KPT+
របៀបរៀបចំខ្លួន សម្រាប់អ្នកដំណើរតាមជើងហោះហើរ ក្នុងយុគសម័យកូវីដ-១៩
ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ការរៀបចំ និងការថែទាំខ្លួនឯង ក្នុងពេលហោះហើរ បានផ្លាស់ប្ដូរជាងបណ្ដាឆ្នាំមុនៗទៅទៀត។ ខណៈប្រទេសខ្លះ កំពុងបើកវិស័យទេសចរណ៍ជាបណ្ដើរៗទៅហើយ ក្នុងនាមជាអ្នកដំណើរលើអាកាស អ្នកគួរក៏ត្រៀមខ្លួននិងរៀបចំឲ្យបានល្អបំផុត មុនពេលឡើងយន្តហោះ។

វេជ្ជបណ្ឌិត Pattama Tambon Worapanich មជ្ឈមណ្ឌលគ្លីនិកជំងឺអាសន្នរោគ នៃមន្ទីរពេទ្យជូឡាឡុងកន បានផ្តល់ដំបូន្មានអំពីរបៀបរៀបចំខ្លួន សម្រាប់ការធ្វើដំណើរ ក្នុងសម័យកូវីដ មានដូចខាងក្រោម៖
១ ពិនិត្យព័ត៌មាន និងវិធានការធ្វើដំណើរតាមខេត្តនីមួយៗឲ្យបានលម្អិត។ ក្នុងករណីធ្វើដំណើរទៅបរទេស អ្នកគួរពិនិត្យមើលតម្រូវការរបស់ប្រទេសនោះ មុននឹងធ្វើដំណើរ។ ចៀសវាងនាំឲ្យខកជើងឥតអាសាបង់ ខាតទាំងលុយកាក់ ថែមទៀតផង។
២ រៀបចំឯកសារដែលត្រូវការ សម្រាប់ការធ្វើដំណើរ ដូចជាប័ណ្ណចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ឬលទ្ធផលតេស្តរកកូវីដ ពាក់ម៉ាសគ្របមុខរគ្រប់ពេលវេលា រួមទាំងការរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់ ១-២ ម៉ែត្រ គ្រប់ពេលនៅក្នុងព្រលានយន្តហោះ ឬតាមរថយន្ត។
៣ ចុះឈ្មោះជាមុនតាមរយៈបណ្តាញអនឡាញ ដើម្បីកាត់បន្ថយទំនាក់ទំនងរវាងបុគ្គល។
៤ ពេលនៅលើយន្តហោះ អ្នកគួរតែពាក់ម៉ាសគ្រប់ពេល។ ប្រសិនបើធ្វើដំណើរចម្ងាយខ្លី ជៀសវាងការញ៉ាំនិងផឹក។ យោងតាមគោលនយោបាយអាកាសចរណ៍។ ប្រសិនបើការធ្វើដំណើរចំណាយពេលយូរ ដូចជាទៅក្រៅប្រទេស ម៉ាសមុខអាចនឹងត្រូវដកចេញ មានតែពេលញ៉ាំឬផឹកប៉ុណ្ណោះ ហើយដាក់វាវិញយ៉ាងឆាប់រហ័ស ពេលអ្នកញ៉ាំចប់។

៥ ក្នុងករណីធ្វើដំណើរក្នុងប្រទេស ត្រូវចុះឈ្មោះធ្វើដំណើរទៅតាមខេត្តនីមួយៗ តាមបណ្ដាញអនឡាញ ឬស្កែន QR Code តាមវិធានការខេត្តនីមួយៗ។ ប្រសិនបើធ្វើដំណើរទៅបរទេស ដើម្បីចូលរួមអនុវត្តតាមច្បាប់ធ្វើដំណើរ របស់ប្រទេសនោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយបើកប្រទេសទូទាំងពិភពលោក កន្លែងទេសចរណ៍ល្បីៗទាំងនេះ មិនគួររំលងឡើយ
ចុចអាន៖ស្រ្តេស តប់ប្រមល់ខ្លាំង សាកល្បងយុទ្ធសាស្ត្រនេះ ដើម្បីយកសុភមង្គលមកឲ្យជីវិត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


