ការប្រជែងហួសហេតុ នឹងបំផ្លាញខ្លួនឯង
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ការប្រជែងហួសហេតុ នឹងបំផ្លាញខ្លួនឯង

បានផុស

នៅ

ការវាស់វែងភាពជោគជ័យសម្រាប់សង្គមសព្វថ្ងៃនេះ គឺទ្រព្យសម្បត្តិ កិត្តិនាម ឬអំណាច។ យ៉ាងណាមិញ មនុស្ស​ជាច្រើនក្នុងចំណោមនោះ ចេះ​ធ្វើចិត្ត​គេឲ្យមាន​សុភមង្គល តាមរយៈការគិតផ្សេង។ ពួកគេមិនមែនចង់បានខ្លួនឯងថា ជាលេខមួយនៅក្នុងជំនាញ ព្រោះ​គំនិតលេខមួយ​នឹង​បំផ្លាញ​យើង​ ហើយគ្មានអ្នកណាលេខមួយជានិច្ច​ទេ​ ក្នុងលោកនេះ ឯវាក៏មិនចាំបាច់ពេកដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងត្រូវមាន​វិន័យ តែមិនមេន​យកមកបង្ខំខ្លួនឯងទេ ​គឺរំងាប់ចិត្ត​លោភរបស់ខ្លួនឯង។

មេរៀនសំខាន់ដែលទស្សនវិទូនានាបានបង្រៀនយ៉ាងល្អគឺថា​ អ្វីគ្រប់យ៉ាងដែលយើងទទួលបាន ក្នុងនាមជាមនុស្សម្នាក់រស់បានល្អ ឬតាមរយៈអាជីពជោគជ័យ​ ត្រូវបានបង្កើតរង្វាស់ខុសៗគ្នា។

« ភាពជោគជ័យរបស់ខ្ញុំ មិនមែន​សម្រាប់អ្នកដទៃ​មើលឃើញវាយតម្លៃទេ​ តែវាក្នុងកណ្តាប់ដៃខ្ញុំ ខ្ញុំសម្រេចថា​ដូចម្តេចដែលជាជោគជ័យ​ពិតរបស់ខ្ញុំ!» ក្នុងសៀវភៅទម្រាំក្លាយជាអ្នកនិពន្ធ

“ អ្វីដែលយើងគ្រប់គ្នា​នឹង​បន្សល់ទុកពេលស្លាប់ មិនមែនជាអលង្ការឬ​អ្វីៗប្រេនៗទេ ប៉ុន្តែជា​អ្វីមួយដែលមាន​អាយុកាលវែងជាងយើង បើអាចភ្ជាប់ទៅជួយនឹងបំភ្លឺដល់ជីវិតរបស់អ្នកដទៃកាន់តែប្រសើរ។ ” ម៉ីសនសុធារី


រកចម្លើយឲ្យសំណួរនេះ«តើជោគជ័យមានន័យយ៉ាងណាចំពោះយើងខ្លួនឯង?!»

ជាការពិត​ យើងមិនអាចដឹងថា តើបានទទួលជោគជ័យ ឬមិនបានកំណត់រង្វាស់នៃភាពជោគជ័យជាមុនទេ។

ជោគជ័យមិនមែនគ្រាន់តែជាលេខជាចំនួនទេ វាជា​គុណតម្លៃ។ គ្រប់គ្នាមិនមានកាតព្វកិច្ចដើម្បីតែ​ឈ្នះទេ តែមានកាតព្វកិច្ចព្យាយាមបន្តទៀត ធ្វើឲ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ។

និយមន័យនៃភាពជោគជ័យ គឺមិនមែនរឿង​ឲ្យគេយកទៅលេងសើចឡកលើយឡើយ។

ចុចមើលវីដេអូដែល អ្នកនិពន្ធ ម៉ីសន សុធារី និយាយអំពីជោគជ័យ​

«ខ្ញុំមិននិយាយថា បុគ្គលជោគជ័យអាក្រក់ទេ ប៉ុន្តែការគិតអំពី​លេខ១ ឬអស្ចារ្យ កំពុងតែបង្កើតការបែងចែកប្រកបដោយគ្រោះថ្នាក់ចំពោះយុវ​វ័យ។ វាជាដើមចមនៃឌីប្រេស្សិនផងដែរ។

អ្នកនិពន្ធប្រាប់ថា ព្រឹត្តិការណ៍ជីវិតដែល​ពឹងផ្អែកលើសមត្ថភាពនៃការ​គ្រប់គ្រងចិត្ត។ បើយើងសម្ភាសន៍ការងារហើយធ្លាក់ ទុកជាមេរៀនវិញ កុំទៅអន់ចិត្ត​ ដល់ថ្នាក់ទៅប្រកាន់គុំខឹងចំពោះអ្នកធ្វើសម្ភាន៍​ ឬខឹងអ្នកដែលគេ​ជាប់។ មិនគួរមានអារម្មណ៍មិនល្អទេ ប្រសិនបើមិនទទួលបានការងារថ្មីភ្លាមៗ កុំធៀប កុំប្រដូច​កុំបន្ទោស។​ ក្នុងជីវិត ការ​បាន​​ជួបរឿងខកបំណងជារឿងធម្មតា។ សូម្បីកីឡាករជើងឯក នៅតែបរាជ័យបាន។

និយមន័យនៃភាពជោគជ័យ មិនត្រឹមតែធ្វើឲ្យគ្រោះថ្នាក់ដល់ផ្លូវចិត្តមនុស្សភាគច្រើន ដែល​ទុកថាចាំបាច់ត្រូវតែឈ្នះប៉ុណ្ណោះទេ វារារាំងជោគជ័យផង។

ការរំពឹងទុកហួសហេតុរបស់ឪពុកម្តាយ ដើម្បីឲ្យកូនមានការប្រកួតប្រជែង ដែលគេ​ជឿថានិងទទួលបានលទ្ធផលចំពោះអនាគតក្មេង​​ តាមពិតបើប្រើហួសហេតុ​ នឹង​បង្កើតជាយុវវ័យមានបញ្ហា​ម្នាក់ទៅអនាគត។

ការនិយាយ​បន្ទោស ​ឬ​ប្រៀបធៀបទៅនឹងសមិទ្ធផលរបស់មិត្តភក្ដិពួកគេ នឹង​ធ្វើឲ្យអ្វីៗកាន់តែអាក្រក់ឡើងៗ។ មាននិស្សិតជាច្រើនដែលមាន​បញ្ហាសុខភាពផ្លូវចិត្ត តាំងពីមុនចូលរៀននៅមហាវិទ្យាល័យ។

ប្រព័ន្ធអប់រំប្រទេស​ស៊ីវិល័យ​ជាច្រើន ឥឡូវនេះ​បានងាកចេញពីការបង្រៀនប្រដូចសមត្ថភាពនិងពិសោធន៍កម្រិត​ពិន្ទុល្អ មធ្យម ខ្សោយ​អីទៀតហើយ ។ ដូចចិត្តវិទូខាងការអភិវឌ្ឍន៍លោក Peter Gray ពន្យល់ថា” ប្រព័ន្ធនេះត្រូវបានរៀបចំ ស្ទើរតែបង្កើតការថប់បារម្ភ និងការធ្លាក់ទឹកចិត្តតាំងពីវ័យដំបូងរបស់មនុស្ស​យើង” ៕

អត្ថបទ៖ហុង

ចុចអាន៖សើច​រាល់ថ្ងៃ ជួយ​សម្រួលផ្លូវអារម្មណ៍យ៉ាង​ច្រើន ពិសេស​ផ្លូវ​ចិត្ត​កាន់​តែ​ប្រសើរ

ចុចអាន៖ភាពរឹងមាំមិនមែនទាក់ទងនឹងការប្រើកម្លាំងទេ តែជាការស៊ូទ្រាំបាន ក្នុងការដោះស្រាយបញ្ហានានា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

ពេញ​១​ថ្ងៃ​២៥​តុលា​នេះ អភិបាល​រាជធានី ចុះ​ត្រួតពិនិត្យ​និង​បញ្ជា​ផ្ទាល់ ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ ដោយ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត

ព័ត៌មានជាតិ៥៥ នាទី មុន

បញ្ជាក់​ពីក្រសួង​សុខាភិបាល ស្ត្រី​មាន​ផ្ទៃពោះ​អាចចាក់វ៉ាក់សាំង​កូវីដបាន

ព័ត៌មានជាតិ៥៧ នាទី មុន

លោកជំទាវ ឱ វណ្ណឌីន៖ ការធ្វើតេស្តរកកូវីដលើអ្នកជំងឺឬអ្នកសង្ស័យចូលពេទ្យនៅបន្តធ្វើដដែល​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពីស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ដឹងអ្នកនៅពីក្រោយការចាប់ខ្លួននាយករដ្ឋមន្ត្រី ស៊ូដង់ ក្នុងរដ្ឋប្រហារ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services