Connect with us

KPT+

អាហារ​ដែល​អាច​ជួយ​បង្កើន​ថាមពល​ខួរក្បាល​និង​ការ​ចងចាំ​បាន​ល្អ

បានផុស

នៅ

ខួរក្បាល​គឺ​ជា​ម៉ាស៊ីន​សរីរាង្គ​ដ៏​ស្មុគស្មាញ​ និង​ត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្រើន​ ដើម្បី​ដំណើរការ​បាន​ល្អ។ ដូច្នេះត្រូវ​ចេះ​ទទួលទាន​​អាហារ​ដែល​អាច​ថែទាំ​ខួរក្បាល និង​បង្កើន​សមត្ថភាព​ខួរក្បាល​ឲ្យ​កាន់​តែ​ប្រសើរ។

១. ផ្កា​ខាត់ណា​ខៀវ ( Broccoli )

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្កា​ខាត់ណា​ខៀវ​មាន​សារធាតុ Choline ខ្ពស់​ ដែល​ជួយ​ជំរុញ​ដល់​ការ​លូតលាស់​នៃ​កោសិកា​ខួរក្បាល​ថ្មី ​ក៏​ដូចជា​ការ​តភ្ជាប់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ ដែល​ចាំបាច់​សម្រាប់​ខួរ​ក្បាល។ ​ វា​ក៏​សំបូរ​ទៅ​ដោយ​វីតាមីន K ដែល​ជួយ​ជំរុញ​មុខងារ​នៃ​ការ​យល់​ដឹង ​និង​បង្កើន​ការ​ចងចាំ​បាន​ល្អ។

២. រមៀត

រមៀត​មាន​ផ្ទុក​សារធាតុ Curcumin ដែល​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ភ្លេចភ្លាំង។ ការ​ទទួល​ទាន​រមៀត ​ក៏​អាច​ជួយ​ការពារ​ខួរ​ក្បាល​របស់​អ្នក ​ពី​ការ​រលាក​បាន​ដែរ។

៣. ត្រី​សាល​ម៉ុន

ដោយសារ​ខួរក្បាល​មនុស្ស​បង្កើត​បាន​ជា​ខ្លាញ់​ប្រមាណ ៦០% វា​ទាមទារ​ឱ្យ​មាន​អាស៊ីដ​ខ្លាញ់​សំខាន់ៗ​ ដើម្បី​ដំណើរ​ការ​បាន​ល្អ។ ត្រី​សាល​ម៉ុនសំបូរទៅ​ដោយ​ខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​បង្កើន​ថាមពល​ខួរក្បាល។ វា​មាន​ផ្ទុក​អាស៊ីដ docosahexaenoic (DHA) ដែល​អាច​ការពារ​ជំងឺ​ភ្លេចភ្លាំង​បាន។

លើស​ពី​នេះ​ទៅ​ទៀត ​អូមេហ្គា ៣ ជួយ​ការពារ​ការ​រលាក​ និង​ធ្វើ​ឲ្យ​លំហូរ​ឈាម​នៅ​ក្នុង​ខួរក្បាល​មាន​ភាព​ប្រសើរ​ឡើង។

៤. ប៉េងប៉ោះ

ប៉េងប៉ោះ​គឺ​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ ដ៏​មាន​ឥទ្ធិពល​មួយ ​ឈ្មោះ​លីកូប៉ែន​ ដែល​ប្រឆាំង​នឹង​ការ​បំផ្លាញ​រ៉ាឌីកាល់​ដល់​កោសិកា​ខួរក្បាល ​ដែល​ជា​ធម្មតា​រួម​ចំណែក​ដល់​ជំងឺ​វង្វេង​ស្មារតី។ វា​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ផង​ដែរ។

៥. តែបៃតង

តែ​បៃតង​បង្កើន​ការ​តភ្ជាប់​អគ្គិសនី​នៃ​ខួរក្បាល​ ដែល​ជួយ​ធ្វើ​ឱ្យ​មុខងារ​ការ​យល់​ដឹង​ប្រសើរ​ឡើង ​និង​ការពារ​ជំងឺ​វង្វេង។ តែ​បៃតង​ក៏​អាច​ជួយ​បង្កើន​ការ​ចងចាំ​ និង​ការ​ផ្ដោតអារម្មណ៏ ​ ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​វិវត្ត​ទៅ​ជា​ជំងឺ Parkinson ដែល​ទាក់ទង​នឹង​ខួរក្បាល។

៦. សូកូឡាខ្មៅ

សូកូឡា​ខ្មៅ​គឺ​ជា​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង អុកស៊ីតកម្ម​ល្អ​បំផុត​ សម្រាប់​រាងកាយ​ទាំងមូល​ ជា​ពិសេស​ខួរក្បាល​របស់​អ្នក។

ជាតិ​កាហ្វេ​អ៊ីន​របស់​វា​ ដើរ​តួនាទី​យ៉ាង​សំខាន់ ​ក្នុង​ការ​រក្សា​ភាព​វាងវៃ​ខាង​ផ្លូវចិត្ត។  វា​មាន​ផ្ទុក​សារជាតិ flavonoids ដែល​ជួយ​បង្កើន​ចរន្តឈាម​ទៅ​កាន់​ខួរក្បាល ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ កុំឃើញក្រូចឆ្មារ​ពណ៌​​លឿងស្មាន​គ្មាន​វីតាមីនស្មើពណ៌បៃតង អានហើយ​​អាចភ្ញាក់ផ្អើល

ចុចអាន៖ ញ៉ាំអាហារតិច កាឡូរីមិនគ្រប់គ្រាន់ ធ្វើឲ្យ​ប៉ះពាល់សុខភាពច្រើន​យ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កងកម្លាំងឆ្មាំព្រំដែនរដ្ឋ Karen មីយ៉ាន់ម៉ាប្រគល់​ ជនជាតិចិន​​៣៦៥​នាក់​ឱ្យ​​ថៃ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

របាយការណ៍​ចុង​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន ចូលរួមសោកស្តាយចំពោះការបាត់បង់បងប្រុសធំ សម្តេច​តេ​ជោ ហ៊ុន សែន

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម