KPT+
ទីក្រុងទាំង ១០ ជាឋានសួគ៌លើដី ជាប់ឆ្នោតជាកន្លែងរស់នៅល្អបំផុតលើលោក
យោងតាមការស្ទង់មតិរបស់អ្នករស់នៅមកពីទីក្រុងចំនួន ២៧០០០ នៅជុំវិញពិភពលោក ដែលធ្វើឡើងដោយ TimeOut ទីក្រុងទាំង ១០ ខាងក្រោម បានជាប់ឆ្នោតជាទីក្រុងល្អបំផុតក្នុងការរស់នៅសម្រាប់មនុស្សជាតិ ប្រៀបបាននឹងឋានសួគ៌លើដី។ ការបោះឆ្នោតនេះ ធ្វើឡើងដោយវិនិច្ឆ័យលើកត្តាសំខាន់ៗដូចជា ភាពមានការងារធ្វើ ការចំណាយ សន្តិភាពសង្គម និងសុវត្ថិភាពឯកជន។ វារួមមាន៖
១០. ទីក្រុង តូក្យូ (Tokyo) ប្រទេសជប៉ុន

ទីក្រុងតូក្យូមានកេរ្តិ៍ឈ្មោះល្បីល្បាញជាយូរមកហើយអំពីបរិយាកាសរស់នៅល្អ បូករួមទាំងវប្បធម៌ សិល្បៈ សុជីវធម៌ អាហារ បច្ចេកវិទ្យា និងការច្នៃប្រឌិតនានា។ ជាងនេះទៅទៀត ការដឹកជញ្ជូនសាធារណៈនៅតូក្យូ ជាប់ឈ្មោះជាប្រព័ន្ធដែលមានសេវាកម្មល្អបំផុតមួយនៅក្នុងពិភពលោក។ វាជាទីក្រុងគួរឱ្យចង់រស់នៅដែលមនុស្សជាច្រើនតែងតែប្រាថ្នា។
៩. ទីក្រុង ព័រតូ (Porto) ប្រទេសព័រទុយហ្គាល់

ជាទីក្រុងដែលងាយស្រួលសម្រាប់អ្នកថ្មើរជើងប្រុសស្រី គ្រប់ស្រទាប់វ័យ និងមានទីធ្លាសាធារណៈស្រស់ស្អាតបំផុត។ រាប់តាំងពីសួនច្បារ កន្លែងកម្សាន្តជាយក្រុង និងផ្ទះពលរដ្ឋក្នុងទីក្រុង សុទ្ធសឹងតែមានសណ្ដាប់ធ្នាប់ ស្រស់ស្អាត និងទាក់ទាញខ្លាំង ។ ព័រតូ មានហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជិះកង់ ដែលធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងដែលមានការយល់ដឹងពីបរិស្ថាន និងមានភាពរីកចម្រើនផ្នែកអានាម័យសាធារណៈខ្ពស់បំផុត។
៨. ទីក្រុង ថែលឡាវី (Tel Aviv) ប្រទេសអ៊ីស្រាអែល

ទីក្រុងនេះបានក្លាយជារមណីយដ្ឋានឆ្នេរលំដាប់ពិភពលោក និងជាមជ្ឈមណ្ឌលបច្ចេកវិទ្យាពិភពលោកផងដែរ។ នៅទីនេះមនុស្សអាចរីករាយជាមួយនឹងទស្សនីយភាពនៃសមុទ្រមេឌីទែរ៉ាណេដ៏ត្រកាល បូករួមទាំងម្ហូបអាហារ សិល្បៈ និងវប្បធម៌ដែលរក្សាទម្រង់ដើមបានយ៉ាងច្រើន នាំឱ្យវាក្លាយជាទីពេញនិយមសម្រាប់មនុស្សជាតិគ្រប់ច្រកល្ហក។
៧. ទីក្រុង ប្រាក ( Prague) សាធារណរដ្ឋឆេក

ប្រាក ជាប់ជាទីក្រុងប្រវត្តិសាស្ត្រ ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ និងផ្លូវកោងចាស់ៗ គួរជាទីមនោរម្យ។ ទីក្រុងនេះអាចដើរកម្សាន្តបានយ៉ាងត្រជាក់ចិត្ត និងងាយស្រួលសម្រាប់ថ្មើរជើងសឹងគ្រប់ផ្លូវ ជាពិសេសមានទេសភាពតាមដងផ្លូវល្អត្រកាល គយគន់មិនជិនណាយ។ វាត្រូវបានគេចាត់ទុកជាទីក្រុងស្អាតខ្លាំងបំផុត ដែលធ្វើឱ្យភ្ញៀវទេសចរអន្តរជាតិ និងម្ចាស់ស្រុក មិនចេះធុញទ្រាន់នឹងការទៅទស្សនាឬរស់នៅ ជាពិសេសនៅតំបន់ប្រវត្តិសាស្ត្រ និងកន្លែងវប្បធម៌ធំៗជាច្រើនទៀត។
៦. ទីក្រុង ម៉ុងត្រេអាល់ (Montreal) ប្រទេសកាណាដា

ការរស់នៅក្នុងទីក្រុងម៉ុងត្រអាល់ មានភាពប្រណីត មានបច្ចេកវិទ្យាទំនើប ជាពិសេសមនុស្សនៅទីនោះមានភាពរួសរាយរាក់ទាក់ខ្លាំងណាស់។ សហគមន៍ ម៉ុងត្រអាល់ សម្បូរដោយតន្ត្រីករ សិល្បករ និងកវីជាច្រើនរូប នាំឱ្យទីក្រុងនេះមានវប្បធម៌ដ៏រស់រវើក និងឈានមុខគេមួយនៅលើលោក។
៥. ទីក្រុង ញូវយ៉ក (New York) សហរដ្ឋអាមេរិក

ញូវយ៉ក គឺជាទីក្រុងដ៏មមាញឹក និងជារដ្ឋធានីផ្នែកហិរញ្ញវត្ថុ និងសិល្បៈដ៏ធំនៃពិភពលោក។ ទីនេះប្រមូលផ្ដុំមនុស្សពីគ្រប់មជ្ឈដ្ឋាន ជាហេតុនាំឱ្យវាក្លាយជាក្រុងដែលមានវប្បធម៌ចម្រុះ ហើយសម្បូរបែបបំផុត។ បន្ថែមពីលើនេះ ញូវយ៉ក ត្រូវបានគេស្គាល់ថាជា “ទីក្រុងដែលមិនចេះសម្រាក” ព្រោះតែវាបើកដំណើរប្រតិបត្តិការនានា ២៤ម៉ោង លើ២៤ម៉ោង។
៤. ទីក្រុង ខូផេនហេហ្គិន (Copenhagen) ប្រទេសដាណឺម៉ាក

ប្រទេសដាណឺម៉ាក មានទីក្រុងគួរជាទីរីករាយបំផុតមួយនៅក្នុងពិភពលោក ហើយទីក្រុង ខូផេនហេហ្គិន ត្រូវចាត់ទុកជាទីក្រុងសម្រាប់សម្រាក និងលំហែកាយដ៏ល្បីល្បាញ។ មនុស្សនៅទីនេះមិនត្រឹមតែពេញចិត្តនឹងទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងនោះទេ ប៉ុន្តែភាគច្រើនមានសុខភាពល្អ ការរស់នៅមានផាសុកភាព និងប្រកបដោយភាពកក់ក្ដៅ។
៣. ទីក្រុង មេនឆេសស្ទ័រ (Manchester) ប្រទេសអង់គ្លេស

វាជាទីក្រុងប្រមូលផ្ដុំដោយតន្ត្រី កីឡា ស្ថាបត្យកម្ម វប្បធម៌សម្បូរបែប និងជាទីក្រុងចំណាស់មួយផងដែរ។ នៅទីនេះ ជាទីពេញនិយមសម្រាប់មនុស្សវ័យក្មេងកម្សាន្តសប្បាយ និងជាទិសដៅទេសចរសម្រាកលំហែ ក៏ដូចជាទស្សនាពហុវប្បធម៌នៃទីក្រុងមិនចេះធុញទ្រាន់។
២. ទីក្រុង អាំស្ត័រដាម (Amsterdam) ប្រទេសហូឡង់

បើប្រៀបធៀបពីទំហំ ទីក្រុង អាំស្ត័រដាម ជារដ្ឋធានីដែលតូចជាងទីក្រុងប៉ារីស ឬទីក្រុងរ៉ូម ប៉ុន្តែវាមានបរិយាកាសគួរឱ្យចង់រស់នៅជាងទីក្រុងនៅអឺរ៉ុប។ វាផ្តល់ឱ្យវានូវបរិយាកាសស្រស់ស្រាយ និងប្លែកពីគេ ដែលទីក្រុងផ្សេងពុំមានដូច។ ការរស់នៅទីនេះសម្បូរដោយគ្រឿងបរិក្ខារទំនើបៗ ផ្សារទំនិញផាសុកភាព និងភោជនីយដ្ឋានប្រណីតៗ តែតម្លៃសមរម្យ។
១. ទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក

សាន់ហ្វ្រាន់ស៊ីស្កូ ជាប់ឆ្នោតជាកន្លែងរស់នៅលំដាប់កំពូលក្នុងពិភពលោកសម្រាប់ជនបរទេស និងប្រជាជនអាមេរិក។ ជាទីក្រុងដែលមានឱកាសការងារល្អ មានភាពរីកចម្រើនគ្រប់វិស័យ។ វាក៏ជាកន្លែងដែលមានម្ហូបអាហារឆ្ងាញ់ៗ កីឡាចម្រុះ វប្បធម៌សម្បូរបែប និងធម្មជាតិស្រស់ស្អាត គួរឱ្យចង់រស់នៅរយៈពេលយូរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ អច្ឆរិយធម្មជាតិរបស់ពិភពលោក ទាំង ១០ ល្បីថាស្អាតខ្លាំង ហោចណាស់បានឃើញម្ដង ក្នុងមួយជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


