ព័ត៌មានអន្ដរជាតិ
សុភមង្គល អាមេរិក ធ្លាក់ចុះយ៉ាងគំហុក ខណៈប្រជាជនផ្ដើមទម្លាប់ញ៉ាំអាហារបែបឯកា
របាយការណ៍ប្រចាំឆ្នាំ ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបានធ្លាក់ចុះដល់ចំណាត់ថ្នាក់សុភមង្គលទាបបំផុតដែលមិនធ្លាប់មាន ដោយសារតែការកើនឡើងនៃចំនួនជនជាតិអាមេរិកជាច្រើន ងាកមកទម្លាប់ញ៉ាំអាហារតែម្នាក់ឯង។
ចំណែក ហ្វាំងឡង់ ជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុភមង្គលបំផុតក្នុងពិភពលោក សម្រាប់រយៈពេល៨ឆ្នាំជាប់គ្នា នៅក្នុងរបាយការណ៍សុភមង្គលពិភពលោក ដោយសារតែប្រព័ន្ធសុខុមាលភាពដ៏រឹងមាំ សម្រាប់ការជំរុញអារម្មណ៍របស់អ្នកស្រុក។
សម្រាប់ អាហ្វហ្គានីស្ថាន ដែលញាំញីដោយគ្រោះមហន្តរាយមនុស្សធម៌ ចាប់តាំងពីក្រុមតាលីបង់បានគ្រប់គ្រងឡើងវិញនៅឆ្នាំ ២០២០ ជាថ្មីម្តងទៀត បានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមិនសប្បាយចិត្តបំផុតនៅក្នុងពិភពលោក។

ដោយឡែក ងាកមកាន់សហរដ្ឋអាមេរិកឯនោះវិញបានធ្លាក់មកនៅចំណាត់ថ្នាក់ទី២៤ ដែលជាពិន្ទុទាបបំផុតរបស់ខ្លួនចាប់តាំងពីរបាយការណ៍នេះត្រូវបានចេញផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ ២០១២ នៅពេលដែលវាបានកត់ត្រាការបង្ហាញខ្ពស់បំផុតរបស់ខ្លួននៅលេខ ១១ ។
អ្នកនិពន្ធបាននិយាយថា ចំនួនអ្នកញ៉ាំអាហារតែម្នាក់ឯងនៅសហរដ្ឋអាមេរិកបានកើនឡើង ៥៣ ភាគរយក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ដោយកត់សម្គាល់ថា ការចែករំលែកអាហារគឺមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយសុខុមាលភាព។
របាយការណ៍បាននិយាយទៀតថា នៅឆ្នាំ ២០២៣ប្រហែល ១ ក្នុងចំណោម ៤ នាក់ ជនជាតិអាមេរិកបានរាយការណ៍ថា ញ៉ាំអាហាររបស់ពួកគេតែម្នាក់ឯងកាលពីថ្ងៃមុន។ ជាពិសេស ការកើនឡើងនៃចំនួនមនុស្សដែលញ៉ាំតែម្នាក់ឯង គឺជាហេតុផលមួយសម្រាប់ការថយចុះសុខុមាលភាពនៅក្នុងសហរដ្ឋអាមេរិក។
របាយការណ៍ក៏បានកត់សម្គាល់ផងដែរថា សហរដ្ឋអាមេរិកគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនដែលឃើញការកើនឡើងនៃអ្វីដែលគេហៅថា ការស្លាប់ដោយភាពអស់សង្ឃឹម ពីការធ្វើអត្តឃាត ឬការប្រើប្រាស់សារធាតុញៀន នៅពេលដែលការស្លាប់ទាំងនោះកំពុងធ្លាក់ចុះនៅក្នុងប្រទេសភាគច្រើន។
របាយការណ៍នេះបានស្ទង់មតិមនុស្សទូទាំងពិភពលោកក្នុងឆ្នាំ ២០២២ ដល់ ២០២៤ មុនពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ មានការរង្គោះរង្គើលើកិច្ចការជាតិ និងពិភពលោក ចាប់តាំងពីការវិលត្រឡប់មកកាន់សេតវិមានក្នុងខែមករា។
យ៉ាងណាមិញ ចំណាត់ថ្នាក់សុភមង្គល គឺផ្អែកលើការវាយតម្លៃជាមធ្យមរយៈពេលបីឆ្នាំរបស់បុគ្គលម្នាក់ៗអំពីការពេញចិត្តក្នុងជីវិត ក៏ដូចជាផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ការគាំទ្រសង្គម អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ សេរីភាព សប្បុរសធម៌ លទ្ធិប្រជាធិបតេយ្យដំណើរការបានល្អ ការបោះឆ្នោតដោយសេរី ការនិយាយដោយសេរី កម្រិតទាបនៃអំពើពុករលួយ ហើយទាំងអស់នេះបានបង្ហាញឲ្យឃើញពីការព្យាករណ៍កម្រិតខ្ពស់នៃសុខុមាលភាពជាតិ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ហ៊ានចាយលុយទិញអត់ ស្ត្របឺរី ជប៉ុន មួយផ្លែជិត២០ដុល្លារ កំពុងល្បីនៅ អាមេរិក

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ