Connect with us

KPT+

ក្រោយបើកប្រទេសទូទាំងពិភពលោក កន្លែងទេសចរណ៍ល្បីៗទាំងនេះ មិនគួររំលងឡើយ

បានផុស

នៅ

ថ្មីៗនេះ Lonely Planet បានបោះពុម្ពផ្សាយលើកទី ១៧ របស់ខ្លួន ដោយរាយបញ្ជីទិសដៅល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២២។

នេះគឺជា​ប្រទេសល្អបំផុតទាំង ១០ សម្រាប់ការធ្វើដំណើរ

១ Egypt

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អេហ្ស៊ីបគឺជាផ្ទះរបស់ពីរ៉ាមីត Giza ដែលជា​អច្ឆរិយ​មួយ​ក្នុងចំណោម​អច្ឆរិយ ទាំង ៧ របស់ពិភពលោក។ អេហ្ស៊ីប​ត្រូវបាន​ស្គាល់​ដោយ​ទន្លេនីល​​ ដែល​ហូរខ្លាំង មាន​កំណប់​បុរាណ ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ វាលខ្សាច់​ដ៏​ធំ ព្រះអាទិត្យ​ក្ដៅ និង​ឆ្នេរ​ត្រជាក់។

២ Malawi

Malawi នៅជាប់នឹងប្រទេស​ជិតខាងធំៗ​ដូចជា Mozambique and Tanzania។ វាជា​កំណប់​ទ្រព្យ​នៃ “បេះដូង​ដ៏​កក់ក្ដៅ​របស់​ទ្វីប​អាហ្រ្វិក” ដែល​មាន​បឹង​ម៉ាឡាវីដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​និ ង​ជា​បឹងធំ​ទី ៩ របស់​ពិភពលោក។

៣ Nepal

គឺជាទឹកដីនៃប្រជាជន​ដែល​មាន​ភាពរួសរាយរាក់ទាក់ និង​ទាក់ទាញ ជាទីដែលអាទិទេព ប្រមូល​ផ្ដុំ​ និង​ប្រាសាទ​ដ៏​អស្ចារ្យ វត្តអារាម និង​វិមាន​ប្រវត្តិសាស្ត្រ។ នេះ​គឺ​ជា​ផ្ទះរបស់ Sagarmatha “ព្រះមាតា​នៃ​ពិភពលោក” ។

៤ Oman

The Empty Quarter ជា​វាលខ្សាច់​ដ៏​ធំ​ទូលាយ ដែលមានប្រទេស​អូម៉ង់​និង​យេម៉ែន អារ៉ាប៊ីសាអ៊ូឌីត និង​អារ៉ាប់រួម​ជាប់​ព្រំ​ព្រទល់​គ្នា។ នោះជាប្រទេសចំនួន ៤​ ក្នុង​ពេល​តែ​មួយ​ ដើម្បី​ឲ្យ​អ្នក​ទស្សនា​មិន​ខាត​ប្រាក់​ច្រើន ​ទៅ​ប្រទេស​ផ្សេងៗ។

៥ Anguilla

Anguilla មាន​ឆ្នេរដ៏ស្រស់បំព្រង ​ជាកន្លែង​ទាក់ទាញដ៏​ធំបំផុតរបស់កោះ​នេះ លាយឡំ​ជាមួយ​នឹង​អ្នក​ស្រុក​រួសរាយ​រាក់ទាក់ ។ ទីនោះមានកន្លែងជ្រមុជ​ទឹក​នៅលើថ្មប៉ប្រះទឹក​ ដែល​ពោរពេញ​ទៅ​ដោយត្រី​និង​បំណែក​បាក់បែក។ ជាពិសេស​ភ្ញៀវអាច​ទទួលទានអាហារ​នៅភោជនីយដ្ឋាន​ដ៏​ល្អលើ​កោះ និង​ការរុករក​វិចិត្រសាល​សិល្បៈ និង​សារមន្ទីរ។ អ្នក​ក៏អាចជិះសាឡាង ឬ​យន្តហោះ​ខ្នាត​តូច ហើយ​ធ្វើដំណើរ​មួយ​ថ្ងៃដើម្បីរុករកកោះ St. Barts ដែល​នៅ​ជិត​នោះ។

៦ Slovenia

ចាប់តាំងពីប្រទេសនេះ ​ទទួលបានឯករាជ្យនៅឆ្នាំ ១៩៩១ ទីតាំងយុទ្ធសាស្ត្រ និងនៅ​ជិត​អឺរ៉ុប​កណ្ដាល​បាន​អនុញ្ញាត​ឲ្យ​វិស័យ​ទេសចរណ៍​របស់​ខ្លួនរីកចម្រើន ។ សរុបមក វាជាគោលដៅប្រកបដោយផាសុកភាព សុវត្ថិភាព និង​ទាក់ទាញ​ដល់​ភ្ញៀវ​ដែល​បានទៅ។

៧ Belize

ស្ថិតនៅ​ភាគខាងត្បូងនៃឧបទ្វីប Yucatan របស់​ប្រទេស​ម៉ិកស៊ិក ទីក្រុង Belize គឺ​ជា​កន្លែង​កម្សាន្ត​ដ៏​ស្រស់​ស្អាត​នៅការ៉ាប៊ីន ដែល​អ្នក​ទេសចរ​អាច​សម្រាក​នៅ​លើ​ឆ្នេរ​ខ្សាច់​ស ជ្រមុជ​ទឹក​នៅ​ក្នុង​ថ្ម​ប៉ប្រះទឹក​ដ៏​ធំបំផុតរបស់អឌ្ឍគោលខាងលិច ដើរកាត់ព្រៃខៀវស្រងាត់ និងរុករកការផ្សងព្រេងផ្សេងៗ។ កោះ Cayes និងផ្កាថ្មរាប់រយ ក៏ជាកន្លែងដ៏ល្អបំផុត ជាមួយ​នឹង​ឆ្នេរ​ដ៏​ស្រស់ស្អាត និង​កន្លែងមុជទឹក​លំដាប់​ពិភពលោក​ សម្រាប់​អ្ន​កចូលចិត្ត​ដំណើរផ្សងព្រេង។

៨ Mauritius

ទីកន្លែងនោះ​សំបូរ​មនុស្ស​រស់នៅ​ចម្រុះ​ជាតិ​សាសន៍ និង​គ្រប​ដណ្តប់​នៅ​ក្នុង​ទីលាន​វាយ​កូនហ្គោល​ដ៏អស្ចារ្យ កីឡាទឹកជាច្រើន ការ​ឡើង​ភ្នំ បរបាញ់ មើល​បក្សី រមណីយដ្ឋាន​ដ៏​ប្រណិត រាជធានី​អាណានិគម​ចាស់ អាហារ​សណ្ឋាគារ​លំដាប់​ផ្កាយបី និងផ្កាយបួន ដែលជាកន្លែងមួយ​ក្នុងចំណោម សួន​រុក្ខសាស្ត្រ​ល្អ​បំផុត​របស់ពិភពលោក បារឆ្នេរដ៏​ស្រស់ស្អាត តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការយូណេស្កូ ដែល​ជា​ផ្លូវ​ប្រណាំងសេះចំណាស់ជាងគេ​បំផុត​មួយ និង​ការ​ទស្សនា​ដ៏​អស្ចារ្យ ដូចដែល​បាន​ដកស្រង់ដោយ​សារព័ត៌មាន CNN ។

៩ Norway

ន័រវេសជាប្រទេសដែលមាន​កន្លែងទស្សនាជាច្រើន ជាពិសេស​មនុស្ស​រួសរាយ​រាក់ទាក់ ។ ចាប់​ពីការជិះស្គី និងខ្លាឃ្មុំប៉ូល រហូតដល់ភ្នំភ្លើង និងភ្នំដ៏ស្រស់ស្អាត ដែល​អាច​បំពេញចិត្ត​អ្នក​ទស្សនា​គ្រប់ប្រភេទ។ ន័រវេសត្រូវបានបោះឆ្នោតជ្រើសរើស​ជាប្រទេស​ដែល​មាន​សុភមង្គល​បំផុត នៅលើពិភពលោកក្នុងឆ្នាំ ២០១៧ ដែលត្រូវបានវិនិច្ឆ័យលើកត្តារួម មានការថែទាំ សេរីភាព ភាពសប្បុរស ភាពស្មោះត្រង់ សុខភាព ប្រាក់ចំណូល និងអភិបាលកិច្ចល្អ។

១០ កោះ Cook

ធម្មជាតិគឺជាចំណុចទាក់ទាញដ៏ធំនៅទីនេះ ចាប់ពីឆ្នេរដែលមានដើមត្នោត និងថ្មប៉ប្រះទឹកចម្រុះពណ៌​ដែលសំបូរទៅដោយជីវិតសត្វសមុទ្រ រហូតដល់ដំណើរផ្សងព្រេង​ក្នុងទឹក រុករករូងភ្នំ និងជិះក្បូនតាមដងទន្លេ។ អ្នកក៏នឹងរកឃើញនូវឱកាស​ជាច្រើនដើម្បីស្វែងយល់​ពីវប្បធម៌របស់កោះ Cook ដែលជាការលាយបញ្ចូលគ្នា​ នៃបេតិកភណ្ឌប៉ូលីណេស៊ីបុរាណ និងឥទ្ធិពលអាណានិគមថ្មីៗបន្ថែមទៀត រួមផ្សំជាមួយនឹង​ភាពប្លែកៗ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កាបូបប្រេនលំដាប់អន្តរជាតិ បុគ្គលមានទ្រព្យវាល់លាន ទើបអាចទិញផ្ដាច់មុខបាន

ចុចអាន៖អគារខ្ពស់ជាងគេទាំង ១០ នៅឌូប៉ៃ និងលេចធ្លោទូទាំងពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម