សុខភាព
មុនពេលហ៊ានចាក់ឬលេប Gluta បានដឹងពីការពិតគួរព្រឺខ្លាចនេះឬនៅ?
ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមហារីក ហើយបែរជាឈ្មួញយកមកឃោសនា ថាជាថ្នំា កែស្បែក ថែសម្រស់ និងក្នុងវិធីពង្វក់ជាច្រើនទៀត។ គេផ្សាយពីវាច្រើនបែបច្រើនយ៉ាង ដើម្បីឱ្យអ្នកទិញព្រមចំណាយលុយប្រើ តែគេមិនដែលនិយាយអំពីផលអាក្រក់របស់វាឡើយ។

តើអ្នកលក់ឬអ្នករកស៊ីទំាងនោះនឹងទទួលខុសត្រូវព្យាបាលអ្នកប្រើ់ទេ ពេលពួកគេធ្លាក់ខ្លួនឈឹ?
អត្ថបទនេះ ជាចេតនាល្អ ក្នុងការព្រមានដល់នារី ឬបុរសដែលមិនចេះស្កប់ស្កល់ចំពោះខ្លួនឯង ។ អត្ថបទសរសេរឡើងដោយ FARRAH NAZ KARIN និង ALIZA SHAH នៅកាសែតសិង្ហបុរី The Straits time ។
អត្ថបទនេះ កើតមានឡើងក្រោយពី អាជ្ញាធរផ្នែកសុខភាពនៃប្រទេសជាច្រើន បានព្រមាន ប្រឆាំងនឹងការប្រើប្រាស់ផលិតផលចាក់ស្បែក លេប ឬផ្សេងពីនេះ ក្នុងវិធីណាដែលប្តូរពណ៌ស្បែកមនុស្ស។
ជាតិស្ករ glutathione ដែលជាសារធាតុគីមីសំយោគមួយ ត្រូវបានប្រើសម្រាប់ព្យាបាលជំងឺមហារីក មិនមែនរក្សាឬបន្ថែមសម្រស់ទេ។

និន្នាការបច្ចុប្បន្ននៅក្នុងឧស្សាហកម្មគ្រឿងសម្អាងនិងសម្ផស្ស ជាកន្លែងដែល Glutathione ឬហៅខ្លីថា គ្លូតា គឺជាធាតុផ្សំនៃសារធាតុគីមី ដែលមិនមានការរកឃើញដោយវិទ្យាសាស្ត្រថា មានសុវត្ថិភាពក្នុងការប្រើប្រាស់នោះឡើយ។
ជាធម្មតា រាងកាយមនុស្ស អាចបង្កើតជាតិគ្លូតាដោយប្រព័ន្ធរាងកាយដែលបរិភោគរបបអាហារត្រឹមត្រូវ តែមិនមែនពពួកគ្លូតាដែលគេឃោសនាឱ្យយើងយកមកលេបនោះឡើយ។
គ្លូតាសំយោគ (គីមី) អាចបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរនិងរហូតដល់ស្លាប់។

ក្រុមវេជ្ជបណ្ឌិតបាននិយាយថា Gluta នេះតាមពិតជាជាតិស្ករគីមីច្រើនប្រភេទបញ្ជូលគ្នា ដែលត្រូវបានគេចេញវេជ្ជបញ្ជាដល់អ្នកជំងឺមហារីកប្រើ ជួយពួកគេឱ្យស៊ូទ្រាំនឹងផលប៉ះពាល់នៃការព្យាបាលដោយប្រើគីមីបាន។ ការប្រើឱសថនេះ មិនត្រឹមត្រូវ បានបង្ករជា ជំងឺស្បែកធ្ងន់ធ្ងរនៅក្នុងប្រទេសជាច្រើនរួចមកហើយ។
Glutathione ធម្មជាតិមាននៅក្នុងបន្លែ ផ្លែឈើនិងសាច់ តែយើងត្រូវការញាំវាចូលក្នុងរាងកាយ មុនពេលបំឡេងវាជាគ្លូតា ពិតដែលមិនសំយោគ ហើយមានសុវត្ថិភាព។
រដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) បានប្រាប់ក្រុមអ្នកវិទ្យាសាស្ត្រ New Straits Times Special Probes Team ថាសាធារណជនគួរតែចៀសវាងការចាក់ថ្នាំបំប៉នឱ្យស្បែកស ឬប្តូរពណ៌ ព្រោះគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរជាច្រើនប្រភេទនឹងកើតមានឡើងមិនយូរឬឆាប់។
លោកស្រី វេជ្ជបណ្ឌិត Azura Mohd Affandi អ្នកជំនាញខាងរោគស្បែកនៅមន្ទីរពេទ្យគូឡាឡាំពួប្រទេសម៉ាឡេស៊ី ក៏បានព្រមានផងដែរថា គ្លូតា ដែលមិនមែនផលិតផ្ទាល់ក្នុងខ្លួនមនុស្ស គឺជាគីមី ។ ការចាក់ថ្នាំទំាងនេះទៅក្នុងរាងកាយ នាំឱ្យមានជំងឺឆ្លង និងខូចខាត សរីរាង្គផ្នែកក្នុង មានថ្លើម បេះដូង ក្រលៀន លំពែង។ល។

លោកព្រមានថា បណ្តាអ្នកដែលចាក់ថ្នាំទាំងនេះ ភាគរយច្រើនបំផុត ជាអ្នកកែសម្ផស្សដែលមិនមែនជាវេជ្ជបណ្ឌិត មិនបានទទួលការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្ត្រ។ ពួកគេនឹងមិនសប្បាយចិត្តក្នុងការនិយាយការព័តឡើយព្រោះឧស្សាហកម្មបំផ្លាញសុខមាលភាពនេះ រកបានវាល់លានដុល្លារ ធ្វើឱ្យពួកគេមានបានឡើងតែក្នុងមួយប៉ព្រិចភ្នែក។
អ្វីដែលអាក្រក់ជាងនេះទៅទៀត ឧបករណ៍ដែលបានប្រើប្រាស់ មិនត្រូវបានការពារស្ងោររំងាប់មេរោគ តាមបែបវេជ្ជសាស្ត្រតឹងតែងត្រឹមត្រូវ ថែមទំាងបណ្តាលឱ្យមានការឆ្លងបាក់តេរី ជំងឺរលាកថ្លើម (ព្យាបាលមិនជា) និងមេរោគអេដស៍។ល។
លោកស្រីបានបន្ថែមទៀតថា រឿងធំមួយទៀតការចាក់ចូលខ្លួននូវគីមីទំាងនោះ បង្កើតជាការស្ទះខ្យល់ដែលនាំឱ្យពពុះកខ្វក់ លាយលំចូលទៅក្នុងសរសៃឈាមបណ្តាលឱ្យស្ទះ ដង្ហើមប្រែប្រួលមកខ្លីទៅៗ រហូតដល់ស្លាប់។
លោកស្រីផ្តាំចុងក្រោយថា ការចាក់បញ្ចូលជាតិគ្លូតាសំយោគ ឬលេបវាបន្ថែមទៅក្នុងខ្លួនយើងអាចបណ្តាលឱ្យថ្លើមឈប់ផលិតសារធាតុគ្លូតាធម្មជាតិ ដែលនាំទៅដល់មហារីកស្បែក។
ពួកអ្នកលក់ដូរ ដែលមិនគិតអំពីសុវត្ថិភាពអតិថិជនខ្លួន កំពុងខឹងនឹង KPT ខ្លាំងហើយ យើងជាអ្នកអានសម្រេចចិត្តខ្លួនឯងចុះថា ជួយខាងអ្នកលក់ឬអាណិតអ្នករងគ្រោះដែលគេបោកបញ្ឆោត?
ដោយ Mr Tomorrow
ចុចអាន៖ នារីកម្ពុជាវ័យក្មេងប៉ុន្មានម៉ឺននាក់ ដែលនឹងរងគ្រោះព្រោះការប្រើថ្នាំសម្រកទម្ងន់
ចុចអាន៖ អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថាកូនៗកើតមកនឹងរងជំងឺអ្វីខ្លះដែរ?

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ចរាចរណ៍១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក