KPT+
តើពាក្យថា “ឯកអគ្គរាជទូត” ឬ “ឯកអគ្គរដ្ឋទូត” ប្រើក្នុងន័យបែបណា?
មនុស្សមួយចំនួនបានដឹងរួចមកហើយថា ពាក្យ “ឯកអគ្គរាជទូត” ឬ “ឯកអគ្គរដ្ឋទូត” ត្រូវបានប្រើប្រាស់ក្នុងអត្ថន័យបែបណា ឬ ក្នុងលក្ខខណ្ឌយ៉ាងណាខ្លះ? ប៉ុន្តែ មានមនុស្សមួយចំនួនទៀត នៅមិនទាន់យល់ច្បាស់ពីការប្រើប្រាស់ពាក្យទាំងពីរនេះនៅឡើយទេ។

“ឯកអគ្គរាជទូត” ឬ “ឯកអគ្គរដ្ឋទូត” គឺជាមន្ត្រីការទូតដែលតំណាងឲ្យប្រទេសរបស់ខ្លួនប្រចាំនៅបរទេស ដែលស្ថិតក្នុងមុខតំណាងខ្ពស់ជាងគេបំផុត។ ពាក្យទាំងពីរនេះ គឺមានន័យ និងតំណែងដូចគ្នា គ្រាន់តែលក្ខខណ្ឌនៃការប្រើប្រាស់ មិនដូចគ្នាទេ។
ពាក្យថា “ឯកអគ្គរាជទូត” សំដៅលើមន្ត្រីការទូតតំណាងប្រទេសណាដែលមានស្តេចឡើងគ្រងរាជ្យ។ រីឯ ពាក្យ “ឯកអគ្គរដ្ឋទូត” គឺសំដៅដល់មន្ត្រីការទូតតំណាងឲ្យប្រទេសណាមួយដែលគ្មានស្តេចគ្រងរាជ្យ ពោល គឺ ដឹកនាំដោយរបបប្រធានាធិបតី ដូចជា សហរដ្ឋអាមេរិកជាដើម។
ឯកអគ្គរាជទូត ឬ ឯកអគ្គរដ្ឋទូតនេះ មិនមែនមានតែងារមួយមុខឡើយ តួនាទីនេះ ភ្ជាប់មកជាមួយនឹងទំនួលខុសត្រូវជាច្រើនទៀត ដូចជា ការបង្កើតឲ្យមានទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ (ប្រទេសដាក់ទូត និងប្រទេសដែលមន្រ្តីទូតកំពុងស្ថិតនៅ) ការរៀបចំគោលនយោបាយការបរទេស សេដ្ឋកិច្ច និងកិច្ចចរចារផ្សេងៗទៀត ដើម្បីឲ្យប្រទេសទាំងពីរកាន់តែមានភាពល្អប្រសើរជាមួយគ្នា។

យ៉ាណាមិញ មុខតំណែង ឯកអគ្គរាជទូត ឬ ឯកអគ្គរដ្ឋទូត មិនមែនជាមុខតំណែងមួយដែលងាយស្រួលឡើយ បុគ្គលដែលមានកាន់តំណែងមួយនេះ ត្រូវតែជាមនុស្សដែលមានការសិក្សាខ្ពស់ ព្រមទាំង មានបទពិសោធ ការរៀបចំផែនការ ជំនាញក្នុងការដោះស្រាយបញ្ហា និងសមត្ថភាពក្នុងការធ្វើទំនាក់ទំនងការទូតច្រើនផងដែរ។ មុខជំនាញសិក្សាដែលអាចទាក់ទងជាមួយនឹងការងារការទូតនេះ គឺជំនាញវិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ និងប្រវត្តិសាស្ត្រ។ ការចេះភាសាច្រើន លើសពី២ភាសាឡើងទៅ ក៏ជាតម្រូវការដ៏សំខាន់មួយសម្រាប់តួនាទី ឯកអគ្គរាជទូត ឬ ឯកអគ្គរដ្ឋទូតនេះផងដែរ៕
ដោយ៖ អុន ស្រីមាន

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?