KPT+
ផែនការនីមួយៗនៃជីវិត អាចជោគជ័យ លុះណាអនុវត្តតាមរបៀបខាងក្រោម
ធ្លាប់មានអារម្មណ៍ថា នឹងត្រូវព្យាយាមកាត់បន្ថយភាពតានតឹងឲ្យបាន? ចង់ហាត់ប្រាណនិងផ្លាស់ប្ដូររបបអាហារឲ្យជោគជ័យ?
ចង់បង្កើតការផ្លាស់ប្ដូរសំខាន់ៗបន្ថែមទៀតនៅក្នុងជីវិត?
មានផែនការតែមិនធ្វើបានច្រើនរឿងណាស់ ជាបញ្ហាដែលគ្រប់គ្នាកំពុងតប់ប្រមល់។ ការផ្លាស់ប្ដូរអាជីពឬចូលក្នុងទំនាក់ទំនងសង្គម ពេលខ្លះក៏មានផែនការល្អតែមនុស្សជាច្រើនមានតែគម្រោងធ្វើមិនដែលបាន មិនយូរប៉ុន្មានវិលទៅរកសភាពដើមវិញ។
ខាងក្រោមជាវិធីជួយដល់របៀបបង្កើតផែនការជីវិតនិងសម្រេចបានជាដំណាក់កាលៗ៖
១ រកមើលអ្វីទៅដែលធ្វើឱ្យការតាំងចិត្តមិនដំណើរការ

នៅពេលដឹងថា ចង់ផ្លាស់ប្តូរអ្វីនិងនៅក្នុងវិស័យណាខ្លះនៃជីវិតដាក់វា ទៅក្នុងនៅក្នុងតារាងហើយកំណត់ថា មួយណាបន្ទាន់មួយណាអាចបន្តពេលក្រោយ។ សួរខ្លួនឯង កត់ទុកនូវអ្វីដែលធ្វើឲ្យបរាជ័យផែនការពីមុនៗ។ ត្រូវកំណត់គុណតម្លៃរបស់ការផ្លាស់ប្ដូរនោះថាបើផ្លាស់បាន នឹងមានអ្វីកើតឡើង។ បើយើងចង់ធ្វើអ្វីមួយព្រោះតែគេប្រាប់ឬរំជើបរំជួលតាមគេឯងមួយពេល យើងនឹងមិនតស៊ូទេ លុះណាយើងប្រាកដថា សកម្មភាពដែលយើងចង់ប្ដូរនោះអាចបំពេញតាមគុណតម្លៃជីវិតនិងភាពផ្ទាល់ខ្លួនរបស់យើង។
២ ក្រឡេកមើលទៅអនាគត
គិតអំពីរបៀបដែលប្រាំឆ្នាំរហូតដល់ ១០ ឆ្នាំយើងចង់ឃើញខ្លួនឯងទៅដល់។ សម្រេចចិត្តថាត្រូវដាក់ពេលវេលាជាអទិភាពលើអ្វី។ ឧទាហរណ៍ប្រសិនបើអ្នកចង់ធ្វើការនៅក្នុងវិស័យថ្មីឥឡូវនេះប្រហែលជាដល់ពេលដែលត្រូវភ្ជាប់ទំនាក់ទំនងបណ្តាញឧស្សាហកម្មនោះ ហើយស្វែងរកបទពិសោធន៍ ជជែកសួរយោបល់ ឬរៀនជំនាញដែលត្រូវការក្នុងផ្នែកនោះ។ ចាត់វិធានការតូចៗដើម្បីបង្កើតការផ្លាស់ប្ដូរធំនាពេលអនាគតព្រោះបើវិធានការណ៍មិនបំបែកមកជាតូចៗទេយើងធ្វើវាមិនបានឡើយ។ លើកទឹកចិត្តខ្លួនឯង ដោយការដើរទៅមុខបានបន្តិចក៏ស្ងើចខ្លួនឯងកុំរង់ចាំទាល់តែដល់គោលដៅ។ )
៣ វាយផ្តួលរាល់ការបិទផ្លូវដែលកើតចេញពីកម្ជិលនិងអស់សង្ឃឹម

នៅពេលមនុស្សយើងមានគម្រោងឆ្ពោះទៅមុខ តែងមានសន្ទុះចិត្តពីដំបូងហើយ បោះបង់ចោលពេលលំបាកៗ។ សូមពិនិត្យមើលក្នុងបញ្ជីនូវអ្វីដែលធ្លាប់រារាំង ហើយកម្ចាត់វាដោយដៃខ្លួន។ ឧទាហរណ៍ចូលចិត្តញាំស្រា ឬដើរលេងអត់ប្រយោជន៍ ចូលចិត្តក្បែរមនុស្សអវិជ្ជមាន ឬគេងមិនចង់ក្រោក។ល។ បន្ទាប់មកធ្វើការកាត់ចោលម្តងមួយចំនួនៗ។ ការប្តេជ្ញាចិត្ត ត្រូវការទំនាក់ទំនងនិងទិដ្ឋភាពថ្មីដែលវិជ្ជមានជាងមុនមកជួយគាំទ្រ។
៤ រៀបចំរចនាសម្ព័ន្ធគាំទ្រ
បង្កើតប្រព័ន្ធនៅក្នុងជីវិត ជារឿងវែងឆ្ងាយតែត្រូវការភាពស្មោះត្រង់។ ចូលរួមកន្លែងហាត់ប្រាណរកមិត្តភ័ក្ដិថ្មី ជជែកហើយធ្វើជាផ្នែកនៃការវិភាគរកចំណេះដឹងថ្មីក្នុងអ្វីដែលយើងមិនធ្លាប់បានឆ្លងកាត់។ ការរៀបចំរចនាសម្ព័ន្ធនៅក្នុងជីវិត ដែលត្រឹមត្រូវ ជួយឲ្យធ្វើតាមផែនការបានហើយមានវិន័យព្រោះយើងបានរៀនសូត្រច្រើននិងចេះបត់បែន។ យើងអាចសុំជំនួយពីអ្នកដទៃដើម្បីបំបាត់ស្ត្រេស បន្តការផ្លាស់ប្តូរដែលខ្លួនចង់ធ្វើតាមរយៈការចែករំលែកការគិតពិត និងស្វែងរកមនុស្សឲ្យបានត្រឹមត្រូវ៕
ប្រែសម្រួល៖ ចម្រើន តារា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


