Connect with us

KPT+

គោលបំណងក្នុងឆ្នាំ២០២២ គឺវិលត្រឡប់មកស្រឡាញ់ខ្លួនឯងវិញ

បានផុស

នៅ

ការ​ចាប់​ផ្ដើម​ថ្ងៃ​ថ្មី ខែ​ថ្មី ឆ្នាំ​ថ្មី ខិត​ជិត​មក​ដល់​ហើយ មាន​រឿង​ជា​ច្រើន​ដែល​យើង​បាន​ធ្វើ​ឱ្យ​ខ្លួន​ឯង​ពិបាក និង​ឈឺចាប់ ដល់​ពេល​ដែល​ត្រូវ​ក្រោក​ដើរ​ចេញ​ពី​ការ​ទាំង​អស់​នោះ​ ដើម្បីថ្ងៃថ្មី​ក្នុង​ឆ្នាំ២០២២ ខាងមុខហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ខ្ញុំ​ត្រូវ​ធ្វើ​យ៉ាង​ណា​ក្នុង​ឆ្នាំ​២០២០​២នេះ?

លុប​អ្វីមិន​ល្អ​ក្នុង​ឆ្នាំ​ចាស់ ហើយ​ចាំ​ផ្ដើម​ក្នុង​ទំព័រ​ជីវិត​ថ្មី។

គ្រប់​ពេល​ការគិតអវិជ្ជមាន​ចូល​មក​ក្នុង​គំនិត ត្រូវ​ប្ដូរ​វា​ទៅ​ជា​វិជ្ជមាន​វិញភ្លាម។

មិន​អនុញ្ញាត​ឱ្យ​គំនិត​អវិជ្ជមាន នៅ​ក្នុង​គំនិត​លើស​ពី​មួយ​វិនាទី​ឡើយ។

យក​រឿង​ឈឺចាប់​ក្នុង​ឆ្នាំ​ចាស់ មក​ធ្វើ​ជា​មេរៀន​ក្នុង​ឆ្នាំ​ថ្មី។

មិន​អាច​យក​ឈ្នះ​ការ​អាក្រក់​ដែល​កើត​ឡើង​បាន តែ​ក៏​មិន​ត្រូវ​យករឿង​ទាំង​នោះ ​មក​គិត​នាំឱ្យ​ឈឺ​ក្បាល​ដែរ។

​ស្រលាញ់​ខ្លួន​ឯង ​ទោះពេលឆ្លុះ​កញ្ចក់ ឬធ្វើអ្វីក៏ដោយ។

គ្មាន​ការ​គិតទៀតទេ​ថា​ មាត់​មិន​ស្អាត ច្រមុះ​កំពិត​នៅពេលឆ្លុះកញ្ចក់។

ខ្ញុំ​ស្រស់​ស្អាត​ទាំង​ក្នុង​និង​ក្រៅ ហើយ​ក៏​មិន​បាច់​ប្រៀបធៀប​ទៅ​នរណា​ម្នាក់ទេ។

មិន​ស្រស់​ មិន​ស្អាត ​មិន​ល្អ តែ​ខ្ញុំ​ពេញ​ចិត្ត​ជា​មួយ​អ្វី​ដែល​ខ្ញុំ​មាន។

ពួក​គេ​ជា​អ្នក​ណា​ដែល​តម្រូវ​ឱ្យ​ខ្ញុំ ផ្លាស់ប្ដូរ​ដើម្បី​គេ?

ខ្ញុំ​នៅ​តែ​ជា​ខ្ញុំ ​មិន​មែន​គេ​មក​រស់​នៅ​ជា​មួយ​ខ្ញុំ​នោះ​ទេ។

ខ្ញុំ​នឹង​បង្កើត​ការ​សប្បាយ​ឱ្យ​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន។

ខ្ញុំ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ធ្វើ​ដំណើរ​ផ្សងព្រេង និង​ការ​គេងដ៏ស្កប់ស្កល់របស់ខ្ញុំ។

ដល់​ពេល​ដែល​ចាប់​ផ្ដើម ​បង្កើត​ការ​សប្បាយ​រីករាយ​សម្រាប់​ខ្លួន​ឯង​ហើយ។

អ្វី​ទាំង​អស់​អាច​កើត​ឡើង​បាន​ វា​ចាប់​ផ្ដើម​ពី​ខ្ញុំ។

សុភមង្គល​កើត​ឡើង​ចេញ​ពី​ខ្លួន​ខ្ញុំ​ផ្ទាល់។

ខ្ញុំ​អាច​ប្ដូរ​ឱ្យ​ខ្ញុំ​មាន​សំណាង ប្រសិន​បើ​ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​វា។

បំណង​ប្រាថ្នា​របស់​ខ្ញុំ​នឹង​កើត​ឡើង ​ប្រសិន​បើ​ខ្ញុំ​ចង់ធ្វើវា។

ខ្ញុំ​មាន​គ្រប់​គ្រាន់​ហើយ មិន​ចាំ​បាច់​នរណា​ម្នាក់​មក​ធ្វើ​ឱ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ទេ៕

ប្រែសម្រួល៖ សន​ ផានិត

ចុចអាន៖ មូលហេតុ ៧ យ៉ាងធ្វើឲ្យមនុស្សបរាជ័យងើបមុខមិនរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម