Connect with us

ព័ត៌មានអន្ដរជាតិ

ចុងសប្តាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី មកបំពេញទស្សនកិច្ចនៅ កម្ពុជា

បានផុស

នៅ

ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិន ​លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា វៀតណាម សិង្ហបុរីនិងកូរ៉េខាងត្បូងចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែកញ្ញា។

នៅចុងនៃដំណើរទស្សនកិច្ចនេះ លោក វ៉ាង យី នឹងធ្វើទស្សនកិច្ចរយៈពេល២ថ្ងៃនៅទីក្រុង សេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងបញ្ហានានា រួមទាំងបញ្ហាកូរ៉េខាងត្បូងផងដែរ។

អ្នកការទូតកំពូលរបស់ចិនរូបនេះ នឹងទៅដល់សេអ៊ូល នៅថ្ងៃទី១៤ខែកញ្ញា ហើយរៀបចំកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីកូរ៉េខាងត្បូង Chung Eui-yong នៅថ្ងៃទី១៥ខែកញ្ញា។ លោកក៏ប្រហែលជាជួបសំណេះសំណាលជាមួយប្រធានាធិបតី មូន ចេអ៊ីន ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CGTN 

ចុចអាន៖ ប្រមុខ ការទូត កម្ពុជា នឹងចូលរួម កិច្ចប្រជុំ ពិសេស រដ្ឋមន្ត្រីការបរទេស អាស៊ាន – ចិន រយៈពេល ២ ថ្ងៃ នៅ ប្រទេស ចិន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម