Connect with us

KPT+

មក​ដឹង​វិធីសាស្ត្រ​នៃ​កំពូល​សេដ្ឋី ៥ រូប ​មានកំណើត​​ចេញ​ពី​​គ្រួសារ​​ក្រីក្រ

បានផុស

នៅ

មិនមែន​ជា​រឿង​ធម្មតា​ទេ​ ដែល​ឃើញ​មនុស្ស​ក្រីក្រ​ទទួល​ជោគជ័យ​ក្នុង​ជីវិត​ពួកគេ។ ប៉ុន្តែ​រឿង​ទាំង​នេះ​កើត​ឡើង​នៅ​ក្នុង​ជីវិត​ពិត ​ជាមួយ​មនុស្ស​ដែល​តែង​តែ​ជឿជាក់​លើ​ក្ដី​សុបិន​ខ្លួន ហើយ​ខិតខំ​ឲ្យ​រឿង​ទាំងនោះ​ក្លាយ​ជា​ការ​ពិត។

នេះ​គឺ​ជា​មនុស្ស​ជោគជ័យ​ចំនួន ៥នាក់​ ដែល​ចាប់ផ្ដើម​ពី​កន្លែង​ក្រខ្សត់៖

១ . Leonardo DiCaprio

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ពេល​ដែល Leonardo បាន​ល្បីល្បាញ​ លោក​មាន​ជីវភាព​លំបាក។ កាលពី​នៅ​ក្មេង​លោក​ជា​មនុស្ស​ក្រីក្រ ​ហើយ​ធ្លាប់​រស់នៅ​តាម​ដង​ផ្លូវ​ នៃ Los Angeles។ លោក​ត្រូវ​បាន​ហ៊ុមព័ទ្ធ​ដោយ​គ្រឿងញៀន​និង​ពេស្យាចារ​​ ប៉ុន្តែ​​លោក​​មិន​អនុញ្ញាត​ឲ្យ​រឿង​ទាំងនោះ​មក​បំផ្លាញ​សុបិន​ឡើយ។

ទោះបី​ជា​យុវជន​របស់​លោក​ពោរពេញ​ដោយ​អំពើ​ហិង្សា​និង​ឧក្រិដ្ឋកម្ម​នៅ​គ្រប់​ទីកន្លែង​ក៏​ដោយ ​តែ​លោក​បាន​ពុះពារ​ឧបសគ្គ​រហូត​ជោគជ័យ។ បច្ចុប្បន្ន​លោក​មាន​​ទ្រព្យ​សម្បត្តិ​សុទ្ធ​ចំនួន ២៤៥ លាន​ដុល្លារ​ ក្នុង​ចំណោម​តារា​ដែល​ត្រូវ​បាន​គេ​គោរព​បំផុត​របស់​ហូលីវូដ។

២. Walt Disney

Walt Disney  ត្រូវ​បាន​ចិញ្ចឹម​នៅ​ក្នុង​កសិដ្ឋាន​មួយ ​ហើយ​ស្ទើរ​តែ​មិន​អាច​រក​លុយ​បាន។​ លោក​​ចាប់ផ្ដើម​គូរ​រូបភាព​ដើម្បី​លក់​ទៅ​អ្នក​ជិតខាង។ ក្នុង​ដំណាក់កាល​មួយ​នៃ​ជីវិត​គ្មាន​ការងារ​ធ្វើ​របស់​លោក​ តែ​បងប្រុស​របស់​លោក ​បាន​ជួយ​​ឲ្យ​មាន​ការងារ​ធ្វើ។

លោក​ចាប់ផ្ដើម​គូរ​រូបភាព​ធម្មតា​ រហូត​ដល់​គំនូរ​ជីវចល។ ទ្រព្យសម្បត្តិ​សុទ្ធ​នៅ​ពេល​លោក​ស្លាប់​គឺ​មាន ៨០ លាន​ដុល្លារ។

៣. Shah Rukh Khan

គ្រួសារ​របស់ Shah Rukh Khan មិន​មាន​ប្រាក់​គ្រប់គ្រាន់​សូម្បី​តែ​នាំ​គាត់​ទៅ​ល្ខោន (ឥឡូវ​នេះ​លោក​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​តាម​រោងកុន​នៅ​ជុំវិញ​ពិភពលោក)។ ឪពុកម្ដាយ​របស់​លោក​បាន​ស្លាប់​មុន​អាយុ​ ដែល​បណ្ដាល​ឲ្យ​ប្អូនស្រី​របស់​លោក​ក៏​​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ផ្លូវចិត្ត។  ការ​បរាជ័យ​មិនមែន​ជា​ការ​អាម៉ាស់​មុខ​ទេ ​តែ​ជា​គ្រូ​បង្រៀន​និង​វិធី​ផ្សេង​ទៀត​ដើម្បី​បង្ហាញ​ពី​រឿង​ដែល​ធ្លាប់​ឆ្លងកាត់​ស្ទើរ​តែ​ពេញ​មួយ​ជីវិត​របស់​លោក។

ភាព​ជោគជ័យ​របស់​លោក​ បាន​មក​ពី​ការ​តស៊ូ​និង​ការ​ជំរុញ។ ទ្រព្យសម្បត្តិ​សុទ្ធ​របស់ Shah Rukh Khan សព្វថ្ងៃ​មាន​ចំនួន ៦០០ លាន​ដុល្លារ។

៤. Jack ma

Jack រស់​នៅ​ក្នុង​សង្កាត់​តូច​មួយ​ជាមួយ​ឪពុកម្ដាយ ​ធ្វើ​ជា​អ្នក​និពន្ធ​តន្ត្រី។ ក្នុង​វ័យ​កុមារ​ភាព​លោក​បាន​ប្រលង​បឋម​សិក្សា​ពីរ​ដង ​ប្រឡង​មធ្យម​សិក្សា​បី​ដង ​និង​ប្រឡង​ចូល​សាកល​វិទ្យាល័យ​ចំនួន​បី​ដង។ លោក​បាន​សរសេរ​ទៅ​សាកលវិទ្យាល័យ Harvard ចំនួន ១០ ដង ​ហើយ​បដិសេធ​រាល់​លើក។ បន្ទាប់​ពី​បរិញ្ញាបត្រ​របស់​លោក​បាន​ដាក់​ពាក្យ​សុំ​ការងារ​ខុសៗគ្នា​ ហើយ​ត្រូវ​បាន​បដិសេធ ៣០ ដង។

បច្ចុប្បន្ន​នេះ​លោក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ថាបនិក​ហាង​លក់​ទំនិញ​អេឡិចត្រូនិក Alibaba ដែល​តម្លៃ​របស់​វា​គឺ​ច្រើន​ជាង​ហ្វេសប៊ុក​និង​ដំណើរការ​ទំនិញ​ច្រើន​ជាង eBay និង Amazon បូក​បញ្ចូល​គ្នា។ ទ្រព្យ​សម្បត្តិ​សុទ្ធ ៣០ ៨ ពាន់​លាន​ដុល្លារ។

៥ . Shahid Khan

នេះ​គឺ​ជា​អ្នក​ជំនួញ​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់​ ដែល​បាន​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​ ដោយ​សង្ឃឹម​ថា​នឹង​រក​បាន​អាជីព​មួយ​ដែល​មាន​ត្រឹម​តែ ៥០០ ដុល្លារ។ លោក​បាន​ចាប់ផ្ដើម​សិក្សា​នៅ​សាកលវិទ្យាល័យ Illinois ខណៈ​ពេល​ដែល​លោក​ធ្វើការ​ជា​អ្នក​លាងចាន​ និង​ទទួល​បាន​ប្រាក់​ឈ្នួល ១,២ ដុល្លារ​ក្នុង​មួយ​ម៉ោង។

បច្ចុប្បន្ន​នេះ Shahid កាន់​កាប់​ក្រុមហ៊ុន Flex-N-Gate ដែល​ជា​ក្រុមហ៊ុន​ឯកជន​ធំ​ជាង​គេ​មួយ​នៅ​សហរដ្ឋអាមេរិក ​ក្លឹប​បាល់ទាត់ Premier League Fulham និង​ក្លឹប Jacksonville Jaguars របស់ NFL ។ ទ្រព្យ​សម្បត្តិ​សុទ្ធ​របស់​លោក​មាន​ចំនួន ៨,៧ ពាន់​លាន​ដុល្លារ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bornrealist

ចុចអាន៖ចង់មានបាននឹងគេ អនុវត្តមេរៀន ៥ យ៉ាងតាមពួកអ្នកមាន

ចុចអាន៖មក​ស្គាល់​ម៉ាក​សម្លៀកបំពាក់​ថ្លៃៗ​បំផុត​នៅ​លើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៥ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម