KPT+
ធ្លាប់មានអារម្មណ៍ល្ហិតល្ហៃ ខួរក្បាលប្រែជាទទេស្អាតភ្លាមៗដែរទេ?
ភាពល្ហិតល្ហៃគឺជាស្ថានភាពមួយដែលខ្វះការលើកទឹកចិត្ត គ្មានគោលដៅក្នុងជីវិត ឬអារម្មណ៍ប្រែជាទទេស្អាត មិនចង់ធ្វើអ្វីទាំងអស់។ នេះជាបញ្ហាសុខភាពផ្លូវចិត្តទូទៅ ជាពិសេសនៅក្នុងកំឡុងពេលកូវីដ ដែលកម្រិតនេះគឺខុសពីធម្មតា ឬជំងឺងាយនឹងអស់កម្លាំង ធ្លាក់ទឹកចិត្តតែម្ដង។

មូលហេតុនៃភាពទទេស្អាតក្នុងខួរក្បាល
វេជ្ជបណ្ឌិត chavit tanweerachaisakul មកពីមន្ទីរពេទ្យជូឡាឡុងកន ប្រទេសថៃ បាននិយាយថា វាបណ្ដាលមកពីអារម្មណ៍នឿយហត់ ព្យាយាមធ្វើអ្វីមួយជាយូរមកហើយ ប៉ុន្តែមិនអាចផ្លាស់ប្ដូររឿងដែលធ្វើនោះបាន។
រោគសញ្ញានៃភាពទទេស្អាត
– មានអារម្មណ៍ធុញទ្រាន់ ប៉ុន្តែមិនមែនតប់ប្រមល់ខ្លាំងឡើយ គឺនៅមានអារម្មណ៍ថាចង់ធ្វើអ្វីជាច្រើន ប៉ុន្តែគ្រាន់តែគ្មានអារម្មណ៍ នឹងធ្វើ ឬធុញគ្រប់យ៉ាងតែម្ដង។
-លែងមានអារម្មណ៍សប្បាយ ដូចជាសុខៗប្រែជាសោកសៅ ឬពោរពេញដោយអារម្មណ៍ទុកព្រួយខ្លាំង។
-មានអារម្មណ៍ថាជីវិតគ្មានគោលបំណង ប៉ុន្តែមិនអស់សង្ឃឹម។ ការសិក្សារៀនសូត្រ ការងារ គឺលែងពេញលេញដូចអ្វីដែលធ្លាប់ធ្វើពីមុនមក។

វិធីដោះស្រាយជាមួយភាពទទេស្អាត
-ព្យាយាមធ្វើសកម្មភាពសប្បាយៗ ដូចជារៀនភាសា ឬរៀនជំនាញថ្មីសម្រាប់ខ្លួនឯង។
-កំណត់គោលដៅតូចៗនៅក្នុងជីវិត និងយកឈ្នះលើវា ដូចជាការកំណត់គោលដៅសម្រាប់រៀបចំបន្ទប់ឡើងវិញ ឬមានផែនការសម្រកទម្ងន់ជាដើម។
-ស្វែងរកពេលវេលាដើម្បីធ្វើសកម្មភាពដែលអ្នកចូលចិត្ត ដោយបែងចែកពេលវេលាផ្ទាល់ខ្លួន ហើយគ្មានការរំខានពីនរណាម្នាក់ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត ។
-នៅឲ្យឆ្ងាយពីមនុស្សអវិជ្ជមាន មនុស្សកេងចំណេញលើយើង និងមនុស្សនាំតែភាពមិនល្អ ក្ដៅក្រហាយឲ្យយើង។ ធ្វើដូចនេះ ទើបអារម្មណ៍របស់អ្នក អាចធូរស្បើយមកធម្មតាវិញ ចំណែកខួរក្បាលក៏ប្រែជាមានតែរឿងល្អៗចូលមកដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


