វប្បធម៌តឹងរ៉ឹងទាំង ១០ នៅឥណ្ឌា ត្រូវដឹងមុនធ្វើដំណើរទៅ ប្រយ័ត្នមានបញ្ហាពិបាកនៅស្រុកគេ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

វប្បធម៌តឹងរ៉ឹងទាំង ១០ នៅឥណ្ឌា ត្រូវដឹងមុនធ្វើដំណើរទៅ ប្រយ័ត្នមានបញ្ហាពិបាកនៅស្រុកគេ

បានផុស

នៅ

គ្រប់ប្រទេសទាំងអស់លើលោក មានវប្បធម៌ខុសៗគ្នាពីគ្នា ហើយឥណ្ឌា គឺជាឧទាហរណ៍នៃរឿងនេះ។ មនុស្សមានឥរិយាបថ ហូបចុក និង​សូម្បី​តែ​ស្លៀកពាក់​ក៏​ខុសគ្នា។ ជាពិសេស​ ក៏​មាន​ទំនៀម​ទម្លាប់​មួយ​ចំនួន ដែល​មិន​បាន​បាត់បង់​ទៅណា​ ហើយ​នៅតែ​គោរព​និង​អនុវត្ត​មកទល់​សព្វថ្ងៃ​នេះ​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ ​ក្នុង​នាម​ជា​អ្នក​ទេសចរ​ ឬមានកិច្ចការសំខាន់ត្រូវទៅ​​​ឥណ្ឌា ដូច្នេះហើយយើងក៏ត្រូវសិក្សា​យល់ដឹង​ឲ្យ​បាន​ច្បាស់ ​មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ទីនោះ។

១ អ្នកមិនត្រូវប៉ះសៀវភៅ ឬ​ឧបករណ៍​ដោយ​ជើង​ខ្លួនឯង​នោះ​ទេ

នៅ​ឥណ្ឌា កុមារ​ត្រូវ​បាន​បង្រៀន​តាំង​ពី​ក្មេង​ថា ​សៀវភៅ​ជា​ចំណេះដឹង។ ពួក​គេ​ថែម​ទាំង​មាន Goddess of Learning គឺ Saraswati។ ដូច្នេះ ការ​ប៉ះ​សៀវភៅ​ដោយ​ជើង ឬ​សូម្បី​តែ​ទាត់​កាបូប​សាលា​ ដែល​ពេញ​ដោយ​សៀវភៅ​កត់ត្រា ​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ការ​មិន​គោរព​ដល់​ការ​រៀនសូត្រ។

ឧបករណ៍​ណា​ដែល​ប្រើ​ដើម្បី​អភិវឌ្ឍ​ចំណេះ​ដឹង​របស់​ខ្លួន​ ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​សំខាន់​ខ្លាំង​ណាស់ ហើយ​មិន​ត្រូវ​ប៉ះ​ដោយ​ជើង​ឡើយ។ សូម្បី​តែ​ប៊ិច និង​ខ្មៅដៃ​ក៏​សំខាន់​ដែរ យោង​ទៅ​តាម​វប្បធម៌​ឥណ្ឌា ហើយ​ត្រូវ​តែ​គោរព​បែប​នេះ។

២ កុំខ្លាចក្នុងការ​ស្វែងរក​អាហារ​តាម​ចិញ្ចើម​ផ្លូវ​របស់​ឥណ្ឌា

ការស្វែងរកមុខម្ហូបបរទេស ​ជាទូទៅមានសារៈសំខាន់ខ្លាំងណាស់​ នៅ​ពេល​ទៅ​លេង​ប្រទេស​ផ្សេងទៀត ហើយពេលខ្លះអាហារដ៏ល្អបំផុតនៅជុំវិញ គឺ​ជា​ប្រភេទ​ដែល​ផលិត​ដោយ​អ្នក​លក់នៅជ្រុង​តូចនោះ។ ម្ហូបឥណ្ឌាក៏មិនមានករណីលើកលែងដែរ ព្រោះវាជាមុខម្ហូប​ដ៏​សាមញ្ញបំផុត​មួយនៅ​ទីនោះ។ អ្នកត្រូវ​តែសាកល្បង!​ គ្រាន់តែប្រយ័ត្នចំពោះអាហារហឹរ ឬមាន​សារជាតិការី​ច្រើន។

ដូចទៅនឹងបទពិសោធន៍អាហារតាមផ្លូវណាមួយដែរ អ្នកត្រូវតែប្រយ័ត្ន។ ស្វែងរកអាហារស្រស់ ចៀសវាងផលិតផលទឹកដោះគោ ព្រោះពេលខ្លះវាអាចខូច ចៀសវាងទឹកកក ឬ​ទឹក​ដែល​កំដៅ​មិន​បាន​ល្អ ។

៣ មិន​គួរ​សម​ពេក

ការនិយាយថា “សូម” និង “អរគុណ” គឺជារឿងធម្មតា និងគួរ​ឲ្យ​គោរពសម្រាប់ពួកយើង ដូចជានៅ​ភោជនីយដ្ឋាន ឬហាងជាដើម។ តែនៅ​ឥណ្ឌា ការ​ប្រើ​ភាសាបែបនេះ​ច្រើន​ពេក អ្នក​អាច​ជួប​ប្រទះ​ថា​ជា​ពាក្យ​មិន​សមរម្យ ។ នេះ​ជា​ការ​ពិត! នៅ​ពេល​និយាយ​អំពី​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ វិធី​ប្រពៃណី​នៃការបង្ហាញការដឹងគុណ ជួនកាល​អាច​បង្កើត​ភាព​តានតឹង ឬ​បង្ហាញ​ពី​កម្រិត​នៃ​ទម្រង់​បែបបទ​ដែល​មិន​គួរ​មាន។ ជំនួស​ឲ្យ​ការ​និយាយ​ថា “អរគុណ” អ្នក​អាច​ព្យាយាម​និយាយ​ថា “ខ្ញុំ​ពេញចិត្ត​ចំពោះ​វា” ។

៤ ប្រើដៃស្តាំ​នៅ​ពេល​ផ្ដល់ ឬ​យក​អ្វី​ទាំងអស់

នៅក្នុងវប្បធម៌ជាច្រើន ដៃស្តាំត្រូវបាន​ចាត់ទុកថា​បរិសុទ្ធ ហើយថែមទាំងមានសំណាងទៀតផង។ នៅ​ឥណ្ឌា គេជឿថាដៃឆ្វេងមិនបរិសុទ្ធទេ ព្រោះប្រើ​សម្រាប់​សម្អាត​ស្បែក​ជើង ជើង និងការងារកខ្វក់ជាទូទៅ។ ដូច្នេះ ពេល​យក​អាហារ ភេសជ្ជៈ និង​ប្រគល់​វត្ថុ​ឲ្យ​អ្នក​ដទៃ យើង​ត្រូវ​តែ​ប្រើ​ដៃ​ស្ដាំ​ ដើម្បី​បង្ហាញ​ការ​គោរព។

៥ កុំ​ចង្អុល​ម្រាម​ដៃ

ជាធម្មតា យើងប្រើម្រាមដៃចង្អុលដើម្បីផ្តល់ទិសដៅនៅភោជនីយដ្ឋាន ឬជាទូទៅ​នៅពេលសំដៅលើអ្វីមួយជាពិសេស។ ប៉ុន្តែ​នេះ​ ​មិន​មែន​ជា​ករណី​នៅ​ប្រទេស​ឥណ្ឌា​ទេ។ ការ​ចង្អុល​ម្រាមដៃ​របស់​យើង​​ទៅ​កាន់​វត្ថុ​ឬ​កន្លែង​មួយ ​ត្រូវ​បាន​ចាត់​ទុក​ថា​ឈ្លើយ​និង​មិន​គួរសម។ ប្រសិនបើ​អ្នក​ចង់​ផ្ដល់​ការណែនាំ ឬ​ចង្អុល​បង្ហាញ​អ្វីមួយ​ដល់​នរណា​ម្នាក់ អ្នក​ត្រូវ​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​បាតដៃ​ទាំងមូល ឬ​មេដៃ​របស់​អ្នក​ដូច​ក្នុង​រូបភាព។ វិធី​នេះ​វា​កាន់តែ​សុភាព និង​គួរសម​ដល់​ជនជាតិ​ឥណ្ឌា។

៦ រំពឹងថានឹងប្រើតែសាច់ប្រាក់ប៉ុណ្ណោះ

ប្រសិនបើអ្នកទៅលេងទីក្រុងតូចមួយ​​នៅ​ឥណ្ឌា គួរតែរំពឹងថា ​នឹងបង់ប្រាក់ជាសាច់ប្រាក់​ភាគច្រើន។ ខណៈពេលដែលនៅក្នុងទីក្រុងធំៗ ផ្សារទំនើប ភោជនីយដ្ឋាន និងហាងនានា កាតឥណទាន ឬឥណពន្ធ អាចត្រូវបានគេទទួលយក វានៅតែកម្រ ហើយទីក្រុងតូចៗ​ប្រើប្រាស់សាច់ប្រាក់។ ដូច្នេះ ជាការឆ្លាតវៃក្នុងការរក្សាសាច់ប្រាក់មួយចំនួន នៅក្នុង​ករណី​ ទីនោះមិនចាយតាម​កាតដូចក្រុងធំៗរបស់ឥណ្ឌា។

៧ មិនមែនគ្រប់គ្នានឹងនិយាយភាសាអង់គ្លេសទេ

ជាការពិតណាស់ ដែលយើងអាចប្រើប្រាស់ភាសាអង់គ្លេសនៅក្នុងទីក្រុងធំៗ ភោជនីយដ្ឋាន សណ្ឋាគារ ឬហាងមួយចំនួន ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាករណីសម្រាប់ភូមិតូចៗនោះទេ។ នៅទីនេះ អ្នកគួរតែរំពឹងថាមនុស្សនឹងប្រើភាសាកំណើតរបស់ពួកគេ ដែលមិនមែនជារឿងអាក្រក់នោះទេ។

ការ​ចំណាយ​ពេល​នៅ​ក្នុង​ចំណោម​ជន​បរទេស​ និង​ការ​ស្តាប់​ភាសា​កំណើត​របស់​ពួក​គេ​ ពិត​ជា​ផ្តល់​ផល​ល្អ​ខ្លះ​ដល់​អ្នក​។ ការស្គាល់ភាសាថ្មី ស្គាល់វប្បធម៌ថ្មី នឹងធ្វើឲ្យយើងកាន់តែរីកចម្រើនមួយកម្រិតទៀត។

៨ ស្វែងយល់ និងប្រើការស្វាគមន៍ប្រពៃណីរបស់ពួកគេ

អ្នកអាចបង្ហាញការគោរពរបស់អ្នក ចំពោះប្រទេស និងប្រជាជន ដោយសិក្សាអំពីវប្បធម៌ និងការស្វាគមន៍ប្រពៃណីរបស់ពួកគេ។ ការសួរសុខទុក្ខបែបនោះ ដែលប្រើក្នុងលក្ខណៈទូទៅគឺ “namaste” ។ អ្នក​អាច​ដាក់​បាតដៃ​ចូលគ្នា ហើយ​ឱន​ដើម្បី​បង្ហាញ​ការ​គោរព​ពេល​និយាយ​ថា namaste ឬ​បើ​អ្នក​ចង់​​ឲ្យមាន​លក្ខណៈ​ផ្លូវការ​ជាង​នេះ អ្នក​អាច​ប្រើ “namaskar”។

ដោយសារភាសាអង់គ្លេស​ បានក្លាយជាសកលភាវូបនីយកម្ម “ជំរាបសួរ” ក៏ត្រូវបានគេប្រើផងដែរ ជាពិសេសក្នុងចំណោមអ្នកទេសចរ និងជនបរទេស។ ត្រូវដឹងថា “លាហើយ” ជាធម្មតាមិនត្រូវបានប្រើប្រាស់ទេ ព្រោះវាបង្ហាញថាអ្នកនឹងលែងជួបគ្នា​ទៀតហើយ ឬថាអ្នកកំពុងសុំការអនុញ្ញាតឲ្យចាកចេញ។

៩ កុំ​​បង្ហាញ​ក្ដី​ស្រលាញ់​ជា​សាធារណៈ

ការ​បង្ហាញ​ក្ដី​ស្រលាញ់​នៅតាមសាធារណៈ ​ជា​ទូទៅ​ វា​ជា​រឿង​ឯកជននិងធម្មតា​ទៅ​ហើយ។ ប៉ុន្តែនៅ​ឥណ្ឌា អ្នកមិនត្រូវបង្ហាញ​ក្តី​ស្រលាញ់​ជា​សាធារណៈ​ឡើយ។ ដោយសារវាជារឿង​អសីលធម៌ ហើយ​ក៏​ជា​រឿង​ដែល​យើង​មិន​គួរធ្វើដែរ។

ព្យាយាម និងចៀសវាងការកាន់ដៃគ្នា ឬប្រើកាយវិការស្នេហាជ្រុលហួសហេតុនៅទីសាធារណៈ ព្រោះវាត្រូវបានគេមើលងាយ ​ឬ​ជាប់​ពន្ធនាគារ​នៅស្រុកគេក៏​មាន។​

១០ ត្រូវ​ដឹង​ថា​នៅ​ក្នុង​ទីក្រុង​តូចៗ ត្រូវតែ​ស្លៀកពាក់​សមរម្យ

ចំណុច​សំខាន់​ដែល​ត្រូវ​ចងចាំ​ នៅពេលមក​លេង​ឥណ្ឌា​ គឺជាវិធីដែលអ្នកបង្ហាញខ្លួនឯង។ ក្នុង​នាម​ជា​ប្រទេស​មួយ​ដែល​មាន​ការ​អភិរក្ស ​ជា​ការ​ល្អ​ក្នុង​ការ​គោរព​វប្បធម៌ និង​ប្រជាជន​ពួកគេ ហើយ​អ្នក​អាច​ចាប់​ផ្ដើម​ពី​សំលៀកបំពាក់ដែលស្លៀកចេញក្រៅ។ ទោះបីជានៅខាងក្រៅក្តៅក៏ដោយ ព្យាយាម​បិទបាំង​ខ្លួនឯង​ឲ្យ​បាន​ជិត​ល្អ។ ធ្វើ​បែប​នេះ​អ្នក​អាច​គោរព​ម្ចាស់ផ្ទះគេ ហើយ​ក៏​ធ្វើ​​ឲ្យ​ខ្លួន​ឯង​ដូច​អ្នក​ស្រុក​របស់​គេ​ដែរ។

ប្រសិន​បើ​អ្នក​ទៅ​លេង​កន្លែង​ទាក់ទាញ​ណាមួយ វា​ជា​រឿង​សំខាន់ ​ក្នុង​ការ​រុំ​ក្រមា​ជុំវិញ​ក្បាល​ ដើម្បី​បង្ហាញ​ពី​ការ​គោរព និង​ភាព​គួរសម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services