Connect with us

KPT+

ធ្លាប់មានអារម្មណ៍ល្ហិតល្ហៃ ខួរក្បាលប្រែជាទទេស្អាតភ្លាមៗដែរទេ?

បានផុស

នៅ

ភាពល្ហិតល្ហៃគឺជាស្ថានភាពមួយដែលខ្វះការលើកទឹកចិត្ត គ្មានគោលដៅក្នុងជីវិត ឬអារម្មណ៍ប្រែជាទទេស្អាត មិនចង់ធ្វើអ្វីទាំងអស់។ នេះជាបញ្ហាសុខភាពផ្លូវចិត្តទូទៅ ​ជាពិសេសនៅក្នុងកំឡុងពេលកូវីដ ​ដែលកម្រិត​នេះ​គឺ​ខុសពីធម្មតា​ ឬជំងឺ​ងាយ​នឹង​អស់កម្លាំង​ ​ធ្លាក់​ទឹកចិត្ត​តែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មូលហេតុ​នៃ​ភាព​ទទេ​ស្អាត​ក្នុង​ខួរក្បាល

វេជ្ជបណ្ឌិត chavit tanweerachaisakul មកពី​មន្ទីរពេទ្យ​ជូឡាឡុងកន ​ប្រទេស​ថៃ ​បាននិយាយថា ​វា​បណ្ដាល​មក​ពី​អារម្មណ៍​នឿយហត់​ ព្យាយាម​ធ្វើអ្វី​មួយ​ជា​យូរមក​ហើយ ​ប៉ុន្តែ​មិន​អាច​ផ្លាស់ប្ដូរ​រឿង​ដែលធ្វើ​នោះ​បាន។

រោគ​សញ្ញា​នៃ​ភាព​ទទេ​ស្អាត

– មាន​អារម្មណ៍​ធុញទ្រាន់​ ប៉ុន្តែ​មិនមែន​តប់ប្រមល់​ខ្លាំង​ឡើយ ​គឺ​នៅ​មាន​អារម្មណ៍​ថា​ចង់​ធ្វើអ្វី​ជាច្រើន​ ប៉ុន្តែ​គ្រាន់តែ​គ្មាន​អារម្មណ៍​ នឹង​ធ្វើ​ ឬ​ធុញ​គ្រប់យ៉ាងតែម្ដង។

-លែង​មាន​អារម្មណ៍​សប្បាយ ​ដូចជា​សុខ​ៗ​ប្រែ​ជា​សោកសៅ ​ឬ​ពោរពេញ​ដោយ​អារម្មណ៍​ទុក​ព្រួយខ្លាំង។

-មាន​អារម្មណ៍​ថា​ជីវិត​គ្មាន​គោលបំណង ​ប៉ុន្តែ​មិន​អស់​សង្ឃឹម។ ការ​សិក្សា​រៀន​សូត្រ​ ការងារ​ គឺ​លែង​ពេញលេញ​ដូច​អ្វី​ដែល​ធ្លាប់​ធ្វើ​ពី​មុនមក។

វិធី​ដោះស្រាយ​ជាមួយ​ភាព​ទទេ​ស្អាត

-ព្យាយាម​ធ្វើ​សកម្មភាព​សប្បាយ​ៗ ​ដូចជា​រៀន​ភាសា​ ឬ​រៀន​ជំនាញ​ថ្មី​សម្រាប់​ខ្លួន​ឯង។

-កំណត់​គោលដៅ​តូចៗ​នៅ​ក្នុង​ជីវិត​ និង​យក​ឈ្នះ​លើ​វា​ ដូចជា​ការ​កំណត់​គោលដៅ​សម្រាប់​រៀបចំ​បន្ទប់​ឡើង​វិញ ​ឬមានផែនការ​សម្រក​ទម្ងន់​ជាដើម។

-ស្វែងរក​ពេលវេលា​ដើម្បី​ធ្វើ​សកម្មភាព​ដែល​អ្នក​ចូលចិត្ត​ ដោយ​បែងចែក​ពេលវេលា​ផ្ទាល់ខ្លួន ហើយ​គ្មាន​ការ​រំខាន​ពី​នរណា​ម្នាក់​ ឬ​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងទៀត ។

-នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​អវិជ្ជមាន ​មនុស្ស​កេង​ចំណេញ​លើ​យើង​ និង​មនុស្ស​នាំ​តែ​ភាព​មិន​ល្អ​ ក្ដៅ​ក្រហាយ​ឲ្យ​យើង។ ធ្វើ​ដូចនេះ​ ទើប​អារម្មណ៍​របស់​អ្នក​ អាច​ធូរស្បើយ​មក​ធម្មតា​វិញ​ ចំណែកខួរក្បាលក៏ប្រែជាមានតែរឿងល្អៗចូលមកដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មនុស្សយើងតែងតែមានជម្រើស ប្រសិនយើងហ៊ានសម្រេចចិត្ត

ចុចអាន៖ការប្រជែងហួសហេតុ នឹងបំផ្លាញខ្លួនឯង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ១០ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា១០ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

សន្តិសុខសង្គម១៨ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

សន្តិសុខសង្គម១០ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

Sokha Hotels

ព័ត៌មានពេញនិយម