KPT+
គ្មានអ្នកលើកទឹកចិត្ត យើងអាចលើកទឹកចិត្តខ្លួនឯង ដោយប្រើពាក្យទាំងនេះ
ជីវិតកើតមក រមែងជួបបញ្ហា មិនស្រណុកសុខស្រួលរហូតឡើយ។ ជីវិតកើតមក មិនដឹងជាដួលប៉ុន្មានដង ទម្រាំអាចរឹងមាំបាន។ គ្រប់គ្នាលើផែនដីនេះ តែងប្រឈមឧបសគ្គរៀងៗខ្លួន អ្នកខ្លះសឹងថា រកច្រកចេញពីបញ្ហាមិនឃើញ ចង់បោះបង់គ្រប់យ៉ាង ហើយក៏ចង់បាត់ខ្លួនពីលោកនេះ។

ប៉ុន្តែឧបសគ្គជីវិត មិនមែនឱ្យយើងចុះចាញ់ទេ វាកើតឡើងដើម្បីរៀនសូត្រ និងអភិវឌ្ឍទៅមុខជានិច្ច។ កើតទុក្ខយ៉ាងណា ក៏អាចកើតបាន តែមិនអាចទុកខ្លួនឯងចោលជាដាច់ខាត។ មានជំនឿជានិច្ចថាខ្លួនឯងជាមនុស្សខ្លាំង ខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ប្រឆាំងព្យុះជីវិតមួយនេះ ហើយឆាប់ៗនេះអ្វីៗនឹងប្រសើរឡើង។
ខាងក្រោមជាឃ្លាប្រយោគ ទុកដាស់តឿនខ្លួនឯង និងលើកទឹកចិត្តខ្លួនឯង ដើម្បីជម្នះភាពទុក្ខលំបាក៖
“ខ្ញុំជាមនុស្សរឹងមាំ រឿងប៉ុនៗហ្នឹង ធ្វើអីខ្ញុំមិនបានទេ”
“ខ្ញុំមានសមត្ថភាពខ្លាំងជាងអ្វីដែលខ្ញុំធ្លាប់គិតពីមុន”
“ខ្ញុំធ្លាប់ឆ្លងកាត់ឧបសគ្គជាច្រើនរួចមកហើយ ហើយពេលនេះខ្ញុំនឹងឆ្លងវាឱ្យផុតម្ដងទៀត”
“ខ្ញុំដឹងថាមានរឿងដ៏មានតម្លៃខ្លាំងណាស់ដែលខ្ញុំអាចរៀនសូត្របានក្នុងបញ្ហានេះ ទោះបីជាពេលនេះខ្ញុំមិនទាន់យល់អំពីមេរៀនទាំងនោះក៏ដោយ”
“ខ្ញុំធ្លាប់សាងកំហុស ប៉ុន្តែខ្ញុំមិនមែនជាកំហុសនោះទេ ខ្ញុំជឿជាក់ថា ខ្ញុំអាចផ្លាស់ប្ដូរឱ្យល្អជាងមុន”
“ខ្ញុំជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការសម្រេចចិត្ត”
“ខ្ញុំជាមនុស្សម្នាក់ដែលអាចដោះស្រាយបញ្ហាខ្លួនឯងបាន ទោះមិនបានភ្លាមៗក៏ដោយ”

គួរចងចាំរឿងសំខាន់មួយទៀតថា យើងមិនមែនរស់នៅតែម្នាក់ឯងឡើយ។ បើពិបាករ៉ាប់រងណាស់ យើងអាចសុំជំនួយពីមនុស្សជិតស្និទ្ធ មិត្តភក្តិ ឬគ្រួសារ។ កុំទាញយកការទទួលខុសត្រូវធំពេកសម្រាប់ខ្លួនឯង។ នេះគឺជាវិធីមួយដ៏ល្អបំផុត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ពេលណាអស់សង្ឃឹម ចូរទន្ទេញឃ្លាទាំងនេះដើម្បីបន្តដំណើរជីវិតទៅមុខទៀត
ចុចអាន៖ “ថប់បារម្ភ” ជាជំងឺគួរឲ្យខ្លាច មិនចាញ់ជំងឺ “បាក់ទឹកចិត្ត”
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


