Connect with us

KPT+

ឯកាយូរពេក អាចបង្កបញ្ហាច្រើនមុខ

បានផុស

នៅ

ភាពឯកា មិនមែន​គ្រាន់តែ​ជាស្ថានភាព​ម្នាក់ឯង នោះទេ ប៉ុន្ដែ​វា​ជា​បញ្ហា​នៃ​ទំនាក់ទំនង​រឹងមាំ។ អ្នកមាន​ទំនាក់ទំនង​រឹងមាំ ភាគច្រើន​សប្បាយ​រីករាយ សុខភាព​ល្អ និង​បង្កើត​លទ្ធផល​ល្អៗ។ ចំណែក​អ្នក​គ្មាន​ទំនាក់ទំនង​រឹងមាំ ភាគច្រើន​មាន​អារម្មណ៍​ឯកា បាក់ទឹកចិត្ត និង​យល់​ខុស​លើ​បញ្ហា​មួយ​ចំនួន។

បើតាម​គេហទំព័រ​វេជ្ជសាសាស្ត្រ WebMD ភាពឯកា បង្កបញ្ហា​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​ជាច្រើន ដូចខាងក្រោម៖

១. ប្រព័ន្ធការពារ​ចុះខ្សោយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅឯកា​យូរ ​អាច​ធ្វើឲ្យ​ប្រព័ន្ធ​ការពារ​​​​ពិបាក​ប្រឆាំង​នឹង​ជំងឺ។ នេះដោយសារ​ភាពឯកា ជំរុញ​ការ​ផលិត​អ័រម៉ូន​មួយ​ចំនួន​ក្នុង​រាងកាយ នៅពេល​យើង​ស្ត្រេស ហើយ​អ័រម៉ូន​ទាំង​នោះ ប៉ះពាល់​ដល់​ដំណើរការ​​​ប្រព័ន្ធ​ការពារ។

២.សុខភាព​បេះដូង​ខ្សោយ

ពេល​យើង​ឯកា​ក្នុង​ជីវិត កាន់តែ​យូរ ការ​ប៉ះពាល់​លើ​សុខភាព​បេះដូង​របស់​យើង ក៏កាន់តែ​ខ្លាំងដែរ ដោយ​វាបណ្ដាល​មកពី​កម្រិត​សម្ពាធឈាម​ខ្ពស់ កូលេស្ដេរ៉ូល​មិនល្អ និង​ជំងឺធាត់។ ស្ត្រី ដែល​ឯកា អាច​កើតជំងឺ​សរសៃឈាម​បេះដូង ដោយសារ​តែបញ្ហា​បាក់ទឹកចិត្ត ជក់បារី និង​មិនហាត់ប្រាណ ពេលនៅ​ម្នាក់​ឯង។

៣. បាក់ទឹកចិត្ត

Unhappy lonely depressed asian woman on sofa at home – One More Child

នៅពេល​យើង​ឯកា ភាគច្រើន យើងចាប់ផ្ដើម​មាន​អារម្មណ៍​មិន​ល្អ​អំពី​ជីវិត និង​បាក់ទឹកចិត្ត ហើយ​បញ្ហា​នេះ កាន់តែ​ធ្វើឲ្យ​យើង​មាន​អារម្មណ៍ កាន់តែ​អាក្រក់​ថែមទៀត។ ប្រសិនយើង​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ បន្ដ​រហូត​ដល់ ២​សប្ដាហ៍ ដែលរួមមាន អារម្មណ៍​ធ្លាក់ចុះ អស់សង្ឃឹម មិន​ចាប់អារម្មណ៍​នឹង​អ្វីដែល​យើង​ធ្លាប់​សប្បាយ ខ្សោយ​ថាមពល គេងមិនលក់ ឬចំណង់អាហារ​ប្រែប្រួល យើង​គួរជួប​គ្រូពេទ្យ ដើម្បី​ពិគ្រោះ​យោបល់។

៤. ឡើងគីឡូ

នៅពេល​ឯកា យើង​ទំនង​ជាឡើង​ទម្ងន់​ជាងមុន ហើយ​នេះដោយសារ​យើង​ញ៉ាំច្រើន​ជាងធម្មតា រួមជាមួយ​អាហារ​សម្បូរ​កាឡូរីខ្ពស់ និង​មិន​បាន​ហាត់ប្រាណ​ថែមទៀត។ ស្ថានភាព​នេះ អាច​ធ្វើឲ្យ​យើង​មាន​អារម្មណ៍​មិនល្អ​កាន់តែ​ខ្លាំង ហើយ​អាច​វិវត្ត​ជា​ជំងឺ​លើសឈាម បេះដូង និង​ទឹកនោមផ្អែម។

៥. គេងមិនលក់ស្កប់ស្កល់

Shutterstock

នៅពេល​ឯកា យើង​តែងតែ​គិតច្រើន ឬនៅលេង​ទូរស័ព្ទ កុំព្យុទ័រ ដូច្នេះ​យើង​មិនងាយ​គេង​លក់ និង​គេងលក់​បាន​ស្កប់ស្កល់​នោះទេ។ បញ្ហា​នេះ ប៉ះពាល់​ដល់​ការ​ផ្ដោត​អារម្មណ៍​លើ​ការសិក្សា និង​ការងារ​របស់​យើង នៅពេល​ថ្ងៃ។ ជាងនេះទៅទៀត បញ្ហា​គេង​មិន​លក់ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម លើសឈាម បេះដូង បាក់ទឹកចិត្ត និង​ធាត់។

៦. ប៉ះពាល់​ខួរក្បាល

សមត្ថភាព​ដោះស្រាយ​បញ្ហា និង​ចងចាំ​របស់​យើង អាច​រងការ​ប៉ះពាល់ ប្រសិន​បើ​យើង​ឯកា កាន់តែ​យូរទៅ។ នេះដោយសារ​តែ​ការ​វិវត្ត​វ័យ​របស់​យើង ហើយ​វាក៏​បណ្ដាល​ឲ្យ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង Alzheimer’s ផងដែរ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ គ្មានទេអារម្មណ៍ឯកា បើចេះតិចនិក ៤យ៉ាងនេះ

ចុចអាន៖ គន្លឹះ​ងាយ​ៗ ៦ យ៉ាងវាយយក​ឈ្នះរយៈពេល​​ឯកា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

សន្តិសុខសង្គម៤៦ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៣ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

Sokha Hotels

ព័ត៌មានពេញនិយម