ជីវិតកម្សាន្ដ
តារារ៉ុកថៃមួយដួង ស្ទើរតែជាជនរងគ្រោះក្នុងហេតុការណ៍ឆេះអគារកាស៊ីណូនៅ ប៉ោយប៉ែត
ចាត់ទុកជាសោកនាដកម្មដ៏ធំមួយនាចុងឆ្នាំ២០២២ ចំពោះករណីអគ្គីភ័យនៅសណ្ឋាគារ និងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែត ខណៈមានអ្នករបួស និងស្លាប់ជាច្រើននាក់ផងដែរ។

ព្រឹត្តិការណ៍នេះបានធ្វើឲ្យតារារ៉ុកដ៏ល្បីឈ្មោះ Arnon Saisangchan ភ័យស្លន់ស្លោជាខ្លាំង ក្រោយឮដំណឹងថាសណ្ឋាគារនិងកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែត ត្រូវភ្លើងលេបត្របាក់កាលពីយប់ថ្ងៃទី២៨ នាវេលាម៉ោង១១យប់ បន្ទាប់ពីលោកបានត្រៀមខ្លួនថា ត្រូវមកសម្ដែងក្នុងកម្មវិធីប្រគំតន្ត្រី Poipet Finfest 2022 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៣០-៣១ ខែធ្នូ នៅទីតាំងខាងលើ។

តារាថៃរូបនេះបានបង្ហោះរូបភាពនៃឧប្បត្តិហេតុអគ្គីភ័យ និងរូបភាពដើម្បីផ្សព្វផ្សាយការងារផ្ទាល់ខ្លួនជាមួយនឹងសារថា “ការរាប់ថយក្រោយរបស់ Blackhead ឆ្នាំនេះ គឺនៅកាស៊ីណូ Grand Diamond City ក្នុងក្រុងប៉ោយប៉ែត ដែលមានទីតាំងទល់មុខផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ។ ចិត្តមួយបានធូរស្រាល ដែលវាមិនមែនជាយប់ដែលយើងសម្ដែង ហើយបានសម្រាកនៅយប់នោះ។ បេះដូងមួយទៀតបារម្ភពីមនុស្សដែលធ្វើការនៅទីនោះ ហើយអាណិតបុគ្គលិកនិងសហគ្រិនដែលជាប់ក្នុងហេតុការដ៏រន្ធត់នេះ។ បន្ទាប់ពីឮដំណឹងនេះ វាត្រូវបានចាត់ទុកថាជាសំណាងអាក្រក់នៅចុងឆ្នាំ និងជាឆ្នាំដ៏ឃោរឃៅតាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ។ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសព និងអ្នកដែលកំពុងបាត់ខ្លួន”។

ក្រោយលោកបង្ហោះពីសោកនាដកម្មនេះមិនបានប៉ុន្មាន អ្នកគាំទ្រជាច្រើនបានចូលមកបញ្ចេញមតិដើម្បីលើកទឹកចិត្តដល់តារាចម្រៀងរូបនេះ និងនិយាយថា ចាត់ទុកថាលោកអស់គ្រោះហើយចាប់ពីពេលនេះទៅ សូមជូនពរឲ្យជួបតែរឿងល្អនៅឆ្នាំក្រោយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


