KPT+
អ្នកជំនាញ ២រូបបារម្ភចំពោះការប្រើប្រាស់ភាសាខ្មែររបស់ប្រជាជនកម្ពុជា
អ្នកជំនាញ២រូប ដែលមកពីស្ថាប័នផ្សេងៗគ្នា មានក្តីបារម្ភចំពោះការប្រើប្រាស់ភាសា និងអក្សរខ្មែររបស់ប្រជាជនកម្ពុជា ដែលមួយចំនួនធំនៅមិនទាន់អាចប្រើប្រាស់ទៅតាមក្បួនខ្នាតវេយ្យាករណ៍ និងអក្សរជាតិ ជាពិសេស គឺអត្ថន័យតែម្តង នៅប្រើប្រាស់មិនបានត្រឹមត្រូវនៅឡើយ។

ថ្លែងក្នុងសិក្ខាសាលាស្តីពី “វិការភាពនៃការប្រើប្រាស់ភាសាខ្មែរបច្ចុប្បន្ន” លោកស្រី ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យបណ្ឌិតសភាកម្ពុជា បានលើកឡើងថា លោកស្រីមានការខកចិត្តជាខ្លាំង នៅពេលដែលនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមួយចំនួន បែរជាមិនចេះអានភាសាខ្មែរបានល្អ និងត្រឹមត្រូវ។ ចំណែក កង្វល់មួយទៀតរបស់លោកស្រី គឺកូនខ្មែរជំនាន់ក្រោយ អាចមិនសូវចេះនិយាយ ឬអាន និងសរសេរអក្សរខ្មែរបានរលូន ព្រោះឳពុកម្តាយមួយចំនួនបានឱ្យកូនសិក្សានៅសាលាអន្តរជាតិ និងភាសាបរទេស មុននឹងពួកគេសិក្សាភាសាខ្មែរ។ ចំណុចនេះ អាចនាំឱ្យកូនខ្មែរជំនាន់ក្រោយមិនចេះអក្សរជាតិរបស់ខ្លួន។

លោកស្រីក៏បានសំណូមពរឱ្យអាណាព្យាបាលគ្រប់រូប បញ្ជូនកូនចូលសាលារដ្ឋ មុនសាលាឯកជន នឹងព្យាយាមនិយាយភាសាខ្មែរឱ្យបានច្រើន ចៀសវាងកូនខ្មែរ មិនចេះភាសាខ្មែរ ឬរៀនចប់ផ្នែកភាសាបរទេសហើយ ទើបឱ្យកូនៗមករៀនភាសាជាតិជាក្រោយ។ លោកស្រីក៏បានសំណូមពរដល់អ្នកលេងបណ្តាញសង្គមគ្រប់រូប ចាំបាច់ត្រូវតែប្រើភាសាជាតិឱ្យបានល្អ និងត្រឹមត្រូវ ដើម្បីថែរក្សាភាសាជាតិឱ្យបានគង់វង្ស និងរុងរឿងទៅមុខទៀត។
ចំពោះ លោកស្រី នង ធួក ជាទីប្រឹក្សាក្រសួងព័ត៌មាន ក៏បានអះអាងថា បច្ចុប្បន្ននេះ សូម្បីតែអ្នកបម្រើការខាងសារព័ត៌មានមួយចំនួន ក៏សរសរមិនត្រូវទៅតាមវេយ្យាករណ៍របស់ខ្មែរ និងអត្ថន័យរបស់ខ្មែរផងដែរ។ បញ្ហាចម្បង គឺមនុស្សមួយចំនួនទម្លាប់យកភាសានិយាយ យកទៅសរសេរក្នុងអត្ថបទ ឬរបាយការណ៍ផ្សេងៗ។ ដូច្នេះ ក្បូនខ្នាតរបស់ភាសាជាតិ ក៏ដូចជាវេយ្យាករណ៍ខ្មែរ ត្រូវបានមើលរំលង។ រីឯ ជនបរទេស ក៏ពិបាកក្នុងការរៀនភាសាបន្តពីខ្មែរ នៅពេលដែលខ្មែរប្រើប្រាស់ភាសារបស់ខ្លួន មិនត្រឹមត្រូវតាមវេយ្យាករណ៍ និងក្បូនខ្នាតនៃអក្សរជាតិរបស់ខ្លួន។

លោកស្រី នង ធួក ក៏បានបន្ថែមថា បុគ្គលដែលមានសារៈសំខាន់ក្នុងប្រព័ន្ធផ្សព្វផ្សាយ ជួយអភិរក្សអក្សរខ្មែរមានដូចជា អ្នកនិពន្ធ និពន្ធនាយក អ្នកដឹកនាំថត អ្នករាយការណ៍ព័ត៌មាន និងអ្នកសារព័ត៌មាន ឬ ពិធីករល្បីៗ និងជនជាច្រើនទៀត។ បុគ្គលទាំងនេះ គឺជាអ្នកដែលមានតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយ និងប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាស់ពាក្យពេចន៍ ព្រមទាំងអក្ខរាវិរុទ្ធខ្មែរ។
ជាមួយគ្នានេះ លោកស្រីក៏បានណែនាំដល់សាធារណជនគ្រប់រូបថា ដើម្បីដោះស្រាយនូវបញ្ហាទាំងនេះបាន គឺផ្តើមចេញពីការប្តេជ្ញាចិត្តរបស់មនុស្សម្នាក់ៗ ក្នុងការប្រើភាសាខ្មែរឱ្យបានល្អ។ បន្ទាប់មក នៅពេលដែលឃើញកូនចៅ ឬ មនុស្សជុំវិញខ្លួនប្រើប្រាស់ពាក្យមិនបានត្រឹមត្រូវ ត្រូវធ្វើការណែនាំដោយពាក្យសម្តីល្អៗ ក្នុងន័យស្ថាបនា។ បន្ថែមពីនោះ គឺប្រើប្រាស់ភាសាឱ្យ ត្រូវនឹងវេយ្យាករណ៍ ព្រោះបរទេសរៀនភាសាខ្មែរពីប្រជាជនខ្មែរដូចគ្នា៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?