមទៀតសម្រាប់លើកកម្ពស់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកទាំងមូល” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

ចុចអាន ៖ ចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកបំពេញទស្សនកិច្ចនៅ កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services