Connect with us

KPT+

បណ្ដាញសង្គម ធ្វើឲ្យរឹតត្បិតសេរីភាពផ្លូវចិត្ត សាកល្បងបន្សាបជាតិពុលតាមវិធីនេះ

បានផុស

នៅ

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម អាចមានផលប៉ះពាល់ទាំងផ្លូវកាយនិងផ្លូវចិត្ត ដូចជាការផ្តល់ព័ត៌មានហួសហេតុ ការរំញោចអារម្មណ៍ខ្ពស់ រួមទាំងត្រូវគេមើលងាយ ឬរិះគន់។

ដូច្នេះការបន្សាបជាតិពុលក្នុងសង្គម (Social Detox) គួរតែត្រូវបានធ្វើឡើង​ ដើម្បីព្យាបាលផល​ប៉ះពាល់​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយសង្គម។ ដោយកាត់បន្ថយការប្រើប្រាស់​ឲ្យ​តិច កាត់បន្ថយការបង្ហាញព័ត៌មាន​ជាតិពុល ពីប្រព័ន្ធផ្សព្វផ្សាយសង្គម និង​ស្តារស្មារតីឡើងវិញ។

វិធី​បន្សាប​ជាតិ​ពុល​ក្នុង​បណ្ដាញសង្គម​ដោយ​ខ្លួនឯង

វេជ្ជបណ្ឌិត Chawit Tanveerachaisakul មកពីមន្ទីរពេទ្យជូឡាឡុងកន​ បានបញ្ជាក់ពីវិធី​ធ្វើបន្សាបជាតិពុលនៅ​ក្នុង​សង្គម​ដោយ​ខ្លួនឯង​ដូចខាងក្រោម៖

បិទ​រាល់​ការ​ជូន​ដំណឹង​កំឡុង​ពេល​សម្រាក​នេះ ​ខួរក្បាល​មាន​ប្រតិកម្ម​ចំពោះការជូន​ដំណឹង​ អំពី​សំឡេង​និង​រំញ័រ។ ដែល​បណ្តាល​ឲ្យ​រាងកាយ ​ពិនិត្យ​មើលការជូនដំណឹងរបស់ទូរស័ព្ទ​ឲ្យ​បាន​ទៀងទាត់។ ហើយ​បង្ក​ឲ្យ​មាន​ការ​ថប់បារម្ភ​ និង​បង្កើន​ការ​ភ័យខ្លាច​ក្នុង​ការ​នៅ​ម្នាក់ឯង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណត់​ពេលវេលា​ដើម្បី​ប្រើ​ទូរស័ព្ទ កំណត់​ពេល​ប្រើប្រាស់​ទូរស័ព្ទ​​ និងប្រព័ន្ធផ្សព្វផ្សាយ​សង្គម​របស់​អ្នក​ ដូចជា​ឈប់​សម្រាក​រៀងរាល់ ៣០ នាទី ​ឬកំណត់​ពេលវេលា ៥-១០ នាទីម្តង។

ជា​រៀងរាល់ថ្ងៃឈប់សម្រាក ត្រូវរស់នៅដោយគ្មានអ៊ីនធើណេត ថ្ងៃ​ឈប់​សម្រាក​គឺ​ជាពេលវេលាដ៏ល្អឥតខ្ចោះ ​ដើម្បី​សម្រាក​និងរស់នៅដោយគ្មាន​អ៊ីនធឺណិត និងប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​តិច​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដូច្នេះ​រាងកាយ​និងខួរក្បាល​អាចសម្រាកបានល្អ។

ស្រូប​យក​បរិយាកាស​ក្រៅ​អ៊ីនធឺណិត ​ដោយ​បិទ​ទូរស័ព្ទ ការ​រស់នៅ​ក្រៅ​បណ្ដាញ ការ​ចៀសវាង​​បង្ហោះ​រូបភាព​ឬ​ឋានៈ​នៅ​លើ​បណ្ដាញ​សង្គម ​និង​ការ​ធ្វើ​សកម្មភាព​ក្រៅ​អេក្រង់ ​ដូចជា​ការ​អាន ​ការ​ធ្វើដំណើរ ​ការ​ជជែក​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ។ ចំណាយ​ពេល​ជាមួយ​សាច់ញាតិ​ឬ​គ្រួសារ ដើម្បី​ទទួល​បាន​បទពិសោធន៍​ពេញលេញ​ ក្រៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។

គ្រប់គ្រង​ខ្លឹមសារ​នៃ​ព័ត៌មាន​ដែល​ទទួល​យក​បាន​ ជ្រើសរើស ដើម្បីទទួលបានព័ត៌មាន​ពីប្រភព​ដែល​អាចទុកចិត្តបាន។ កាត់បន្ថយដើរតាមអ្នកមានឥទ្ធិពលលើយើង ដែលមិនមានផលចំណេញ​លើបណ្តាញសង្គម (Infuencer) ។ ហើយ​ជ្រើសរើសធ្វើតាម តែអ្នកដែលធ្វើ​ឲ្យ​យើងមានអារម្មណ៍ល្អនិងរីករាយ។

ឈប់លេងទូរស័ព្ទមុនពេលចូលគេង ពន្លឺ​ពី​អេក្រង់​ឧបករណ៍ ឬទូរស័ព្ទឆ្លាត ​នឹង​ជួយ​ជំរុញ​ខួរក្បាល​ឲ្យ​ធ្វើការ​កាន់​តែ​ច្រើន​ហើយ​កាត់បន្ថយ​សកម្មភាព​របស់មេឡាតូនីន ដែលធ្វើ​ឲ្យ​ពិបាកគេង។

ដំបូន្មាន​ពី​វេជ្ជបណ្ឌិត

ប្រសិនបើ​យើង​បាន​ធ្វើការ​បន្សាបជាតិពុលក្នុងសង្គម​ ដូច​ការណែនាំ​ខាងលើ​ហើយ​ នៅតែ​មាន​អារម្មណ៍​ថា​ខ្លួនឯង​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ ដូចជា​អារម្មណ៍​តានតឹង ​ស្តាយ​ក្រោយ ឬធ្លាក់ទឹកចិត្តអស់​រយៈ​ពេល​ជា​យូរ។ អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​ជាមួយ​អ្នក​ចិត្តសាស្ត្រ​ ឬ​ផ្នែក​វិកលចរិត​ជាបន្ទាន់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្វើម៉េចឆ្ពោះទៅមុខ ទាំងដែលគ្មានអ្នកណាគាំទ្រយើង?

ចុចអាន៖ធ្លាប់មានអារម្មណ៍ល្ហិតល្ហៃ ខួរក្បាលប្រែជាទទេស្អាតភ្លាមៗដែរទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២១ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម